សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រាសទាំងនេះបានបង្កើតការងារស្មើរនឹងចំនួន ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន៥៨%។ដោយសារមូលហេតុនេះហើយទើបការគាំទ្រតាមតម្រូវការដល់សហគ្រាសធុនតូច និងមធ្យមអោយមានការរីកចម្រើន និងនវានុវត្តន៍គឺជាការសំខាន់ ។ នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍអាជីវកម្ម អាជីវកម្មខ្នាតតូចតែងជួបបញ្ហាប្រឈមខ្លាំងជាងសហគ្រាសធុនធំក្នុងការទទួលបានហិរញ្ញវត្ថុ។ ដើម្បីរក្សាភាពប្រកួតប្រជែង ទាំងធុរកិច្ចថ្មី និងធុរកិច្ចដែលកំពុងពង្រីកខ្លួនពឹងផ្អែកលើហិរញ្ញវត្ថុខាងក្រៅសម្រាប់នវានុវត្តន៍ ឌីជីថលនីយកម្ម សាកលភាវូបនីយកម្ម និងការពង្រឹងជំនាញផ្សេង។
នៅប្រទេសកម្ពុជា កម្មវិធីផ្តល់ហិរញ្ញប្បទាន ជាទូទៅមិនត្រូវបានផ្តល់ជា មូលនិធិដោយផ្ទាល់ទេ។ កម្មវិធីនេះ ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈអាជ្ញាធរជាតិ ឬអន្តរការីហិរញ្ញវត្ថុ ដូចជាធនាគារ និងគ្រឹះស្ថានវិនិយោគទុនដែលផ្តល់មូលនិធិតាមរយៈឧបករណ៍ហិរញ្ញវត្ថុ។
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម គឺជាកម្ចីពិសេសមួយដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់សហគ្រាសធុនតូច និង មធ្យមដែលត្រូវការមូលនិធិនេះសម្រាប់ធ្វើជាដើមទុន និងចំណាយដើមទុនក្នុងការធ្វើអាជីវកម្មជាមួយនឹងអត្រាការប្រាក់ទាប។ មូលនិធិត្រូវបានផ្តល់តាមរយៈ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរួមមានដូចជា ធនាគារដែលមានអាជ្ញាបណ្ណ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមសរុបចំនួន ៣៣។ សូមចូលទៅកាន់តំណភ្ជាប់នេះ សម្រាប់ព័ត៌មានលម្អិតអំពីគោលបំណងនៃហិរញ្ញប្បទាន លក្ខណៈវិនិច្ឆ័យ លក្ខណៈពិសេសនៃគម្រោង ការកំណត់តម្លៃ ទ្រព្យបញ្ចាំ បញ្ជីរាយនាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ល។
គម្រោងហរិញ្ញប្បទាននៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានគោលបំណងជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដែលបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ តាមរយៈគម្រោងនេះ គេអាចរំពឹងទុកថាសហគ្រាសធុនតូច និងមធ្យមនឹងទទួលបានហិរញ្ញប្បទានក្នុងតម្លៃសមរម្យ។
គម្រោងហរិញ្ញប្បទានសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលម្ចាស់សហគ្រាសជាស្ត្រីរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ។ គម្រោងសហគ្រិនស្ត្រីកម្ពុជាផ្តល់ជូនសហគ្រិនស្ដ្រីនៃសហគ្រាសធុនតូច និងមធ្យមនូវលទ្ធភាពងាយស្រួលក្នុងការ ទទួលបានហិរញ្ញប្បទានក្នុងតម្លៃសមរម្យ។
គម្រោងហិរញ្ញប្បទានសម្រាប់វិស័យ ឌីជីថល និងទំនើបកម្ម បានពង្រីកវិសាលភាពដល់សហគ្រិនវ័យក្មេង និងអាជីវកម្មធុនតូច និងមធ្យម ដែលបំរើក្នុងវិស័យឌីជីថល និងទំនើបកម្ម។ គម្រោងនេះដែរ ត្រូវបានរំពឹងទុកថានឹងជួយសហគ្រាសធុន តូច និងមធ្យមដែលទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះដើម្បីទទួលបាននូវភាពងាយស្រួលលើសេវាហិរញ្ញប្បទានក្នុងតម្លៃសមរម្យ។
សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីស្វែងរកបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ។
អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម