កំណត់ថាតើភាពជាសហគ្រិនស័ក្តិសមសម្រាប់លោកអ្នកដែរ ឬទេ

កំណត់ថាតើភាពជាសហគ្រិនស័ក្តិសមសម្រាប់លោកអ្នកដែរ ឬទេ

តើលោកអ្នកមានក្តីស្រមៃចង់ធ្វើការ​ឯករាជ្យ និងបើកអាជីវកម្មផ្ទាល់ខ្លួនដែរ ឬទេ? ប្រហែលជាលោកអ្នកចង់ក្លាយជាម្ចាស់អាជីវកម្មដោយខ្លួនឯង? ឬ ថាតើលោកអ្នកមានដំណោះស្រាយពិសេសអ្វីមួយឆ្លើយតបទៅនឹងបញ្ហាដែលលោកអ្នកជួបប្រទះនៅជុំវិញខ្លួនដែរឬទេ? បើដូច្នេះមែន ការក្លាយជាសហគ្រិនអាចនឹងសមស្របសម្រាប់លោកអ្នក។ ទោះបី​ជា​យ៉ាងណាក៏ដោយ ការចាប់ផ្តើមអាជីវកម្មមិនងាយស្រួលទេ ហើយលោកអ្នកត្រូវត្រៀមខ្លួនសម្រាប់ការតស៊ូយូរអង្វែងរហូតដល់សហគ្រាសរបស់លោកអ្នកចាប់ផ្តើមរកប្រាក់ចំណេញបាន​។ ក្នុងផ្នែកនេះ យើងសូមផ្តល់ជូនព័ត៌មានដែលលោកអ្នកត្រូវការសម្រាប់ចាប់ផ្តើមអាជីវកម្ម ក៏ដូចជាដំបូន្មានជំនួយសំខាន់ៗ ដើម្បីជួយលោកអ្នកនៅក្នុងដំណើរនៃការប្រកបអាជីវកម្មនេះ។

នៅទីនេះក៏មានអ្នកផ្គត់ផ្គង់សេវា ប្រកបដោយ​វិជ្ជាជីវៈ​ដែលអាចជួយលោកអ្នកនៅ​ក្នុង​ជំហានខ្លះៗ ឬក៏អាចជួយរៀបចំប្រតិបត្តិការទាំងស្រុងតែម្តងដល់លោកអ្នក ក្នុងការចាប់ផ្តើមអាជីកម្មថ្មី។

មុនពេលលោកអ្នកចាប់ផ្តើមអាជីវកម្ម សូមពិនិត្យមើលថាតើលោកអ្នកត្រៀមខ្លួនហើយ ឬនៅ៖

ការចាប់ផ្តើមអាជីវកម្ម​មួយទាមទារឱ្យ​មាន​ការខិតខំប្រឹងប្រែង​ និងការប្តេជ្ញាចិត្ត។ ជាការសំខាន់ត្រូវ​ដឹងថាតើមានអ្វីខ្លះដែល​ពាក់ព័ន្ធ​ និងថាតើលោកអ្នកពិតជាស័ក្តិសមនឹងអាជីវកម្ម និងជាអ្នកចង់ធ្វើការឱ្យខ្លួនឯងដែរឬទេ។  យើងសូមណែនាំឱ្យលោកអ្នកចំណាយពេលខ្លះ​ដើម្បីវាយតម្លៃខ្លួនឯង និងស្វែងយល់លម្អិត​ពីបញ្ហាប្រឈមនៃការធ្វើជាម្ចាស់អាជីវកម្ម​ជាមុនសិន។

តើលោកអ្នកពិតជាបានត្រៀមខ្លួនធ្វើជាម្ចាស់អាជីវកម្មហើយមែនទេ?

មិនថាលោកអ្នកកំពុងចាប់ផ្តើមអាជីវកម្ម​ថ្មី​ ឬទិញអាជីវកម្ម​បង្កើតស្រាប់​យ៉ាងណានោះទេ លោកអ្នកនឹងត្រូវត្រៀមខ្លួនជាមុន។ សូមពិចារណាលើ​ចំណុច​សំខាន់ៗទាំងនេះដើម្បីប្រាកដថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយ។