គេហទំព័រនេះត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) តាមរយៈគម្រោងដែលបានអនុវត្តដោយទីភ្នាក់ងារ ជី អាយ ហ្សិត (GIZ) ឈ្មោះ “ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅតំបន់អាស៊ាន”។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាស្ថាប័នផ្លូវការដែលមានសិទ្ធិទាំងស្រុងលើការគ្រប់គ្រងគេហទំព័រនេះ។
គោលបំណងចម្បងនៃគេហទំព័រនេះ គឺដើម្បីផ្តល់ព័ត៌មានដល់សាធារណជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ពីព័ត៌មានផ្លូវការពាក់ព័ន្ធនឹងច្បាប់ ព្រមទាំងបទដ្ឋានគតិយុត្ដនានា ការចងបណ្តាញអាជីវកម្មព័ត៌មានទាក់ទងនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុទាន់ពេលវេលា បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់សេវាថ្មីៗបំផុត ការទទួលបាននូវឱកាសចូលរួមក្នុងវគ្គបណ្តុះបណ្តាល ក៏ដូចជានៅក្នុងព្រឹត្តិការណ៍ផ្សេងៗ។ ព័ត៌មានដែលមាននៅក្នុងគេហទំព័រនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។
ទាំងគេហទំព័រ និងការប្រើប្រាស់គេហទំព័រនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសបដិសេធ
រាល់ព័ត៌មានដែលបានចុះផ្សាយនៅក្នុងគេហទំព័រនេះ គឺជាព័ត៌មានដែលជាកម្មសិទ្ធិ និង/មានប្រភពពីរដ្ឋាភិបាល (ក្រសួង និងស្ថាប័នរដ្ឋ) សមាគមអាជីវកម្ម សភាពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍នានា។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងធានាថា មាតិកានៅក្នុងគេហទំព័រនេះគឺត្រឹមត្រូវ មានសារៈប្រយោជន៍ និងចុងក្រោយបង្អស់។ ទោះជាយ៉ាងណាក្តី ព័ត៌មានទាំងនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។
រាល់អត្ថបទ ឯកសារ និងរូបភាពដែលផ្សព្វផ្សាយនៅលើគេហទំព័រនេះ មានគោលបំណងផ្តល់តែព័ត៌មានសុទ្ធសាធ និងពុំមានស្ថានភាពគតិយុត្តលើទម្រង់ឯកសារដែលបានផ្សព្វផ្សាយឡើយ។
ប្រសិនបើលោកអ្នកមានបំណងធ្វើសកម្មភាពអ្វីមួយពាក់ព័ន្ធនឹងព័ត៌មានដែលបានផ្តល់ជូនក្នុងគេហទំព័រនេះ (រាប់បញ្ចូលទាំងការមានចម្ងល់លើព័ត៌មាន ឬឯកសារណាមួយ) សូមស្វែងរកការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈពីមន្រ្តីមានសមត្ថកិច្ច ឬ ដាក់ជាសំណួរមកកាន់យើងខ្ញុំ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រសួង-ស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធដែលត្រូវបានបង្ហាញវត្តមានលើគេហទំព័រនេះនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ហិរញ្ញវត្ថុ ព្យសនកម្មផ្សេងៗ ឬ
បណ្តឹងទាំងឡាយណាដែលបណ្តាលមកពីការប្រើប្រាស់ព័ត៌មានដែលបានផ្សព្វផ្សាយលើគេហទំព័រនេះឡើយ។
យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះមាតិការបស់គេហទំព័រនានាដែលបានតភ្ជាប់នៅក្នុងគេហទំព័រKhmerSME នេះឡើយ ហើយយើងក៏មិនធានាថាតំណភ្ផាប់ទាំងនោះនឹងដំណើរការជាប្រក្រតីរហូតដែរ។ គេហទំព័រទាំង ឡាយក្រៅពីគេហទំព័រKhmerSME ត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌផ្សេងៗគ្នា។
រក្សាសិទ្ធិ
រាល់អត្ថបទ ឯកសារ និងរូបភាពដែលផ្សព្វផ្សាយក្នុងគេហទំព័រនេះ គឺរក្សាសិទ្ធដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើលោកអ្នកយកឯកសារ និងព័ត៌មានទាំងនោះទៅបោះពុម្ពផ្សាយ ឬចែកចាយបន្ត សូមលោកអ្នករក្សាសិទ្ធិរបស់អ្នកនិពន្ធ។ និមិត្តសញ្ញារបស់ក្រសួង-ស្ថាប័នរដ្ឋ ដែលមាននៅក្នុងគេហទំព័រនេះមិនអាចថតចម្លងដោយគ្មានការអនុញ្ញាតនោះទេ។ រាល់សំណួរឬសំណូមពរផ្សេងៗ ទាក់ទងនឹងការអនុញ្ញាតសុំថតចម្លងនិមិត្តសញ្ញា ឬឯកសារទាំងឡាយ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ។
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម