ព្រឹត្តិការណ៍នាពេលខាងមុខ
27
Apr
ការបណ្តុះបណ្តាល

កម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្នែកហិរញ្ញវត្ថុ និងសេវាកម្មអភិវឌ្ឍន៍អាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម

Locations

ខេត្តបាត់ដំបង​

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានចូលរួមសហការឧបត្ថមដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)តាមរយៈសហគ្រិនខ្មែរ(KE) និងមានការចូលរួមពីក្រុមហ៊ុនឃ្យូប់ីស សូលូសិន (QBIZ SOLUTION Co,.LTD) ដោយបង្កើតកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ "កម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្នែកហិរញ្ញវត្ថុ និងសេវាកម្មអភិវឌ្ឍន៍អាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម" សមត្ថភាពហិរញ្ញវត្ថុ និងជំនាញធុរកិច្ច គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា ស្របពេលជាមួយគ្នានេះដែរ ជំនាញទាំងនេះក៍ជាតម្រូវការចាំបាច់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូបត្រូវអភិវឌ្ឍន៍ ដើម្បីឲ្យពួកគេអាចទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ ក៍ដូចជាសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ក្នុងការធ្វើឲ្យរីកចម្រើនតាមរបៀបដែលបានគ្រោងទុក​។ អាស្រ័យហេតុនេះហើយទើបបានជាយើងបានចូលរួមគ្នាក្នុងការបង្កើតកម្មវីធីបណ្តុះបណ្តាល "កម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្នែកហិរញ្ញវត្ថុ និងសេវាកម្មអភិវឌ្ឍន៍អាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម " ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
30
Apr
ការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្ដាលខ្លីសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Locations

ខេត្តកំពត (ទីកន្លែងជាក់លាក់នឹងត្រូវបានជូនដំណឹងនៅពេលក្រោយ)

8ព្រឹក - ៥រសៀល

សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចង់ឈ្វេងយល់បន្ថែមអំពីដំណើរការចុះបញ្ជីអាជីវកម្ម ការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម គន្លឹះសុវត្ថិភាពអ៊ីនធឺណិត និងការផ្សព្វផ្សាយលើបណ្ដាញសង្គម ក៏ដូចជាការ Boosting អាចចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយពួកយើងបាន។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
03
May
ការបណ្តុះបណ្តាល

ត្រៀមខ្លួនដើម្បីបង្កើនសមត្ថភាពធុរកិច្ចថ្មីរបស់អ្នកហើយ ឬ នៅ?

Locations

ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ជាន់ទី ១១ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, មហាវិថីអូស៊ីអាយស៊ី, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ

០៨ៈ៣០ព្រឹក - ៥ៈ០០ល្ងាច

ចូលរួមវគ្គបណ្តុះបណ្តាលរបស់យើង ដែលផ្តោតទៅលើប្រធានបទសំខាន់ៗ ចំនួន ៤ ដែលនឹងជួយដល់ ធុរកិច្ចថ្មីរបស់លោកអ្នក! 🗓 វគ្គបណ្តុះបណ្តាលទី ៥ នាថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៤ ⏰ ៨:៣០ ព្រឹក ដល់ ៥:០០ ល្ងាច 📍 ទីតាំង: ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ជាន់ទី ១១ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, មហាវិថីអូស៊ីអាយស៊ី, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ ចូលរួមឥឡូវនេះ ដោយចុះឈ្មោះតាមរយៈតំណ ឬ ស្កេនកូដ QR នៅខាងក្រោម។ ចំនួន: ២៥ កន្លែង

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
29
Apr
ការបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលស្តីពី៖ លក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុបលើសម្ភារវេចខ្ចប់ផលិតផលម្ហូបអាហារ

Locations

Zoom (អនឡាញ)

២​ រសៀល - ៣ៈ៣០ រសៀល

ប្រសិនបើលោកអ្នកមានបំណងនាំផលិតផលម្ហូបអាហាររបស់សហគ្រាសលោកអ្នកទៅកាន់ទីផ្សារអឺរ៉ុប សូមចូលក្នុងវគ្គបណ្តុះបណ្តាលអនឡាញរបស់យើងដើម្បីទទួលបានចំណេះដឹងបន្ថែម ជាពិសេសអំពីការបំពេញតាមលក្ខខណ្ឌតម្រូវ និងបទបញ្ញត្តិផ្សេងៗរបស់ទីផ្សារអឺរ៉ុប។ សូមកុំមើលរំលងឱកាសដ៏មានតម្លៃនេះ ដើម្បីធ្វើឲ្យអាជីវកម្មររបស់លោកអ្នកកាន់តែជោគជ័យ។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
ព្រឹត្តការណ៍ចាស់ៗ
25
Apr
workshop

ការច្នៃកសិ-អាហារកម្ពុជាប្រកបដោយភាពច្នៃប្រឌិត

Locations

អនឡាញ (Zoom)

២រសៀល - ៣រសៀល

រួមគ្នាពង្រឹងសក្តានុពលកសិ-អាហារកម្ពុជាទាំងអស់គ្នា ចូលរួមសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (online) ដោយឥតគិតថ្លៃរបស់យើងស្តីពីការច្នៃកសិ-អាហារកម្ពុជាប្រកបដោយភាពច្នៃប្រឌិត។ ក្នុងសិក្ខាសាលានេះ លោកអ្នកនឹងស្វែងយល់កាន់តែច្បាស់អំពី: ⭕​ ការបង្ហាញអំពីបច្ចេកវិទ្យាពន្យារអាយុកាលផលិតផលកសិកម្ម រួមមានផ្លែឈើឱ្យនៅស្រស់បានកាន់តែយូរ ⭕​ ការជំរុញទំនាក់ទំនងរវាងកសិករ អ្នកផលិតក្នុងឧស្សាហាកម្ម និងអ្នកទិញ ក្នុងវិស័យកសិកម្ម តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថល ⭕​ ពង្រឹងនិងពង្រីកកសិ-អាហារកម្ពុជាឱ្យមានស្តង់ដារខ្ពស់ តាមរយៈបច្ចេកទេសដាំដុះ និងកែច្នៃប្រកបដោយភាពច្នៃប្រឌិត។ ⏰​ កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង (កម្ពុជា)៖ 14:00-15:00 ទីតាំង៖ អនឡាញ (Zoom)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
01
Apr
ការបណ្តុះបណ្តាល

តើអ្វីទៅជាKhmerSME MATCH?

Locations

តាមប្រព័ន្ធអនឡាញ Microsoft Team

៣រសៀល - ៤រសៀល

លោកអ្នកកំពុងស្វែងរកដៃគូអាជីវកម្ម និងទីផ្សារដើម្បីផ្សព្វផ្សាយផលិតផលមែនទេ? លោកអ្នកធ្លាប់បានដឹងពីថ្នាលផ្គូផ្គងអាជីវកម្មKhmerSME MATCH តែមិនទាន់ជ្រាបច្បាស់ និងប្រាកដថាថ្នាលនេះនឹងជួយអ្វីបានខ្លះដល់អាជីវកម្មលោកអ្នកមែនទេ? 📣តោះចូលរួមទាំងអស់គ្នាជាមួយកម្មវិធីបទបង្ហាញអំពីថ្នាលផ្គូផ្គងអាជីវកម្ម hashtag#KhmerSMEMATCH ដើម្បីយល់កាន់តែច្បាស់អំពីមុខងារ និងរបៀបនៃការប្រើប្រាស់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល។ 🎯 ព័ត៌មានលម្អិត៖ 📅 ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ⏰ វេលាម៉ោង៖ ៣រសៀល ដល់ ៤រសៀល 🖥 តាមប្រព័ន្ធអនឡាញ៖ Microsoft Team 😘កុំភ្លេចចូលរួមទាំងអស់គ្នាណ៎ា!

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
29
Mar
ការបណ្តុះបណ្តាល

ត្រៀមខ្លួនដើម្បីបង្កើនសមត្ថភាពធុរកិច្ចថ្មីរបស់អ្នកហើយ ឬនៅ?

Locations

ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដែលស្ថិតនៅជាន់ទី ១១ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, មហាវិថីអូស៊ីអាយស៊ី, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ

០៨៖៣០ ព្រឹក - ០៥៖០០ ល្ងាច

“ត្រៀមខ្លួនដើម្បីបង្កើនសមត្ថភាពធុរកិច្ចថ្មីរបស់អ្នកហើយ ឬ នៅ?” 👉 ចូលរួមវគ្គបណ្តុះបណ្តាលរបស់យើង ដែលផ្តោតទៅលើប្រធានបទសំខាន់ៗ ចំនួន ៤ ដែលនឹងជួយដល់ធុរកិច្ចថ្មីរបស់លោកអ្នក! 🗓 វគ្គបណ្តុះបណ្តាលទី ៣៖ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ⏰ ពេលវេលា៖ ម៉ោង ៨:៣០ ព្រឹក ដល់ ៥:០០ ល្ងាច 📍ទីតាំង៖ ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដែលស្ថិតនៅជាន់ទី ១១ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, មហាវិថីអូស៊ីអាយស៊ី, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ ✅ ចំនួនអ្នកចូលរួម: ២៥ កន្លែង

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
31
Mar
ព្រឹត្តិការណ៍

ASEAN Social Enterprises Development Programme (ASEAN SEDP) 3.0 is open for applications!

Locations

The ASEAN Foundation – with the support of TikTok and SAP – will be implementing the ASEAN Social Enterprise Development Programme (ASEAN-SEDP) with the following objectives: The ASEAN Foundation is calling for social entrepreneurs in 10 ASEAN Countries to join ASEAN SEDP 3.0, a *fully-funded* programme offering training, mentoring, access to investors and policymakers. The training and mentoring curriculum is tailored to the needs of each social enterprise. We also provide *seed grants of up to 40,000 USD* for top-performing social enterprises. ✍Benefits from this programme include: ✔️Personalised training to supercharge your social enterprise ✔️Exclusive mentorship with professionals from TikTok and SAP ✔️Hands-on learning on TikTok content creation, TikTok Shop, and LIVE optimisation ✔️Networking with investors and government representatives from 10 ASEAN Countries

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
11
Mar
សិក្ខាសាលា

វេទិកា KhmerSME “ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH៖ បរិវត្តកម្មឌីជីថលនិងពាណិជ្ជកម្មសម្រាប់MSMEs កម្ពុជាដើម្បីជំរុញការផ្គត់ផ្គង់ខ្សែច្រវាក់តម្លៃ”

Locations

សណ្ឋាគារ សាន់ & មូន រីវើសាយ

9ព្រឹក - ៥ល្ងាច

ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH

KhmerSME MATCH គឺជាថ្នាលផ្គូផ្គងអាជីវកម្មឌីជីថលជាតិ សម្រាប់សហគ្រាស ធុនមីក្រូតូច និងមធ្យម នៃព្រះរាជាណាចក្រកម្ពុជា។​ គេហទំព័រនេះ នឹងត្រូវបានប្រើប្រាស់ធ្វើជាកន្លែងស្នូលមួយ សម្រាប់ផ្គូផ្គងអាជីវកម្មដែលបានចុះឈ្មោះនៅលើគេហទំព័រ​យ៉ាងងាយស្រួល និងចំណេញពេលវេលា។ ម្ចាស់អាជីវកម្មទាំងឡាយអាចស្វែងរកព័ត៌មានទាក់ទងនឹងប្រភេទអាជីវកម្មនានា ដែលខ្លួនត្រូវការ និងប្រាស្រ័យទាក់ទងគ្នាតាមរយៈមុខងារនៅលើគេហទំព័រដោយផ្ទាល់។​ បន្ថែមពីនេះទៀតគេហទំព័រនេះ ត្រូវបានរៀបចំឡើងដោយមានរចនាសម្ព័ន្ធដ៏ឆ្លាតវៃ ដែលអ្នកប្រើប្រាស់អាចទទួលបាន ព័ត៌មានទាំងឡាយនៃអាជីវកម្មផ្សេងៗទទួលបានដំណឹង​ថ្មីៗ ពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួន ទទួលបានឱកាសពង្រីក អាជីវកម្មយ៉ាងឆាប់រហ័ស និងផលប្រយោជន៍ជាច្រើនដោយគ្រាន់តែប្រើប្រាស់ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH។​ យើងខ្ញុំសង្ឃឹមថា KhmerSME​ MATCH នឹងក្លាយជាទីសន្និបាតមួយសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មទាំងឡាយនៅក្នុងប្រទេសកម្ពុជា រួមគ្នាលើកស្ទួយដល់កំណើនសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ តាមរយៈសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយចីរភាព និងការប្រកួតប្រជែង។

គោលបំណងនៃកម្មវិធី
- ពិធីបើកដំណើរការ ធ្វើឱ្យមានការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH ទៅកាន់អាជីវករនានានៅកម្ពុជា សមាគមអាជីវកម្ម និងអ្នកពាក់ព័ន្ធសំខាន់ៗ;
- ផ្សព្វផ្សាយការផ្គូផ្គងអាជីវកម្មបែបត្រីភាគី (ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ) នៅលើខ្សែច្រវាក់តម្លៃក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជារួមមាន៖ អ្នកផលិត អ្នកផ្គត់ផ្គង់ និងទីផ្សារ;
- ផ្តល់ជាវេទិកាសម្រាប់ការពិភាក្សារួមគ្នា និង ការផ្លាស់ប្តូរបទពិសោធន៍និងមេរៀនសំខាន់ៗក្នុងចំណោមសហគ្រាសធុន មីក្រូ តូច និង មធ្យមកម្ពុជា ស្តីពីការអភិវឌ្ឍប្រព័ន្ធឌីជីថល ក៏ដូចជាការប្រើ​ប្រាស់ និងទទួលបាន​​អត្ថប្រយោជន៍ តាមរយៈ ការសម្របសម្រួលលើការធ្វើពាណិជ្ជកម្មឌីជីថល ឱ្យកាន់តែប្រសើរឡើងសម្រាប់ខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ និង ពិភពលោក;
- លើកកម្ពស់ការទទួលយក បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងការប្រើប្រាស់ប​​ច្ចេកវិទ្យាឌីជីថល​សម្រាប់ មុខងារអាជីវកម្មផ្សេងៗ ធ្វើការវាយតម្លៃតម្រូវការសមត្ថភាពរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម​​ ​និងបំផុសគំនិត អំពីការឆ្លើយតបនៃការអភិវឌ្ឍសមត្ថភាពសម្រាប់ការកែលម្អនាពេលអនាគត។

សូមទាយយករបៀបវារៈ និងឯកសារផ្សេងៗនៅទីនេះ ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH

សូមទាយយករបៀបវារៈ និងឯកសារផ្សេងៗនៅទីនេះ https://shorturl.at/rGH14

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
01
Mar
សិក្ខាសាលា

សិក្ខាសាលាប្រចាំខែមិនា “វិធីយកប្រាក់ទៅបង្កើតប្រាក់”

Locations

កម្មវិធីហ្សូម Zoom

៨យប់ - ៩យប់

[សិក្ខាសាលាប្រចាំខែមីនា] តើអ្នកអាចយកលុយទៅបង្កើតលុយតាមរបៀបណា? បើអ្នកចង់ដឹងថាលុយធ្វើការអោយមនុស្សតាមវិធីណាខ្លះ សូមចូលរួមសិក្ខារបស់ក្រុមសន្សំប្រាក់នារីខាងមុខនេះ។ ប្រធានបទ៖ វិធីយកប្រាក់បង្កើតប្រាក់ វាគ្មិន៖ លោក ង៉ែត ជូ ជាវិនិយោគិន និងស្ថានិក Vision Capital Plc កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី1 ខែមិនា ឆ្នាំ2024 ពេលវេលា ៖20:00- 21:30យប់ ទីតាំង៖ កម្មវិធីហ្សូម Zoom បងប្អូនជាសមាជិកក្តី មិនមែនជាសមាជិកក្តី ដែលមានបំណងបង្កើនចំណេះដឹង ចងបណ្តាញ ចង់ឈ្វេងយល់ពីក្រុមសន្សំប្រាក់នារី អាចអញ្ជើញចូលរួមដោយសេរីតាមកម្មវិធីដូចខាងក្រោម៖ របៀបវារៈ៖ 1. ស្វាគមន៍អ្នកចូលរួម 2. បើកកម្មវិធីដោយក្រុមប្រឹក្សាភិបាល 3. ការចែករំលែកអំពីប្រធានបទដោយវាគ្មិន 4.សំណួរចម្លើយ 5.ថតរូបជុំគ្នា និងបិទកម្មវិធី

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
02
Mar
ការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល

Locations

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី៧, បន្ទប់ៈ Computer Lab

០៨ព្រឹក - ០៥ល្ងាច

វគ្គសិក្សាខ្លី 📣🔔 “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល” សម្រាប់សាធារណជនទូទៅ សិក្សាដោយឥតគិតថ្លៃ រយៈពេល ១១ម៉ោង នៅទីតាំងផ្ទាល់ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី៧, បន្ទប់ៈ Computer Lab សិក្សាលើមុខវិជ្ជា៖ Microsoft Word, Microsoft Excel និង Microsoft PowerPoint ។ ⚠️ ការទទួលសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលនេះមានចំនួនកំណត់ 🚨 សិក្ខាកាមដែលត្រូវបានជ្រើសរើស និងមានឈ្មោះនៅក្នុងបញ្ជីដែលក្រុមការងារនឹងផ្ញើចូលនៅក្នុង Group Telegram នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ទើបមានសិទ្ធិចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
26
Feb
ការបណ្តុះបណ្តាល

𝗔𝗱𝘃𝗮𝗻𝗰𝗲𝗱 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗦𝗲𝗰𝘁𝗼𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗼𝗻 𝗧𝗿𝗮𝗱𝗲 𝗣𝗼𝗹𝗶𝗰𝘆 𝗮𝗻𝗱 𝗧𝗿𝗮𝗱𝗲 𝗡𝗲𝗴𝗼𝘁𝗶𝗮𝘁𝗶𝗼𝗻𝘀

Locations

Phnom Penh

8:30am - 5:00pm

We’re thrilled to announce the return of the second series of 𝗔𝗱𝘃𝗮𝗻𝗰𝗲𝗱 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗦𝗲𝗰𝘁𝗼𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗼𝗻 𝗧𝗿𝗮𝗱𝗲 𝗣𝗼𝗹𝗶𝗰𝘆 𝗮𝗻𝗱 𝗧𝗿𝗮𝗱𝗲 𝗡𝗲𝗴𝗼𝘁𝗶𝗮𝘁𝗶𝗼𝗻𝘀! This training opportunity is delivered by the ARISE Plus Cambodia project with the financial support from the European Union (EU) and the German Federal Ministry for Economic Cooperation and Development (BMZ). Lead by experts in Cambodia's trade policy, the training aims to enhance the capacity of the private sector in Cambodia to engage effectively in the private-public cooperation and dialogue on trade policy and trade negotiation concerns.🌐💼 ✍️If you are passionate about trade policy and trade negotiations, and you’re interested in leveling up your skills to engage in ongoing and future trade talks and trade policy formulation, don’t miss this chance to sign up and enhance your expertise. ➡️For more details and registration: https://bit.ly/4bAFIq0 🕗Duration: Four days 📅Date: 26-29 February 2024 ⏰Time: 8:30AM-5:00PM (Phnom Penh Time) 👩‍💻Modality: Physical, Phnom Penh 🔷Fee: Free of charge ⏳Registration deadline: 𝟮𝟭 𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆 𝟮𝟬𝟮𝟰 (𝟱:𝟬𝟬𝗣𝗠)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
17
Feb
ការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្ដាលស្ដីពី យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម តាមរយៈអនុលោមភាពច្បាប់ស្ដីពីការងារ

Locations

សណ្ឋាគារអូឡាំព្យាស៊ីធី ទីក្រុងភ្នំពេញ

៨ព្រឹក - ៥ល្ងាច

ហេតុអ្វីការអនុលោមភាពតាមច្បាប់ការងារ ចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នក? 🎓✍️ តោះស្វែងយល់ទាំងអស់ក្នុងវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្ម តាមរយៈអនុលោមភាពច្បាប់ស្តីពីការងារ។ 👇 - ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ - ៨ព្រឹក-៥ល្ងាច (មានអាហារថ្ងៃត្រង់) - សណ្ឋាគារអូឡាំព្យាស៊ីធី ទីក្រុងភ្នំពេញ កម្មវិធីនេះមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ ក្រោមក្រមខណ្ឌកម្មវិធីមុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជាដំណាក់កាលទី២ (DEY II)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
22
Feb
ការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្ដាលសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Locations

ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

៨ព្រឹក - ៥រសៀល

[វគ្គបណ្ដុះបណ្ដាលនៅខេត្តមណ្ឌលគិរី] ⛰🇰🇭 សម្រាប់អ្នករស់នៅ និងធ្វើអាជីវកម្មនៅក្នុងខេត្តមណ្ឌលគិរី ដែលជាសហគ្រាសធុនតូច និងមធ្យម អាចចូលរួម «វគ្គបណ្ដុះបណ្ដាលសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»​ បាន ដើម្បីឈ្វេងយល់បន្ថែមអំពីដំណើរការចុះបញ្ជីអាជីវកម្ម ការទទួលខុសត្រូវសង្គមរបស់អាជីវកម្ម គន្លឹះសុវត្ថិភាពអ៊ីនធឺណិត និងការផ្សព្វផ្សាយលើបណ្ដាញសង្គម។ ប្រធានបទ៖ -ដំណើរការចុះបញ្ជីអាជីវកម្ម និងការទទួលខុសត្រូវសង្គមរបស់អាជីវកម្ម -គន្លឹះសុវត្ថិភាពអ៊ីនធឺណិត -ការបង្កើតមាតិកា និងប្រើប្រាស់មុខងារប៊ូស (Boosting) នៅលើបណ្ដាញសង្គម

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ