ស្ដង់ដារ

ស្តង់ដារផ្តល់នូវលក្ខណៈបច្ចេកទេស (គោលការណ៍ណែនាំ ឬលក្ខខណ្ឌ​តម្រូវ​) សម្រាប់ផលិតផល ដំណើរ​ការផលិតកម្ម និងសេវាកម្ម។ ប្រសិនបើស្តង់ដារត្រូវបានប្រើប្រាស់ វានឹងធានាបាន​នូវ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ការ​កាត់បន្ថយចំណាយ និងភាពងាយស្រួលក្នុងការ​ធ្វើ​សមាហរណកម្ម​ក្រុមហ៊ុន​ទៅក្នុងខ្សែ​ច្រវាក់​តម្លៃ និង​ពាណិជ្ជកម្ម​​​ថ្នាក់ជាតិ ក៏ដូចជាសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ ការ​ដាក់យក​​ស្តង់ដារ​នីយកម្ម​ជាឧបករណ៍ដ៏មានឥទ្ធិពល និងជា​យុទ្ធសាស្ត្រសម្រាប់ការកែលម្អ​ប្រសិទ្ធភាពនៃអាជីវកម្ម​កម្ពុជា។

ដើម្បីបង្ហាញ​ថាផលិតផលរបស់ពួកគេអនុលោមតាមស្តង់ដារជាតិនីមួយៗ សហគ្រាសធុនមីក្រូ តូច និង​មធ្យម និងជាពិសេសសហគ្រាសធុនមធ្យម ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រស្តង់ដារដែល​ទាក់ទងនឹង​ឧស្សាហកម្ម ឬពាណិជ្ជកម្មរបស់ខ្លួន ​តាមរយៈវិទ្យាស្ថានស្ដង់ដារកម្ពុជា ។ ផ្នែកនេះនឹងផ្តល់ព័ត៌មានសម្រាប់​​ជួយអ្នកនៅក្នុង​ការ​ធានាថា អាជីវកម្ម របស់អ្នក អនុលោម តាម​ស្តង់ដារ​កម្ពុជា ស្តង់ដារអន្តរជាតិ និងបទបញ្ញាត្តិបច្ចេកទេសរបស់កម្ពុជា។ 

តើវិទ្យាស្ថាន​ស្ដង់ដារកម្ពុជា​កំពុងធ្វើអ្វី? 

វិទ្យាស្ថានស្តង់ដារកម្ពុជាយកចិត្តទុកដាក់ជាពិសេសចំពោះស្តង់ដារនីយកម្ម​ ពី​ព្រោះស្តង់ដារអាចជះឥទ្ធិពល​លើវិស័យសាធារណៈជាច្រើន ដូចជាភាព​ប្រកួតប្រជែងនៃឧស្សាហកម្ម ដំណើរការ​ទីផ្សារ ការការពារ បរិស្ថាន សុខភាពមនុស្ស និងនវានុវត្តន៍។ 

វិទ្យាស្ថានស្តង់ដារកម្ពុជាគឺជាស្ថាប័នដែលទទួលខុសត្រូវលើ​ការរៀបចំស្តង់ដារជាតិ និងគោលការណ៍ណែនាំស្ដីពី​ ផលិតផល ទំនិញ សម្ភារៈ សេវាកម្ម និងប្រតិបត្តិការ។ វិទ្យាស្ថានស្តង់ដារកម្ពុជាគឺជាសមាជិក​របស់អង្គការ​ស្តង់ដារអន្តរជាតិ (ISO) ហើយអាចលក់ និងអនុម័តស្តង់ដារ ISO នៅក្នុង​ប្រទេសបាន។  

វិញ្ញាបនបត្រកម្ម​ដោយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ​ ប​ច្ចេកវិទ្យានិងនវានុវត្តន៍ (STINL)

ទាក់ទងនឹងសេវាកម្មដែលផ្តល់ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងជាពិសេសសហគ្រាសធុន មធ្យម វិទ្យាស្ថាន​ស្ដង់ដារកម្ពុជា​ផ្តល់សេវាកម្មធ្វើតេស្ត តាមរយៈមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវា​នុវត្តន៍​របស់ខ្លួន ដែលក៏​ជាស្ថាប័នវិញ្ញាបនបត្កម្ម​កម្ពុជាផងដែរ។ វិទ្យាស្ថាន​ស្ដង់ដារកម្ពុជា និងមន្ទីរពិសោធន៍​ជាតិ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ផ្តល់ជូននូវសេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់ទាក់ទង​នឹងស្តង់ដារ ដូចជា ISO ៩០០១ ISO ២២០០០ HACCP ក្បួនអនុវត្តន៍ ​អនាម័យល្អ​ (GHP) និងក្បួនអនុវត្តន៍ ផលិតកម្មល្អ (GMP) ។ ព័ត៌មាន អំពីបទបញ្ញត្តិ ទាំងនេះអាចរកបានដោយមិនគិតថ្លៃ។ ឯកសារស្តង់ដារត្រូវបានផ្តល់ជូនដោយ​គិត​កម្រៃតិចតួច​សម្រាប់ការរក្សាសិទ្ធិ។

វិទ្យាស្ថានស្តង់ដារកម្ពុជា ផ្តល់សេវា​វិញ្ញាបនបត្រកម្ម​ស្តង់ដារ តាមរយៈការធ្វើតេស្ត និងវាស់វែង​​ដើម្បីកំណត់គុណភាព និងលក្ខណៈផលិតផល ដោយផ្អែកលើស្តង់ដារ ISO ជាតិ និងអន្តរជាតិ។

ការអនុវត្តការវាស់វែង​ដែលទទួលស្គាល់ជាសាកល​ដោយមជ្ឈមណ្ឌលមាត្រាសាស្ត្រ​ជាតិកម្ពុជា (NMC)

មាត្ាសាស្ត្រ​គឺជាវិទ្យាសាស្ត្រ​វាស់​វែង និងបង្កើតការយល់ដឹងជាទូទៅ​អំពីឯកត្តា​ ដូចជាទំហំ ប្រវែង ទម្ងន់។ល។ វាផ្តល់នូវសុក្រិតភាព គុណភាព និងសុវត្ថិភាពដើម្បីរក្សាទីផ្សារឱ្យ​បន្តមាន​ភាព​ប្រកួតប្រជែង និងធានាថា​ផលិតផលនានាអាច ប្រៀបធៀបនៅទូទាំងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាយក​មាត្រាសាស្ត្រ​ជា​ឧបករណ៍​ដ៏សំខាន់ក្នុងការលើកកម្ពស់នវានុវត្តន៍ និងភាព​ប្រកួតប្រជែងក្នុង​ឧស្សាហកម្ម​ តាម​រយៈការ​ជំរុញ​ភាព​ជឿនលឿនផ្នែកវិទ្យាសាស្ត្រ​វាស់​វែង​ ស្តង់ដារ និងបច្ចេកវិទ្យាដែលមាន​​ការទទួលស្គាល់ជាអន្តរជាតិ។ មជ្ឈមណ្ឌលមាត្រាសាស្ត្រ​ជាតិកម្ពុជាទទួលខុសត្រូវលើរាល់ការងារមាត្រា សាស្ត្រ​ដែលកំណត់ដោយច្បាប់​ស្ដី​ពី​មាត្រាសាស្ត្រ​កម្ពុជា និងធានាថាមាត្រាសាស្ត្រ​រួមចំណែកនៅ​ក្នុងការ ប្រកួតប្រជែងដោយស្មើភាព គុណភាព​ផលិតផល ការ​ពង្រឹងនវានុវត្តន៍ ការកាត់បន្ថយរបាំងបច្ចេកទេស និងការពារ បរិស្ថាន និងសុខមាល​ភាព​សាធារណៈ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិ និងតំបន់ មជ្ឈមណ្ឌលមាត្រាសាស្ត្រ​ជាតិកម្ពុជាអាចផ្តល់សច្ចាប័ន​លើ​ស្តង់ដារជាតិ​ដែលចែកចេញ​ជា​​បីប្រភេទ គឺស្តង់ដារបឋម ស្ដង់​ដារ​មធ្យម និងស្តង់ដារការងារថ្នាក់ជាតិ។ ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់​ ដោយមានការគាំទ្រពី​ក្រសួងសហប្រតិបត្តិការ​សេដ្ឋ​កិច្ច​ និងអភិវឌ្ឍន៍សហព័ន្ធ​ (BMZ) មជ្ឈមណ្ឌលមាត្រាសាស្ត្រ​ជាតិកម្ពុជាគឺជាដៃគូនៃគម្រោង“​ពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធគុណភាពក្នុង​តំបន់​អាស៊ាន” អនុវត្តដោយវិទ្យាស្ថានមាត្រាសាស្ត្រ​ជាតិអាល្លឺម៉ង់ (PTB) ចន្លោះពី​​ឆ្នាំ២០១៥ ដល់​ ឆ្នាំ​២០២១ ។

ពាក់ព័ន្ធនឹង​សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសធុនមធ្យម​ មជ្ឈមណ្ឌលមាត្រាសាស្ត្រ​ជាតិកម្ពុជារួមចំណែកដល់ការអនុវត្តប្រព័ន្ធវាស់វែង​ជា​សកល ដែលផ្តល់នូវវិញ្ញាបនបត្រទទួលស្គាល់​ជា​សកល។ មជ្ឈមណ្ឌលមាត្រាសាស្ត្រ​ជាតិកម្ពុជាក៏ផ្តល់សេវាកម្ម​​ប្រឹក្សា​យោបល់ និងបណ្តុះបណ្តាល ទាក់​ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធគុណភាព ស្តង់ដារវាស់វែងក្នុងការធ្វើព្យាសកម្ម ភាពមិនច្បាស់លាស់នៃ​ការ​វាស់​វែង វិធី​សាស្ត្រ​សុពលកម្ម​បែបវិភាគ និង​ការពិនិត្យ​ផ្ទៀងផ្ទាត់នីតិវិធីតេស្ត​ ព្រមទាំង ការចុះ​បញ្ជី​មាត្រាសាស្ត្រ​ ការពិនិត្យ​​ផ្ទៀងផ្ទាត់ ការ​ធ្វើព្យាសកម្ម  និង អាជ្ញាបណ្ណ។ ទម្រង់ពាក្យស្នើសុំ​ និងតម្រូវការឯកសារ មានភាពខុសប្លែក​គ្នា​សម្រាប់សេវាកម្មនីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ វិទ្យាស្ថានស្ដង់ដារកម្ពុជា

ឯកសារជំនួយ

ប្រធានបទផ្សេងៗក្នុងច្បាប់ និងបទបញ្ជា

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម