កម្មវិធីបណ្តុះបណ្តាលលើការស្តារ និងអភិវឌ្ឍន៍អាជីវកម្ម

Events & Trainings

កម្មវិធីបណ្តុះបណ្តាលលើការស្តារ និងអភិវឌ្ឍន៍អាជីវកម្ម

Date: Fri 25th Nov 2022
Start Time:
End Time:
Location: សៀមរាប បាត់ដំបង បន្ទាយមានជ័យ
Organizer: កម្មវិធីពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសជាតិ(ICONE)
Target Group: ម្ចាស់អាជីវកម្មនៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ

កម្មវិធីពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសជាតិ(ICONE) បានបន្តការសហការរួមគ្នានឹងអង្គការពលកម្មអន្តរជាតិ(ILO) ដើម្បីបន្តរផ្តល់ការគាំទ្រទៅដល់អាជីវកម្មធុនតូច និងមធ្យម គោលបំណងដើម្បីឆ្លើយតបទៅនឹងការងើបឡើងវិញនៃអាជីវកម្មក្រោយពីរងផលប៉ះពាល់ពីកូវីដ-១៩។ ការគាំទ្រនេះនឹងផ្តោតទៅលើខេត្តគោលដៅចំនួន៣ គឹខេត្តបាត់ដំបង បន្ទាយមានជ័យ ​និងខេត្តសៀមរាប​ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញអភិវឌ្ឍន៍អាជីវកម្ម ក៏ដូចជាការផ្សារភ្ជាប់ទៅនឹងលទ្ធភាពទទួលបានហិរញ្ញបទានដើម្បីស្តារអាជីវកម្មឲ្យងើបឡើងវិញប្រកបទៅដោយនិរន្តភាព និងសម្របខ្លួនថ្មីក្នុងយុគសម័យឌីជីថល។​ វគ្គបណ្តុះបណ្តាលនេះនឹងសិក្សាទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖ ការរៀបចំផែនការបន្តរប្រតិបត្តិការអាជីវកម្ម (សិក្សាតាមប្រព័ន្ធអនឡាញ និងមាន១វគ្គ) ការធ្វើទំនើបកម្មអាជីវកម្មក្នុងបរិបទឌីជីថល (សិក្សាតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ និងមានចំនួន៥វគ្គ) ការរៀបចំផែនការហិរញ្ញវត្ថុ (សិក្សាដោយផ្ទាល់ និងមានចំនួន៣វគ្គ) ការសរសេរ និងអភិវឌ្ឍន៍ផែនការអាជីវកម្ម​ (សិក្សាតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ និងមានចំនួន៤វគ្គ) ក្រុមគោលដៅ ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។ លក្ខ័ណជ្រើសរើស ជាអាជីវកម្មដែលមានស្រាប់ ឬទើបបង្កើតថ្មីយ៉ាងតិច៤ខែឡើងទៅ ជាអាជីវកម្មដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប មានទូរស័ព្ទ ឬកុំព្យូទ័រដែលអាចភ្ជាប់ជាមួយប្រព័ន្ធអុិនធឺណិតបានសម្រាប់វគ្គតាមអនឡាញ មានឆន្ទៈក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រប់វគ្គ និងប្រើប្រាស់ជំនាញដែលទទួលបានទៅ អភិវឌ្ឍអាជីវកម្មខ្លួន មានឆន្ទៈក្នុងការចែករំលែកទៅកាន់ម្ចាស់អាជីវកម្មដទៃៗទៀត ក៏ដូចជាចូលរួមចំណែកនៅក្នុងសកម្មភាពនានានៅក្នុងកម្មវិធីបណ្តុះបណ្តាល

Additional Information:

Visit the website for more information and to register