អាជីវកម្មបរិយាប័ន្នកម្ពុជា
អាជីវកម្មបរិយាប័ន្នកម្ពុជា

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធមាន ភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និង ប្រជាជនមានចំណូលទាប (BoP និង B40)។

ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម (បច្ចុប្បន្នក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ – MISTI) បានធ្វើកិច្ចសហប្រតិបត្តិ ការជាមួយនឹងUNESCAP និងiBANដើម្បីរៀបចំ របាយការណ៍ស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្ននៅកម្ពុជា។ របាយការណ៍បាន (១) សិក្សាអំពីក្រុមហ៊ុនដែលមានគំរូ គំនិតផ្តួចផ្តើម និងសកម្មភាពអាជីវកម្មបរិយាប័ន្ន (២) វាយតម្លៃបរិយាកាសអំណាយផលសម្រាប់អាជីវកម្មបរិយាប័ន្ន និង (៣) ផ្តល់សេចក្តីណែនាំសម្រាប់ ការជំរុញអាជីវកម្មបរិយាប័ន្ន។

យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា៖ ក្នុងឆ្នាំ២០២០ MISTI បានគាំទ្រដល់សេចក្តីណែនាំយុទ្ធសាស្ត្រ នៃរបាយការណ៍ស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្ននៅកម្ពុជា និងបានរៀបចំ យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា (IBeeC Strategy)។

យុទ្ធសាស្ត្រនេះមានសេចក្តីណែនាំយុទ្ធសាស្ត្រចំនួន ០៨ រួមមាន៖

១. ការរៀបចំការគាំទ្រដល់អាជីវកម្មបរិយាប័ន្ន តាមរយៈក្រុមប្រឹក្សាភិបាលអាជីវកម្មបរិយាប័ន្ន ជនបង្គោល អាជីវកម្មបរិយាប័ន្ននិងភាគីពាក់ព័ន្ធ គណៈកម្មការវាយតម្លៃទទួលស្គាល់ និងលេខាធិការដ្ឋានអាជីវកម្ម បរិយាប័ន្ន។

២. ការផ្សព្វផ្សាយ និងការអភិវឌ្ឍចំណេះដឹងអំពីអាជីវកម្មបរិយាប័ន្ន (រួមមានការសិក្សា កម្មវិធី សិក្ខាសិលា វីដេអូផ្សព្វផ្សាយ បណ្តាញសង្គម

៣. កម្មវិធីវាយតម្លៃ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្ន ដែលនឹងប្រព្រឹត្តទៅ ២ដង ក្នុង១ឆ្នាំ

៤. កម្មវិធីបង្វឹកអាជីវកម្មបរិយាប័ន្ន ការណែនាំ និងការកសាងសមត្ថភាព

៥. អភិវឌ្ឍការគាំទ្រដល់គោលនយោបាយ និងអត្ថប្រយោជន៍អាជីវកម្មបរិយាប័ន្ន (ឧ.ការផ្តល់អាទិភាព ក្នុងលទ្ធកម្មសាធារណៈ ការរួមបញ្ចូលអាជីវកម្មបរិយាប័ន្នក្នុងបទប្បញ្ញត្តិផ្សេងៗសម្រាប់ច្បាប់វិនិយោគថ្មី)

៦. ការរៀបចំបង្កើតនូវកញ្ចប់ថវិកាអត្ថប្រយោជន៍សម្រាប់កាត់បន្ថយហានិភ័យអាជីវកម្មបរិយាប័ន្ន និង នវានុវត្តន៍សង្គម

៧. ការរៀបចំតាមដាន និងរាយការណ៍អំពីលទ្ធផលអាជីកម្មបរិយាប័ន្ន ក៏ដូចជាបរិបទនៃការចូលរួមចំណែករបស់វិស័យឯកជនដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

៨. ការជំរុញការផ្លាស់ប្តូរអំពីអាជីវកម្មបរិយាប័ន្នថ្នាក់តំបន់ក្នុងបរិបទអាស៊ាន (រួមមានដូចជាការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន និងពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ាន ឆ្នាំ២០២២)

កម្ពុជាជាប្រទេសទី១ ដែលអនុវត្តនូវ គោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់អាជីកម្មបរិយាប័ន្ននៅក្នងអាស៊ាន តាមរយៈយុទ្ធសាស្ត្រដ៏ខ្ជាប់ខ្ជួន។

យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា ត្រូវបានអនុវត្តតាមរយៈ MISTI និងភាគីពាក់ព័ន្ធផ្សេងៗ ពីរាជរដ្ឋាភិបាល សមាគមអាជីវកម្ម អ្នកសម្របសម្រួល អ្នកវិនិយោគ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍ (រួមមាន GIZ)។ ផែនការសកម្មភាពអនុវត្តន៍យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា ៣ឆ្នាំរំកិល (២០២១-២០២៤) កំពុងរៀបចំសម្រាប់ការគាំទ្រក្នុងខែសីហា ឆ្នាំ២០២១។ ផែនការនេះសង្ខេបអំពីការប្តេជ្ញាចិត្តចូលរួមចំណែករបស់ភាគីពាក់ព័ន្ធផ្សេងៗ (រួមមាន GIZ ដែលជាភ្នាក់ងារជំនួយបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាឡឺម៉ង់) ក៏ដូចជា MISTI ផ្ទាល់។

GIZ ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា តាមរយៈវិធី និងគម្រោងផ្សេងៗ។ ខាងក្រោមនេះជាសេចក្តីសង្ខេបព័ត៌មានលើភាពពាក់ព័ន្ធរបស់អាជីវកម្មបរិយាប័ន្នទៅនឹងកម្មវិធីរបស់ GIZ។ ​សម្រាប់ព័ត៌មានបន្ថែម សូមស្វែងរកនៅលើគេហទំព័រអាជីវកម្មបរិយាប័ន្ននៃគម្រោងទាំងនោះ និងផែនការសកម្មភាពយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា ឆ្នាំ២០២១-២០២៤។

  • បណ្តាញសកម្មភាពអាជីវកម្មបរិយាប័ន្ន (iBan) គឺជាកម្មវិធីសកលក្រោម GIZ ដែលផ្តល់ហិរញ្ញវត្ថុទ្រទ្រង់ដោយជំនួយអភិវឌ្ឍន៍អាឡឺម៉ង់ និងគណៈកម្មការអឺរ៉ុប។ iBAN បានគាំទ្រដល់ការរៀបចំ និងចងក្រង របាយការណ៍ស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្ននៅកម្បុជា និងយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា និងចូលរួមក្នុងការអភិវឌ្ឍគោលការណ៍សម្រាប់កម្មវិធីបង្វឹកអាជីវកម្មបរិយាប័ន្ន។ លើសពីនេះក៏មានការផ្តល់ជាជំនាញការក្នុងស្រុក និងជំនាញការអន្តរជាតិ ដើម្បីជួយគាំទ្រ និងផ្តល់យោបល់ដល់លេខាធិការដ្ឋានអាជីវកម្មបរិយាប័ន្នរបស់ MISTI។
  • GIZ ប្រចាំកម្ពុជា តែងតែចូលរួមគាំទ្រយ៉ាងសកម្ម របៀបវារៈអាជីវកម្មបរិយាប័នរបស់ MISTI តាមរយៈការផ្សព្វផ្សាយ និងចំណេះដឹងអាជីវកម្មបរិយាប័ន្ន ក៏ដូចជាសេវាប្រឹក្សាផ្សេងៗ។ GIZ ក៏បានលើកជាយោបល់ដើម្បីចូលរួមក្នុងក្រុមប្រឹក្សាភិបាលអាជីវកម្មបរិយាប័ន្ន ក្នុងគោលការណ៍ប្តូរវេន នៃដៃគូអភិវឌ្ឍន៍ និងចាត់តាំងជនបង្គោលអាជីវកម្មបរិយាប័ន្នពីររូបគឺលោកបណ្ឌិត Stefan Hanselmann និងលោកស្រី គង់ ដារ៉ែន និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
  • គម្រោងសហគ្រាសធុនតូច និងមធ្យម អាស៊ាន (ASEAN-SME Project) ពង្រឹងរចនាសម្ព័ន្ធតំបន់សម្រាប់ការជំរុញសហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់ តាមរយៈការធ្វើឱ្យប្រសើរនូវមជ្ឈមណ្ឌលសេវាកម្ម ASEAN-SME ការពង្រឹងមជ្ឈមណ្ឌលជាតិព័ត៌មាន SME និងការជំរុញសេវាកម្មជាតិ SME សម្រាប់ភាវូបនីយកម្ម។ នៅកម្ពុជា គម្រោងនេះបានគាំទ្រដល់ MISTI ក្នុងការបង្កើតនូវគេហទំព័រជាតិស្តីពីព័ត៌មាន SME ដែលហៅថា KhmerSME។ គេហទំព័រនេះនឹងមានតំណភ្ជាប់លើកម្មវិធីរួម GIZ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា ដូចបានចង្អុលបង្ហាញ។ ជនបង្គោលគឺលោកស្រី គង់ ដារ៉ែន។
  • គម្រោងថ្មី GIZ Climate Resilience in Agrobusiness សិក្សារកវិធីសម្រាប់កម្មវិធីបង្វឹកអាជីវកម្មបរិយាប័ន្នសម្រាប់ក្រុមហ៊ុន ក្នុងខ្សែច្រវាក់តម្លៃ Cashew និង Cassava និងសង្កត់ធ្ងន់លើភាពផ្សារភ្ជាប់ដ៏រឹងមាំរវាងរបៀបវារៈការសម្របទៅនឹងអាកាសធាតុ (ដើម្បីនិរន្តរភាព) និងរបៀបវារៈអាជីវកម្មបរិយាប័ន្ននវានុវត្តន៍ (សម្រាប់ជនក្រីក្រ)។ គម្រោងនេះក៏នឹងប្រើប្រាស់កម្មវិធីបង្វឹកអាជីវកម្មបរិយាប័ន្ន ដើម្បីតម្រង់ទិសក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុន។ លើសពីនេះ គម្រោងនេះនឹងសិក្សាឱកាសដើម្បីធ្វើការងារជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើសេចក្តីណែនាំជាយុទ្ធសាស្ត្រសម្រាប់អាជីវកម្មបរិយាប័ន្នក្នុងកសិអាជីវកម្ម (Agrobusiness)។
  • ARISE+ ជាកម្មវិធីចំហរបស់តំបន់អាស៊ានសម្រាប់ការជំរុញជំនួញ SME ដែលផ្តល់ថវិកាទ្រទ្រង់ដោយជំនួយអាឡឺម៉ង់ និងគណៈកម្មការអឺរ៉ុប។ នៅកម្ពុជា កម្មវិធីនេះសហការជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអាជីវកម្ម និងក្រុមហ៊ុនឯកជន ដើម្បីលើកស្ទួយជំនួញ និងការនាំចេញ។ កម្មវិធីនេះ កំពុងរិះរកវិធីដើម្បីគាំទ្ររបៀបវារៈអាជីវកម្មបរិយាប័ន្ន (ឧ. ធាតុចូលសម្រាប់កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន) តាមរយៈការងារចំណេះដឹង។
  • ការគាំទ្ររបស់ GIZ ដល់​ សភាពាណិជ្ជកម្មអឺរ៉ុប កំពុងរិះរកវិធីសម្របសម្រួលដល់ការផ្សព្វផ្សាយ និងការយល់ដឹងឱ្យបានទូលំទូលាយអំពីអាជីវកម្មបរិយាប័ន្ន សម្រាប់ការវិនិយោគផ្ទាល់ពីអឺរ៉ុប ហើយក៏ចូលរួមក្នុងកិច្ចពិភាក្សាលើគោលការណ៍កម្មវិធីបង្វឹកអាជីវកម្មបរិយាប័ន្ន និងនឹងចែករំលែកព៌ត៌មានអាជីវកម្មបរិយាប័ន្នជាមួយក្រុមហ៊ុនអឺរ៉ុបវិនិយោគនៅកម្ពុជា។
  • ក្នុងឆ្នាំ២០១៩ កម្មវិធីអភិវឌ្ឍន៍ SME និងកាត់បន្ថយភាពក្រីក្រ សម្រាប់ខេត្តបាត់ដំបង បានរៀបចំសិក្ខាសិលាស្តីពីអាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់ទន្លេសាប។ ជាជំហានទៅមុន កម្មវិធីនឹងធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់គោលការណ៍បង្វឹកអាជីវកម្មក្នុងសេវាប្រឹក្សាដល់ក្រុមហ៊ុនផ្សេងៗ។ កម្មវិធីនេះ ក៏នឹងរិះរកឱកាសដើម្បីរួមបញ្ជូលជាប្រព័ន្ធនូវវិធីសាស្ត្រអាជីវកម្មបរិយាប័ន្នក្នុងគម្រោងតាមដានជាបន្ត រួមមានការចូលរួមចំណែកដែលអាចធ្វើទៅបានលើនវានុវត្តន៍អាជីវកម្មបរិយាប័ន្ន តាមរយៈបច្ចេកវិទ្យាឌីជីថល និងដំណើរការអាជីវកម្ម សម្រាប់កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន ឆ្នាំ២០២២។ ជនបង្គោលគឺលោកបណ្ឌិត Stephan Hanselmann។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម
https://pafipayakumbuhkab.org slot thailand slot 4d