ឌីជីថលនីយកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

ឌីជីថលនីយកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

ឌីជីថលនីយកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

ឥទ្ធិពល​នៃបច្ចេកវិទ្យាទៅ​លើការ​រស់​នៅ​ប្រចាំថ្ងៃរបស់យើង បានកើនឡើងយ៉ាងខ្លាំង​ក្នុងរយៈពេលមួយ​ទស​​​វត្សរ៍​ចុងក្រោយនេះ។ មិនថាជាកុំព្យូទ័រយួរដៃ ថេប្លេត (Tablet)  ឬទូរសព្ទដៃនោះទេ បច្ចេកវិទ្យាជួយ​យើងភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក និងដើរតួជាកាតាលីករដ៏មានសក្តានុពលសម្រាប់ភាពរីកចម្រើន និង​នវានុវត្តន៍​នៅក្នុងអាជីវកម្មនានាទូទាំងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ សហគ្រិនថ្មីៗ​ជាច្រើន​មិន​បាន​ប្រើប្រាស់បច្ចេកវិទ្យាឱ្យអស់ពីសក្ដានុពល​នោះ​ទេ។

ឌីជីថលនីយកម្មសហគ្រាស​ធុន​តូច និងមធ្យម  គឺជាដំណើរការនៃការឈានឆ្ពោះទៅរកអាជីវកម្មឌីជីថល។ ជាទូទៅ អាជីវកម្មនេះសំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីកែប្រែគំរូអាជីវកម្ម ផ្តល់​នូវ​ប្រាក់ចំណូលថ្មី និងឱកាសបង្កើន តម្លៃសាកល្បងជាមួយបច្ចេកវិទ្យាថ្មីៗ ព្រម​ទាំង​​​ចាប់យកទីផ្សារថ្មី និងប្លែកៗ។ ការជ្រើសរើសយកអាជីវកម្ម​ឌីជីថលធ្វើឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម​មាន​សមត្ថភាពប្រកួតប្រជែងដោយការចំណាយត្រូវបានកាត់បន្ថយ ប្រាក់ចំណូលកើនឡើង​ និងការ​យល់​ដឹង​អំពីឥរិយាបថទីផ្សារ ក៏ដូចជាអ្នកប្រើប្រាស់កាន់តែល្អប្រសើរ។

តាមរយៈគេហទំព័រKhmerSME យើងខ្ញុំជឿជាក់ថា ដំណើរនៃការចាប់យកបច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជា ​នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងស្ថេរភាពក្នុងប៉ុន្មានឆ្នាំខាងមុខ។ ហេតុដូច្នេះហើយ យើងខ្ញុំចង់ចែករំលែកនៅក្នុងដំណើរការនេះ ដោយ​ចូល​​រួមផ្តល់ព័ត៌មានថ្មីៗបំផុតផ្សព្វផ្សាយពីឱកាសផ្សេងៗពាក់ព័ន្ធនឹងអាជីវកម្ម និងតំណភ្ជាប់​ទៅកាន់​ព្រឹត្តិ​ការណ៍​នានា។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម