កម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាស (SME Skills4Productivity)

Events & Trainings

កម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាស (SME Skills4Productivity)

Date: Wed 11th Jun 2025
Start Time: ៨ព្រឹក
End Time: ៥ល្ងាច
Location: រាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ចាម និងកំពង់ធំ
Organizer: អង្គការយូនីដូ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Target Group: សហគ្រាស​ក្នុងវិស័យម្ហូបអាហារ

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្ដីសោមនស្សរីករាយ​ក្នុង​ការទទួលសំណើរសុំចុះឈ្មោះចូលរួមកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាសធុនតូច និង​មធ្យម​ ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេសស្ដង់ដារក្នុងសង្វាក់ផលិតកម្មអាហារ។ សហគ្រាស​ក្នុងវិស័យម្ហូបអាហារក្នុងខេត្តក្រុងគោលដៅនៅភ្នំពេញ កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ​ បាត់ដំបង និងពោធិ៍សាត់ អាចដាក់ពាក្យ​ចូលរួមបាន។ វគ្គបណ្ដុះបណ្ដាលដែលរួមមាន៖ ១.​ សុវត្ថិភាពចំណីអាហារ ២. ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ៣. ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ៤. បរិវត្តកម្មឌីជីថល ក្រោយវគ្គបណ្ដុះបណ្ដាល សហគ្រាសចំនួន៣ នៅតាមតំបន់គោលដៅនីមួយៗនឹងត្រូវបានជ្រើសរើស សម្រាប់ទទួលការប្រឹក្សាយោបល់លើផ្នែកសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ធនធានក្នុងសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព នៅក្នុងអាជីវកម្មរបស់ពួកគេ។

Additional Information:

Visit the website for more information and to register