កម្មវិធីគាំទ្រ

កម្មវិធីគាំទ្រផ្សេងៗសម្រាប់សហគ្រាសធុនមីក្រូ តូច និង​មធ្យមកម្ពុជាមានជាអចិន្ត្រៃយ៍ ឬសម្រាប់រយៈ ពេលកំណត់ណាមួយ។ ការគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច និង​មធ្យម​អាចត្រូវបានផ្តល់ជូនក្រោម​ទម្រង់ជាការលើកទឹកចិត្តផ្នែកសារពើពន្ធ​ ឬតាមរយៈកម្មវិធីផ្សេងៗដែលគ្រប់គ្រងនៅថ្នាក់ជាតិ ឬថ្នាក់ តំបន់ ដូចជាគម្រោងសហហិរញ្ញប្បទានទ្រទ្រង់​សហគ្រាសធុនតូច និង​មធ្យម ​នាពេលថ្មីៗនេះ​របស់​ធនាគារ​សហគ្រាសធុនតូច និងមធ្យមកម្ពុជា។  សហគ្រាសធុនមីក្រូ តូច និង​មធ្យមក៏អាច​ទទួល​បាន​ជំនួយ​មិនមែនហិរញ្ញវត្ថុក្រោម​ទម្រង់ជាកម្មវិធី និងសេវាកម្មគាំទ្រអាជីវកម្មផងដែរ។ KhmerSME មានបំណង​រក្សា​​បច្ចុប្បន្នភាព​ជាមួយកម្មវិធីគាំទ្រ សហគ្រាសធុនមីក្រូ តូច និង​មធ្យមដែល​មានស្រាប់​ហើយ​ និង​សរសេរ​សេចក្ដីណែនាំ​សង្ខេបអំពីកម្មវិធីថ្មី និង​កម្មវិធីដែលនឹងមាននៅពេលខាងមុខ រួមទាំង​តំណភ្ជាប់នីមួយ​ៗ​ផង​ដែរ។ សូមចូលមកទីនេះឱ្យបានទៀងទាត់ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីថ្មីៗ និងកម្មវិធី​នាពេល​ខាង​​​មុខ​ដែលអាចជំរុញអាជីវកម្មរបស់អ្នកអោយកាន់តែមានភាពរីកចម្រើន។

ការទទួលបានហិរញ្ញប្បទាន 

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ​បានបើកដំណើរការ​ជាមួយ​នឹងថវិកាដំបូង​ចំនួន ១០០លានដុល្លារ​អាមេរិក​​​​​ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​អាជីវកម្មកសិពាណិជ្ជកម្ម និងសហគ្រាស​ធុន​តូច និងមធ្យម​កម្ពុជាដែល​មានទំនាក់ទំនងជាមួយការវិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ ព្រម​ទាំង​ធុរកិច្ចបច្ចេកវិទ្យាថ្មី​ (Tech Start-ups)។ ធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជាផ្តល់ភាពងាយ​ស្រួលដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុង​ការទទួល​បានហិរញ្ញវត្ថុ​គ្រប់​ដំណាក់​កាលនៃវដ្ត​ដំណើរ​អាជីវកម្ម រាប់ទាំងការបង្កើត ការពង្រីក ឬការផ្ទេរអាជីវកម្ម។

ដូចដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ធនាគារ​នឹង​ផ្តល់​លទ្ធភាព​ទទួលបានហិរញ្ញប្បទានកាន់តែល្អប្រសើរ និង​សមស្រប​សម្រាប់សហគ្រាសធុនតូច និង​មធ្យម​ក្នុងវិស័យអាទិភាពសំខាន់ៗ រួមមានដូចជា ផលិតកម្ម និងការកែច្នៃចំណីអាហារ កម្មន្តសាលទំនិញប្រើប្រាស់ក្នុងស្រុក ការកែច្នៃសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច គ្រឿងបន្លាស់ គ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត ស្រាវជ្រាវ និងអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន ឬការផ្គត់ផ្គង់​សេវាកម្ម​ដើរដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសដែលមានមូលដ្ឋាននៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាស​ដែល​អភិវឌ្ឍ​តំបន់នេះ។

ធនាគារមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងចរន្តភាពដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម​ក្នុងគោល​បំណងបង្កើន​ពិពិធកម្មសេដ្ឋកិច្ចនិងពង្រីក​ទំហំនាំចេញ។ បេសកម្មនេះគឺស្រប​ទៅតាមគោលនយោ​បាយកំណត់​ដោយ​​​​​​​​​​រដ្ឋាភិបាលកម្ពុជា។ ធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជាខិតខំផ្តល់នូវ​អត្ថប្រយោជន៍​បន្ថែម​សំខាន់​ៗចំនួន ៤ យ៉ាងដល់សហគមន៍សហគ្រាសធុនតូច និង​មធ្យម​៖ (១)លទ្ធភាពទទួលបាន​ហិរញ្ញប្ប​ទាន​កាន់តែល្អ​ប្រសើរ និងសមរម្យ​ (២)ជំនួយបច្ចេកទេសម្រាប់​គ្រាសធុនតូច និងមធ្យម​ដើម្បីលើក​កម្ពស់​ផលិតភាព និងប្រសិទ្ធភាព (៣)ជំនួយ​ប្រឹក្សាយោបល់អាជីវកម្ម​នៅដំណាក់កាលដើម​ និង​ (៤)ការ​ជួយ​សម្រួល​ដល់ការចូលទៅកាន់ទីផ្សារក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា

ការ​គាំទ្រសហគ្រិន

សហគ្រិនខ្មែរ

សហគ្រិនខ្មែរ (Khmer Enterprise) គឺជាមជ្ឈមណ្ឌលជាតិ​លើកកម្ពស់ និងអភិវឌ្ឍន៍​សហគ្រាសធុនតូច និងមធ្យមថ្មីមួយ​។ មជ្ឈមណ្ឌលនេះ​មានគោលដៅផ្ដោតលើ​ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងសហគមន៍សហគ្រិនភាព។ សហគ្រិនខ្មែរនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុតាម រយៈកម្មវិធីផ្សេងៗគ្នាដែលពាក់ព័ន្ធ​នឹងវិស័យអាទិភាពដូចជា​៖ ធុរកិច្ច​ថ្មីដំណើរការរ​ដោយ​ប្រព័ន្ធ​​បច្ចេកវិទ្យា វិស័យទេសចរណ៍ ការកែច្នៃកសិផល និងការផលិត (ជំនួសការនាំចូល) ក៏ដូចជាតំបន់ប្រមូលផ្ដុំឧស្សាហកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សហគ្រិនខ្មែរ

មជ្ឈមណ្ឌលបណ្ដុះ​ធុរកិច្ចថ្មី’’តេជោ’’

មជ្ឈមណ្ឌល “តេជោ” គឺជាមជ្ឈមណ្ឌលបណ្តុះធុរកិច្ច​ថ្មីមួយដែលជាអង្គភាពទទួលបន្ទុកការងារនវានុវន្តន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណង​បង្កើតធុរកិច្ច​ថ្មីតាមរយៈការបញ្ចូលរវាងនវានុវត្តន៍ និង ប្រព័ន្ធ​​​បច្ចេកវិទ្យា។ មជ្ឈមណ្ឌល​តេជោនឹងធ្វើការជាមួយយុវជនដែលមានទេពកោសល​ដើម្បីសហបង្កើតធុរកិច្ចថ្មីៗ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី’’តេជោ’’

ពង្រឹងធនធានមនុស្ស

មូលនិធិអភិវឌ្ឍន៍ជំនាញ

មូលនិធិនេះផ្តោតលើការផ្តល់នូវការពង្រឹងសមត្ថភាព និងឱកាសពង្រឹងជំនាញដល់បុគ្គលិកដែលមាន ស្រាប់ដើម្បីដោះស្រាយបញ្ហាគម្លាត និងកង្វះជំនាញនៅក្នុងវិស័យឧស្សាហកម្មតាមរយៈកម្មវិធីសិក្សា ផ្អែកលើការអនុវត្តន៏ការងារជាក់ស្ដែង។ មូលនិធិផ្ដល់ថវិកាដល់សំណើគម្រោង​បណ្តុះបណ្តាលនានាក្នុងវិស័យអាទិភាពចំនួន ៥៖ វិស័យសំណង់ កម្មន្តសាល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ អេឡិចត្រូនិក និងបដិសណ្ឋារកិច្ច។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ

គម្រោង​ទ្រទ្រង់​​សហគ្រាសធុនតូចនិង​មធ្យម

យន្តការ​​លើកទឹកចិត្តផ្នែកពន្ធដល់សហគ្រាសធុនតូច​​ និងមធ្យម (អនុក្រឹត្យ ១២៤)

យន្តការ​​នេះ​ផ្តល់ការលើកលែងពន្ធចំពោះ​ពន្ធលើប្រាក់ចំណូល​ពី​ ៣ ទៅ ៥ឆ្នាំ និង​ផ្តល់​ការលើក​ទឹកចិត្ត​បន្ថែម​សម្រាប់ការចំណាយកាត់កងសម្រាប់វិស័យអាទិភាពចំនួន ៦ រួមមានកសិ-ឧស្សាហកម្ម ផលិត និងកែច្នៃ​ម្ហូបអាហារ កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញ​សម្រាប់​វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច ផ្គត់ផ្គង់ឱ្យកម្មន្តសាលផ្សេងទៀត ស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែល​មាន​ទីតាំងស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាស​ខ្នាតតូច និងមធ្យម។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ

ឯកសារជំនួយ

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម