ព្រឹត្តិការណ៍ និងវគ្គបណ្តុះបណ្តាល
ព្រឹត្តិការណ៍ និងវគ្គបណ្តុះបណ្តាល

ផ្នែកនេះផ្តល់ព័ត៌មានជូនលោកអ្នកអំពីព្រឹត្តិការណ៍ និងវគ្គ​បណ្តុះ​បណ្តាល​ដែលទាក់ទង​ទៅនឹង​សហ​គ្រាស​​​​ធុន​ មីក្រូ តូច និងមធ្យមនៅកម្ពុជា ដែលផ្តល់ដោយទីភ្នាក់ងាររដ្ឋាភិបាល សមាគម​អាជីវកម្ម​ទាក់ទង​​នឹងសហគ្រាស​ធុន​មីក្រូ តូច និងមធ្យម សភាពាណិជ្ជកម្ម​ និងដៃគូអភិវឌ្ឍន៍​សំខាន់ៗដែលគាំទ្រ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម។

ប្រសិនបើអ្នកចង់ចែករំលែកព្រឹត្តិការណ៍ ឬវគ្គបណ្តុះបណ្តាលរបស់អ្នកនៅទីនេះ សូមកុំ​អល់​អែកក្នុង​ការ​ផ្តល់ជូន​យើងនូវព័ត៌មានចាំបាច់ ដោយផ្ញើមកយើងនូវទម្រង់​តាមតំណភ្ជាប់​ខាងក្រោម៖

ទម្រង់សុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងវគ្គបណ្ដុះបណ្ដាល

ប្រតិទិន

ប្រតិទិន

ការបង្កើនការយល់ដឹងអំពី និងកិត្តិនាមនៅក្នុងបណ្តាញអាជីវកម្ម គឺមានសារៈសំខាន់ណាស់ ដូច្នេះការចូលរួមប្រជុំ និងព្រឹត្តិការណ៍នានា គឺជាឱកាសមួយក្នុងការកសាងទំនាក់ទំនង ព្រមទាំងចាប់យកបាននូវគំនិតច្នៃប្រឌិតថ្មីៗដែលអាចជួយកែលម្អលើផលិតផល និងសេវាកម្មរបស់លោកអ្នក។ គោលដៅនៃគេហទំព័រ KhmerSME គឺដើម្បីជូនដំណឹងដល់លោកអ្នកជាទៀងទាត់អំពីព្រឹត្តិការណ៍ទាំងឡាយ ដែលបាននឹងកំពុងប្រព្រិត្តទៅនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងផ្នែកនេះ លោកអ្នកអាចរកមើលបាននូវបញ្ជីរាយឈ្មោះព្រឹត្តិការណ៍ថ្មីៗ ដែល រៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រសួង-ស្ថាប័ន សហគ្រាសធុនមីក្រូ តូច និងមធ្យម សមាគមអាជីវកម្ម សភាពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍នានា។

ការសិក្សាពីចម្ងាយ

ការសិក្សាពីចម្ងាយ

ការសិក្សាជាបន្តបន្ទាប់​មានសារៈសំខាន់ណាស់សម្រាប់សហគ្រិន និងក្រុមការងាររបស់ពួកគេ។ ចំណេះដឹង​កាន់តែមានតម្លៃ​ ជាពិសេសនៅពេលវាជំរុញនវានុវត្តន៍ ឬត្រូវបានប្រើដើម្បីទាញយកអត្ថប្រយោជន៍ពី​បច្ចេកវិទ្យាថ្មីៗ។ ការសិក្សាគឺជាការវិនិយោគដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើនៅក្នុងអាជីវកម្មរបស់អ្នក​។ ជំនាញទន់ ដូចជា ភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទង ការយល់​ពីអតិថិជនរបស់​អ្នក​ ការច្នៃប្រឌិត និងជំនាញផ្សេងៗទៀតគឺជាផ្នែកមួយដ៏សំខាន់សម្រាប់​ពង្រឹងសមត្ថភាពបុគ្គលណាម្នាក់ ក្នុងការ​ធ្វើការ​ជាមួយ​អ្នកដទៃ និងអាចជះឥទ្ធិពលវិជ្ជមានដល់ការបង្កើនអាជីវកម្មរបស់អ្នក។ លក្ខណៈសម្បត្តិទាំងនេះ ​អាចឱ្យអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ប្រកបដោយប្រសិទ្ធភាព។ ជំនាញទន់ អាចជួយអ្នក​ក្នុងការ​ស្វែង​រក និងទាក់ទាញអតិថិជន វិនិយោគិន និងដៃគូអាជីវកម្ម។ តាមរយៈការសិក្សាអនឡាញ​ អ្នកអាចចូលមើលខ្លឹមសារបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ អ្នកមិនចាំ​បាច់​ឈប់សម្រាកពីការងារដើម្បីចូលរៀនឡើយ។ ការសិក្សាពីចម្ងាយមានប្រសិទ្ធភាពចំណាយ​ ព្រោះអ្នក​អាច​សន្សំសំចៃបានច្រើនលើថ្លៃធ្វើដំណើរ និងការស្នាក់នៅ។ ផ្នែកនេះរៀបរាប់​ពី​កម្មវិធីសិក្សា​ពី​ចម្ងាយ​នានា​​ពីដៃគូរបស់​ KhmerSME ដូចជា Impact Hub Phnom Penh សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា កម្មវិធីបណ្តុះបណ្តាលអនឡាញសម្រាប់សហគ្រាស​ធុនតូច និង​មធ្យម​អាស៊ាន ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN និងថ្នាលអនឡាញ​ផ្សេងទៀត។ គ្រឹះស្ថានសិក្សាពាណិជ្ជកម្មសហគ្រាសខ្នាតតូចនិងមធ្យម សូមស្វាគមន៍ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល Online របស់គ្រឹះស្ថានសិក្សាពាណិជ្ជកម្មសហគ្រាសខ្នាតតូច​ និងមធ្យម នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានជ្រើសរើសដោយអគ្គនាយកដ្ឋានកសិកម្ម ពីក្នុងចំណោមវគ្គបណ្តុះបណ្តាលជាច្រើន របស់គ្រឹះស្ថានសិក្សាពាណិជ្ជកម្មសហគ្រាសខ្នាតតូចនិងមធ្យម។ វគ្គបណ្តុះបណ្តាលនេះរៀបចំជាភាសាខ្មែរ ដោយមានការគាំទ្រពី GIZ ហើយមានគោលបំណងក្នុងការពង្រឹងសមត្ថភាពធុរកិច្ចកម្ពុជាពាក់ព័ន្ធនឹងកសិកម្មនិងការនាំចេញ។ វគ្គបណ្ដុះបណ្ដាលនេះផ្ដល់ជូនដោយឥតគិតថ្លៃ។ សូមស្វែងរកវគ្គបណ្ដុះបណ្ដាលតាមជម្រើសរបស់លោកអ្នកខាងក្រោម៖ ១.​ ការបំពេញតាមស្តង់ដារក្នុងវិស័យកសិកម្ម ២. ការណែនាំអំពីការនាំចេញទៅកាន់ប្រទេសចិន មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ក៍ផ្ដល់ជូនឥតគិតថ្លៃ វគ្គបណ្ដុះបណ្ដាលអនឡាញសម្រាប់ប្រជាជនឡាវ វៀតណាម​ និងម៉ុងហ្គោល នៅក្នុងផ្នែកសហគ្រាសខ្នាតតូច និងមធ្យម។ វគ្គបណ្ដុះបណ្ដាលសម្រាប់ប្រជាជនម៉ុងហ្គោល សូមចុចនៅទីនេះ វគ្គបណ្ដុះបណ្ដាលសម្រាប់ប្រជាជនឡាវ សូមចុចនៅទីនេះ វគ្គបណ្ដុះបណ្ដាលសម្រាប់ប្រជាជនវៀតណាម សូមចុចនៅទីនេះ Impact Hub Phnom Penh Impact Hub Phnom Penh គឺជាផ្នែកមួយនៃបណ្តាញ Impact Hub ដែលមានបេសកកម្មពង្រឹងសិទ្ធិអំណាចយុវជន និងធុរកិច្ចថ្មី នៅ កម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហា (សង្គម និងបរិស្ថាន) តាមរយៈសហគ្រិនភាព និងភាពជាអ្នកដឹកនាំ។ Impact Hub Phnom Penh ផ្តោតលើការគាំទ្រ Idea-stage early-stage និង growth-stage សហគ្រិនភាពតាមរយៈកម្មវិធីដូចជា៖ SmartStart SmartSpark កម្មវិធីទេសចរណ៍ សម្រាប់អនាគត Incubator កម្មវិធីដាក់ដាំ HEC Hub Entrepreneurs Club ដែលមានការបង្ហាត់បង្រៀន និងចងជាបណ្តាញ​អតីត​និស្សិត​នៃកម្មវិធីបណ្តុះអាជីវកម្ម។     កម្មវិធី Incubator ជាច្រើនផ្សេងទៀត និងមានវត្តមាននៅឆ្នាំ២០២២ ដោយលើផ្នែក សេដ្ឋកិច្ចវិលជុំ(circular-economy) ការកសាងប្រកបដោយនិរន្តរភាព (sustainable buildings)  ឬទំនិញបច្ចេកវិទ្យា (tech good)។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន ទំព័រហ្វេសប៊ុកផ្លូវការរបស់ Impact Hub Phnom Penh។ Impact Hub ក៏ចូលរួមផងដែរក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សាដែលទទួលស្គាល់ជាភាសាខ្មែរ/អង់គ្លេសក្នុងភាពជាសហគ្រិន ដែល បច្ចុប្បន្នដាក់ឱ្យដំណើរការនៅក្នុងសាកលវិទ្យាល័យចំនួន 10 នៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនផ្នត់គំនិតសហគ្រិនភាព។ បន្ថែមពីលើការផ្តល់ជូន និងសកម្មភាពអនឡាញនៅទីក្រុងភ្នំពេញ Impact Hub ក៏ផ្តល់ជូននូវការបង្ហាត់បង្រៀនវិជ្ជាជីវៈដល់សហគ្រិន នៅខេត្តបាត់ដំបង និងខេត្តសៀមរាប តាមរយះ ភ្នំ Impact សៀមរាប និងភ្នំ Impact បាត់ដំបង។ នៅពេលនេះរាល់កម្មវិធី និងសេវាកម្មទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ធុរកិច្ចថ្មីដែលបានជ្រើសរើស។ សម្រាប់សិក្ខាសាលា និង សកម្ម​ភាព​ខ្លះៗអាចមានការគិតថ្លៃចូលរួមបន្តិចបន្តួច។ សម្រាប់ពត័មានបន្ថែមអំពី Impact Hub PhnomPenh លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការនៅទីនេះ។ EuroCham Cambodia សភាពាណិជ្ជកម្មអឺរ៉ុបគឺជាសមាគមធុរកិច្ចបច្ចឹមប្រទេសដែលឈានមុខគេនៅកម្ពុជា។ សមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុប ក៏​មាន​​​​​អាជីវកម្មកម្ពុជាផងដែរ  ដែលរួមបញ្ចូលទាំងអាជីវកម្មធំៗ និងលេចធ្លោរហូតដល់អាជីវកម្មខ្នាតតូចដែលមានសក្ដានុពលតផងដែរ ។ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាមានគណៈកម្មាធិការតាមវិស័យជាច្រើនដែលមានភាពសកម្មខ្លាំង ដូចជាគណៈកម្មាធិការ តាម​វិស័យភស្តុភារ ទេសចរណ៍ កសិ-ឧស្សាហកម្មជាដើម។ ក៏មានគម្រោងបង្កើតគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម​នា​ពេល​ខាង មុខផងដែរ។ លទ្ធផលការងាររបស់គណៈកម្មាធិការទាំងនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅស ដែលបង្ហាញ​នូវ​អនុសាសន៍របស់វិស័យឯកជនសម្រាប់រដ្ឋាភិបាល។ សភាពាណិជ្ជកម្មអឺរ៉ុបក៏ផ្តល់សេវាកម្ម អាជីវកម្ម ការបណ្តុះ​បណ្តាល ហើយ​ក៏​ជា​អ្នករួមចំណែកយ៉ាងសកម្មក្នុងវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។ ថ្លៃសមាជិកភាព៖ ៣៧០ ដុល្លារ សម្រាប់សហគ្រាសធុនតូច និងមធ្យម សម្រាប់ព័ត៌មានបន្ថែមអំពី សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការនៅទីនេះ។ SEA-VET Learning SEA-VET Learning គឺជាថ្នាលឌីជីថលសម្រាប់អ្នកជំនាញ TVET ( Technical and Vocational Education and Training) ដែលចង់រៀនជំនាញថ្មីៗ និងអភិវឌ្ឍន៍អាជីពរបស់ពួកគេ។ SEA-VET Learning ផ្តល់ជូននូវវគ្គបណ្តុះបណ្តាលតាមរយៈអនឡាញដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់អ្នកជំនាញ TVET ដើម្បីបំពេញតម្រូវការក្នុងពិភពការងារនាពេលអនាគត។ ប្រសិនបើអ្នកជាអ្នកសិក្សា គ្រាន់តែបង្កើតគណនី ហើយចាប់ផ្តើមស្វែងរកមុខជំនាញដែលលោកអ្នកចង់រៀនពី SEA-VET Learning។ ចូលទៅកាន់ទំព័រទិដ្ឋភាពទូទៅនៃវគ្គសិក្សា ហើយចុះឈ្មោះចូលរៀនវគ្គសិក្សាតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកជាគ្រូបង្រៀន បង្កើតវគ្គសិក្សាផ្ទាល់ខ្លួនរបស់អ្នកនៅលើ SEA-VET Learning សូមទាក់ទង learning(at)sea-vet.net ជាមួយនឹងព័ត៌មានអំពីខ្លួនអ្នក ខ្លឹមសារនៃវគ្គសិក្សា និងករណីប្រើប្រាស់។ បង្កើតគណនីមួយដើម្បីចូលប្រើ និងចូលរួមវគ្គសិក្សាដែលមាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ SEA-VET Learning ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN គឺជាទំព័រផ្លូវការសម្រាប់វគ្គបណ្តុះបណ្តាលនៃគេហទំព័រASEAN Access​ ដែលជាវេទិការដ៏លេចធ្លោ សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិនៅក្នុងតំបន់អាស៊ាន។​ សមាជិកដែលបានចុះឈ្មោះនៅលើថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN​ អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនដោយឥតគិតថ្លៃ។ ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN គំាទ្រដល់ការរីកលូតលាស់នៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការបណ្តុះបណ្តាលផ្ទាល់តាមរយៈអនឡាញ រួមទាំងស្វ័យសិក្សា ដោយផ្តោតលើពាណិជ្ជកម្មអន្តរជាតិ។ វគ្គបណ្តុះបណ្តាលត្រូវបាននាំមកជូនអ្នកដោយបណ្តាញដៃគូរបស់យើងនៅទូទាំងប្រទេសអាស៊ានទាំង១០។ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN​ ផ្តល់វគ្គបណ្តុះបណ្តាលតាមរយៈអនឡាញ លើការនាំចូល នាំចេញ និង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដោយមិនគិតថ្លៃសម្រាប់សមាជិកដែលបានចុះឈ្មោះទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ASEAN Access LEARN កម្មវិធីបណ្តុះបណ្តាលសហគ្រាស​ធុនតូចនិង​មធ្យម​អាស៊ាន (ASEAN SME Academy) នៅខែមីនា ឆ្នាំ២០១៤ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានបើកដំណើរការសម្ព័ន្ធធុរកិច្ចមអាមេរិក-អាស៊ានសម្រាប់សហគ្រាសធុនតូច និងមធ្យម​ដែលមាន​ភាពប្រកួត​ប្រជែង​ (សម្ព័ន្ធធុរកិច្ច) ។ ភាពជាដៃគូសាធារណៈ ឯកជន ប្រកបដោយ​នវានុវត្តន៍នេះបានបណ្តុះ​បណ្តាលម្ចាស់​សហគ្រាស​ធុន​តូច​ និងមធ្យមជាង ៧០០០ នាក់ ដោយប្រើប្រាស់ជំនាញលំដាប់ថ្នាក់ពិភពលោក ដែលផ្តល់ជូនដោយសមាជិក​សាជីវកម្ម​នៃក្រុម​ប្រឹក្សា​ធុរ កិច្ចអាមេរិក-អាស៊ាននៅក្នុងវិស័យដូចជា ការគ្រប់គ្រងទីផ្សារ និងពាណិជ្ជកម្ម  ហិរញ្ញវត្ថុ ច្បាប់ ភស្តុភារ និង​បច្ចេកវិទ្យាព័ត៌មាន។ ឥឡូវនេះ ដៃគូសម្ព័ន្ធធុរកិច្ចបានបង្កើតឧបករណ៍បណ្តុះបណ្តាលអនឡាញដែលមានឈ្មោះថា ASEAN SME​ Academy ដែលអាចទទួលសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត។ ចំណុចស្នូលនៃកម្មវធីបណ្តុះបណ្តាលនេះគឺឯកសារបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលបានមកពី ក្រុមហ៊ុន​​​​​​​ Fortune​ 500។ លើសពីនេះទៀត កម្មវធីបណ្តុះបណ្តាលនេះ​បញ្ចូលនូវឯកសារបណ្តុះបណ្តាល​ផ្តោតលើ​សហគ្រាស​ធុន​តូច និងមធ្យម ដែលបានមកពីក្រុមហ៊ុនក្នុងតំបន់ និងអង្គការអន្តរជាតិនានា។ វគ្គសិក្សាទាំងនេះគឺជាផ្នែកនៃកម្មវិធីធំមួយ​សម្រាប់​ផ្តល់ការបណ្តុះបណ្តាល និងការបង្ហាត់បង្រៀន ដើម្បីបង្កើនលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យមអាស៊ាន នៅក្នុងការទទួល​បានផលិតផលហិរញ្ញវត្ថុ ការចូលទៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ សេវាកម្មព័ត៌មាន និងប្រឹក្សាយោបល់ ព្រមទាំង បច្ចេកវិទ្យា និង​នវានុវត្តន៍។ កម្មវធីបណ្តុះបណ្តាលនេះក៏មានព័ត៌មានអំពីអាជីវកម្មដែលពាក់ព័ន្ធជាពិសេសដល់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់ដោយ​​​​​អនុញ្ញាតិឱ្យអ្នកចូលរួមប្រើប្រាស់បញ្ជីអ្នកផ្គត់ផ្គង់សេវានានាដែលពួកគេអាច​ ទា​ក់ទងសម្រាប់ការប្រឹក្សាយោបល់​ផ្នែក​ហិរញ្ញវត្ថុ​​​​​​​​​​​​កម្មវិធី​សាជីវកម្ម និងការចងក្រងជាបណ្តាញជាដើម។ កម្មវធីបណ្តុះបណ្តាលនេះក៏មានប្រតិទិនព្រឹត្តិការណ៍ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវព័ត៌មានបន្ថែម​អំពីការបណ្តុះ​បណ្តាលពី​សម្ព័ន្ធ​​ធុរកិច្ច និងសេវាកម្មអភិវឌ្ឍន៍អាជីវកម្មនៅក្នុងតំបន់។ អ្នកប្រើប្រាស់កម្មវធីបណ្តុះបណ្តាលនេះ​នឹងបង្កើតគណនី​អ្នក​ប្រើប្រាស់​មួយ នៅពេលចុះឈ្មោះចូលប្រើប្រាស់ដំបូងដើម្បីជួយ សម្រួលដល់អ្នកប្រើប្រាស់​នៅក្នុងការចូលប្រើឯកសារជាក់លាក់​សម្រាប់ឧស្សាហកម្ម​របស់ពួកគេ និងតភ្ជាប់ទៅកាន់ផ្នែកគាំទ្រអាជីវកម្មដែលមានស្រាប់។ ព័ត៌មាន និងកម្មវិធីសិក្សាមួយចំនួន​នឹង​ត្រូវបាន​ជ្រើសរើសដើម្បីបកប្រែជាភាសាជាតិ ដើម្បីឱ្យក្រុមហ៊ុនកាន់តែច្រើនអាច​ទទួលបានអត្ថប្រយោជន៍ពីកម្មវធី​បណ្តុះ​បណ្តាល​​​​​នេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យមអាស៊ាន​ អ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការនៅទីនេះ នឹងទស្សនាវិដេអូនៅខាងក្រោមនេះ https://youtu.be/fQoWOWPJ6WQ

បណ្ណាល័យអនឡាញ

បណ្ណាល័យអនឡាញ

KhmerSME ជឿជាក់ថាចំណេះដឹងមានតម្លៃ និងគួរ​ចែករំលែក។ ផ្នែកនេះផ្សព្វផ្សាយព័ត៌មានអំពីការសិក្សា​ស្រាវជ្រាវ របាយការណ៍ ការបោះពុម្ពផ្សាយផ្នែកច្បាប់ និងទូទៅ នៅក្នុងបរិបទសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅប្រទេសកម្ពុជា និងតំបន់អាស៊ាន។ ការ​សិក្សាពីប្រធានបទដែលអ្នកចាប់អារម្មណ៍ ស្វែងរកឯកសារ និងលិខិតបទដ្ឋានគតិយុត្តិខាងក្រោម នឹងផ្តល់ជូន​អ្នកនូវការយល់ដឹងដ៏មានប្រយោជន៍ ដើម្បី​បង្កើតគំនិតច្នៃប្រឌិត និងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ការរីកចម្រើន និងការអភវិឌ្ឍ​អាជីវ​កម្ម​របស់អ្នក។ ឯកសារសម្រាប់បណ្ដុះបណ្ដាល កម្មវិធីបណ្ដុះបណ្ដាលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ១.ការគ្រប់គ្រងហរិញ្ញវត្ថុ (GIZ) ២.ការធ្វើទីផ្សារ និងការលក់ (GIZ) ៣.ការគ្រប់គ្រងបរិស្ថាន សុខភាព សុវត្ថិភាព និងយេនឌ័រក្នុងកន្លែងការងារ EOSHG (GIZ) ៤.ការគ្រប់គ្រងធនធានមនុស្ស (GIZ) ៥.ការគ្រប់គ្រងផលិតកម្ម (GIZ) ៦.ការរៀបចំផែនការអភិវឌ្ឍន៍អាជីវកម្ម (GIZ) កម្មវីធីសម្រាប់គ្រូបង្គោល ១.ការបណ្ដុៈបណ្ដាលសម្រាប់គ្រូបង្គោល សម្រាប់បណ្ដុៈបណ្ដាលយុវជន (GIZ) ២.ការបណ្ដុៈបណ្ដាលសម្រាប់គ្រូបង្គោល ស្ដីពីការគ្រប់គ្រងហរិញ្ញវត្ថុ (GIZ) ៣.ការបណ្ដុៈបណ្ដាលសម្រាប់គ្រូបង្គោល ស្ដីពីការធ្វើទីផ្សារ និងការលក់ (GIZ) ៤.ការបណ្ដុៈបណ្ដាលសម្រាប់គ្រូបង្គោល ស្ដីពី EOSHG (GIZ) ៥.ការបណ្ដុៈបណ្ដាលសម្រាប់គ្រូបង្គោល ស្ដីពីការគ្រប់គ្រងធនធានមនុស្ស (GIZ) ៦.ការបណ្ដុៈបណ្ដាលសម្រាប់គ្រូបង្គោល ស្ដីពីការរៀបចំផែនការអភិវឌ្ឍន៍អាជីវកម្ម (GIZ) ៧.ការបណ្ដុៈបណ្ដាលសម្រាប់គ្រូបង្គោល ស្ដីពីការគ្រប់គ្រងផលិតកម្ម (GIZ) បញ្ជីរាយនាមនៃគ្រូបង្គោលសម្រាប់ការបណ្ដុះបណ្ដាល ឯកសារជំនួយ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ ទាញយកនៅទីនេះ

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម