ការសិក្សាពីចម្ងាយ

ការសិក្សាជាបន្តបន្ទាប់​មានសារៈសំខាន់ណាស់សម្រាប់សហគ្រិន និងក្រុមការងាររបស់ពួកគេ។ ចំណេះដឹង​កាន់តែមានតម្លៃ​ ជាពិសេសនៅពេលវាជំរុញនវានុវត្តន៍ ឬត្រូវបានប្រើដើម្បីទាញយកអត្ថប្រយោជន៍ពី​បច្ចេកវិទ្យាថ្មីៗ។ ការសិក្សាគឺជាការវិនិយោគដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើនៅក្នុងអាជីវកម្មរបស់អ្នក​។

ជំនាញទន់ ដូចជា ភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទង ការយល់​ពីអតិថិជនរបស់​អ្នក​ ការច្នៃប្រឌិត និងជំនាញផ្សេងៗទៀតគឺជាផ្នែកមួយដ៏សំខាន់សម្រាប់​ពង្រឹងសមត្ថភាពបុគ្គលណាម្នាក់ ក្នុងការ​ធ្វើការ​ជាមួយ​អ្នកដទៃ និងអាចជះឥទ្ធិពលវិជ្ជមានដល់ការបង្កើនអាជីវកម្មរបស់អ្នក។ លក្ខណៈសម្បត្តិទាំងនេះ ​អាចឱ្យអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ប្រកបដោយប្រសិទ្ធភាព។ ជំនាញទន់ អាចជួយអ្នក​ក្នុងការ​ស្វែង​រក និងទាក់ទាញអតិថិជន វិនិយោគិន និងដៃគូអាជីវកម្ម។

តាមរយៈការសិក្សាអនឡាញ​ អ្នកអាចចូលមើលខ្លឹមសារបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ អ្នកមិនចាំ​បាច់​ឈប់សម្រាកពីការងារដើម្បីចូលរៀនឡើយ។ ការសិក្សាពីចម្ងាយមានប្រសិទ្ធភាពចំណាយ​ ព្រោះអ្នក​អាច​សន្សំសំចៃបានច្រើនលើថ្លៃធ្វើដំណើរ និងការស្នាក់នៅ។ ផ្នែកនេះរៀបរាប់​ពី​កម្មវិធីសិក្សា​ពី​ចម្ងាយ​នានា​​ពីដៃគូរបស់​ KhmerSME ដូចជា Impact Hub Phnom Penh សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា កម្មវិធីបណ្តុះបណ្តាលអនឡាញសម្រាប់សហគ្រាស​ធុនតូច និង​មធ្យម​អាស៊ាន ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN និងថ្នាលអនឡាញ​ផ្សេងទៀត។

គ្រឹះស្ថានសិក្សាពាណិជ្ជកម្មសហគ្រាសខ្នាតតូចនិងមធ្យម

សូមស្វាគមន៍ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល Online របស់គ្រឹះស្ថានសិក្សាពាណិជ្ជកម្មសហគ្រាសខ្នាតតូច​ និងមធ្យម នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានជ្រើសរើសដោយអគ្គនាយកដ្ឋានកសិកម្ម ពីក្នុងចំណោមវគ្គបណ្តុះបណ្តាលជាច្រើន របស់គ្រឹះស្ថានសិក្សាពាណិជ្ជកម្មសហគ្រាសខ្នាតតូចនិងមធ្យម។ វគ្គបណ្តុះបណ្តាលនេះរៀបចំជាភាសាខ្មែរ ដោយមានការគាំទ្រពី GIZ ហើយមានគោលបំណងក្នុងការពង្រឹងសមត្ថភាពធុរកិច្ចកម្ពុជាពាក់ព័ន្ធនឹងកសិកម្មនិងការនាំចេញ។

វគ្គបណ្ដុះបណ្ដាលនេះផ្ដល់ជូនដោយឥតគិតថ្លៃ។ សូមស្វែងរកវគ្គបណ្ដុះបណ្ដាលតាមជម្រើសរបស់លោកអ្នកខាងក្រោម៖

១.​ ការបំពេញតាមស្តង់ដារក្នុងវិស័យកសិកម្ម

២. ការណែនាំអំពីការនាំចេញទៅកាន់ប្រទេសចិន

មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ក៍ផ្ដល់ជូនឥតគិតថ្លៃ វគ្គបណ្ដុះបណ្ដាលអនឡាញសម្រាប់ប្រជាជនឡាវ វៀតណាម​ និងម៉ុងហ្គោល នៅក្នុងផ្នែកសហគ្រាសខ្នាតតូច និងមធ្យម។

  • វគ្គបណ្ដុះបណ្ដាលសម្រាប់ប្រជាជនម៉ុងហ្គោល សូមចុចនៅទីនេះ
  • វគ្គបណ្ដុះបណ្ដាលសម្រាប់ប្រជាជនឡាវ សូមចុចនៅទីនេះ
  • វគ្គបណ្ដុះបណ្ដាលសម្រាប់ប្រជាជនវៀតណាម សូមចុចនៅទីនេះ

Impact Hub Phnom Penh

Impact Hub Phnom Penh គឺជាផ្នែកមួយនៃបណ្តាញ Impact Hub ដែលមានបេសកកម្មពង្រឹងសិទ្ធិអំណាចយុវជន និងធុរកិច្ចថ្មី នៅ កម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហា (សង្គម និងបរិស្ថាន) តាមរយៈសហគ្រិនភាព និងភាពជាអ្នកដឹកនាំ។ Impact Hub Phnom Penh ផ្តោតលើការគាំទ្រ Idea-stage early-stage និង growth-stage សហគ្រិនភាពតាមរយៈកម្មវិធីដូចជា៖

  • SmartStart
  • SmartSpark
  • កម្មវិធីទេសចរណ៍ សម្រាប់អនាគត Incubator
  • កម្មវិធីដាក់ដាំ
  • HEC Hub Entrepreneurs Club ដែលមានការបង្ហាត់បង្រៀន និងចងជាបណ្តាញ​អតីត​និស្សិត​នៃកម្មវិធីបណ្តុះអាជីវកម្ម។    

កម្មវិធី Incubator ជាច្រើនផ្សេងទៀត និងមានវត្តមាននៅឆ្នាំ២០២២ ដោយលើផ្នែក សេដ្ឋកិច្ចវិលជុំ(circular-economy) ការកសាងប្រកបដោយនិរន្តរភាព (sustainable buildings)  ឬទំនិញបច្ចេកវិទ្យា (tech good)។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន ទំព័រហ្វេសប៊ុកផ្លូវការរបស់ Impact Hub Phnom Penh

Impact Hub ក៏ចូលរួមផងដែរក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សាដែលទទួលស្គាល់ជាភាសាខ្មែរ/អង់គ្លេសក្នុងភាពជាសហគ្រិន ដែល បច្ចុប្បន្នដាក់ឱ្យដំណើរការនៅក្នុងសាកលវិទ្យាល័យចំនួន 10 នៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនផ្នត់គំនិតសហគ្រិនភាព។

បន្ថែមពីលើការផ្តល់ជូន និងសកម្មភាពអនឡាញនៅទីក្រុងភ្នំពេញ Impact Hub ក៏ផ្តល់ជូននូវការបង្ហាត់បង្រៀនវិជ្ជាជីវៈដល់សហគ្រិន នៅខេត្តបាត់ដំបង និងខេត្តសៀមរាប តាមរយះ ភ្នំ Impact សៀមរាប និងភ្នំ Impact បាត់ដំបង។ នៅពេលនេះរាល់កម្មវិធី និងសេវាកម្មទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ធុរកិច្ចថ្មីដែលបានជ្រើសរើស។ សម្រាប់សិក្ខាសាលា និង សកម្ម​ភាព​ខ្លះៗអាចមានការគិតថ្លៃចូលរួមបន្តិចបន្តួច។

សម្រាប់ពត័មានបន្ថែមអំពី Impact Hub PhnomPenh លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការនៅទីនេះ

EuroCham Cambodia

សភាពាណិជ្ជកម្មអឺរ៉ុបគឺជាសមាគមធុរកិច្ចបច្ចឹមប្រទេសដែលឈានមុខគេនៅកម្ពុជា។ សមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុប ក៏​មាន​​​​​អាជីវកម្មកម្ពុជាផងដែរ  ដែលរួមបញ្ចូលទាំងអាជីវកម្មធំៗ និងលេចធ្លោរហូតដល់អាជីវកម្មខ្នាតតូចដែលមានសក្ដានុពលតផងដែរ ។ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាមានគណៈកម្មាធិការតាមវិស័យជាច្រើនដែលមានភាពសកម្មខ្លាំង ដូចជាគណៈកម្មាធិការ តាម​វិស័យភស្តុភារ ទេសចរណ៍ កសិ-ឧស្សាហកម្មជាដើម។ ក៏មានគម្រោងបង្កើតគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម​នា​ពេល​ខាង មុខផងដែរ។ លទ្ធផលការងាររបស់គណៈកម្មាធិការទាំងនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅស ដែលបង្ហាញ​នូវ​អនុសាសន៍របស់វិស័យឯកជនសម្រាប់រដ្ឋាភិបាល។ សភាពាណិជ្ជកម្មអឺរ៉ុបក៏ផ្តល់សេវាកម្ម អាជីវកម្ម ការបណ្តុះ​បណ្តាល ហើយ​ក៏​ជា​អ្នករួមចំណែកយ៉ាងសកម្មក្នុងវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។

ថ្លៃសមាជិកភាព៖ ៣៧០ ដុល្លារ សម្រាប់សហគ្រាសធុនតូច និងមធ្យម

សម្រាប់ព័ត៌មានបន្ថែមអំពី សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការនៅទីនេះ។

SEA-VET Learning

SEA-VET Learning គឺជាថ្នាលឌីជីថលសម្រាប់អ្នកជំនាញ TVET ( Technical and Vocational Education and Training) ដែលចង់រៀនជំនាញថ្មីៗ និងអភិវឌ្ឍន៍អាជីពរបស់ពួកគេ។

SEA-VET Learning ផ្តល់ជូននូវវគ្គបណ្តុះបណ្តាលតាមរយៈអនឡាញដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់អ្នកជំនាញ TVET ដើម្បីបំពេញតម្រូវការក្នុងពិភពការងារនាពេលអនាគត។

ប្រសិនបើអ្នកជាអ្នកសិក្សា គ្រាន់តែបង្កើតគណនី ហើយចាប់ផ្តើមស្វែងរកមុខជំនាញដែលលោកអ្នកចង់រៀនពី SEA-VET Learning។ ចូលទៅកាន់ទំព័រទិដ្ឋភាពទូទៅនៃវគ្គសិក្សា ហើយចុះឈ្មោះចូលរៀនវគ្គសិក្សាតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។

ប្រសិនបើអ្នកជាគ្រូបង្រៀន បង្កើតវគ្គសិក្សាផ្ទាល់ខ្លួនរបស់អ្នកនៅលើ SEA-VET Learning សូមទាក់ទង learning(at)sea-vet.net ជាមួយនឹងព័ត៌មានអំពីខ្លួនអ្នក ខ្លឹមសារនៃវគ្គសិក្សា និងករណីប្រើប្រាស់។ បង្កើតគណនីមួយដើម្បីចូលប្រើ និងចូលរួមវគ្គសិក្សាដែលមាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ SEA-VET Learning

ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN

ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN គឺជាទំព័រផ្លូវការសម្រាប់វគ្គបណ្តុះបណ្តាលនៃគេហទំព័រASEAN Access​ ដែលជាវេទិការដ៏លេចធ្លោ សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិនៅក្នុងតំបន់អាស៊ាន។​ សមាជិកដែលបានចុះឈ្មោះនៅលើថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN​ អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនដោយឥតគិតថ្លៃ។

ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN គំាទ្រដល់ការរីកលូតលាស់នៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការបណ្តុះបណ្តាលផ្ទាល់តាមរយៈអនឡាញ រួមទាំងស្វ័យសិក្សា ដោយផ្តោតលើពាណិជ្ជកម្មអន្តរជាតិ។ វគ្គបណ្តុះបណ្តាលត្រូវបាននាំមកជូនអ្នកដោយបណ្តាញដៃគូរបស់យើងនៅទូទាំងប្រទេសអាស៊ានទាំង១០។

ថ្នាលបណ្ដុះបណ្ដាលអនឡាញ ASEAN Access LEARN​ ផ្តល់វគ្គបណ្តុះបណ្តាលតាមរយៈអនឡាញ លើការនាំចូល នាំចេញ និង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដោយមិនគិតថ្លៃសម្រាប់សមាជិកដែលបានចុះឈ្មោះទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ASEAN Access LEARN

កម្មវិធីបណ្តុះបណ្តាលសហគ្រាស​ធុនតូចនិង​មធ្យម​អាស៊ាន (ASEAN SME Academy)

នៅខែមីនា ឆ្នាំ២០១៤ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានបើកដំណើរការសម្ព័ន្ធធុរកិច្ចមអាមេរិក-អាស៊ានសម្រាប់សហគ្រាសធុនតូច និងមធ្យម​ដែលមាន​ភាពប្រកួត​ប្រជែង​ (សម្ព័ន្ធធុរកិច្ច) ។ ភាពជាដៃគូសាធារណៈ ឯកជន ប្រកបដោយ​នវានុវត្តន៍នេះបានបណ្តុះ​បណ្តាលម្ចាស់​សហគ្រាស​ធុន​តូច​ និងមធ្យមជាង ៧០០០ នាក់ ដោយប្រើប្រាស់ជំនាញលំដាប់ថ្នាក់ពិភពលោក ដែលផ្តល់ជូនដោយសមាជិក​សាជីវកម្ម​នៃក្រុម​ប្រឹក្សា​ធុរ កិច្ចអាមេរិក-អាស៊ាននៅក្នុងវិស័យដូចជា ការគ្រប់គ្រងទីផ្សារ និងពាណិជ្ជកម្ម  ហិរញ្ញវត្ថុ ច្បាប់ ភស្តុភារ និង​បច្ចេកវិទ្យាព័ត៌មាន។ ឥឡូវនេះ ដៃគូសម្ព័ន្ធធុរកិច្ចបានបង្កើតឧបករណ៍បណ្តុះបណ្តាលអនឡាញដែលមានឈ្មោះថា ASEAN SME​ Academy ដែលអាចទទួលសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត។

ចំណុចស្នូលនៃកម្មវធីបណ្តុះបណ្តាលនេះគឺឯកសារបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលបានមកពី ក្រុមហ៊ុន​​​​​​​ Fortune​ 500។ លើសពីនេះទៀត កម្មវធីបណ្តុះបណ្តាលនេះ​បញ្ចូលនូវឯកសារបណ្តុះបណ្តាល​ផ្តោតលើ​សហគ្រាស​ធុន​តូច និងមធ្យម ដែលបានមកពីក្រុមហ៊ុនក្នុងតំបន់ និងអង្គការអន្តរជាតិនានា។ វគ្គសិក្សាទាំងនេះគឺជាផ្នែកនៃកម្មវិធីធំមួយ​សម្រាប់​ផ្តល់ការបណ្តុះបណ្តាល និងការបង្ហាត់បង្រៀន ដើម្បីបង្កើនលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យមអាស៊ាន នៅក្នុងការទទួល​បានផលិតផលហិរញ្ញវត្ថុ ការចូលទៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ សេវាកម្មព័ត៌មាន និងប្រឹក្សាយោបល់ ព្រមទាំង បច្ចេកវិទ្យា និង​នវានុវត្តន៍។

កម្មវធីបណ្តុះបណ្តាលនេះក៏មានព័ត៌មានអំពីអាជីវកម្មដែលពាក់ព័ន្ធជាពិសេសដល់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់ដោយ​​​​​អនុញ្ញាតិឱ្យអ្នកចូលរួមប្រើប្រាស់បញ្ជីអ្នកផ្គត់ផ្គង់សេវានានាដែលពួកគេអាច​ ទា​ក់ទងសម្រាប់ការប្រឹក្សាយោបល់​ផ្នែក​ហិរញ្ញវត្ថុ​​​​​​​​​​​​កម្មវិធី​សាជីវកម្ម និងការចងក្រងជាបណ្តាញជាដើម។ កម្មវធីបណ្តុះបណ្តាលនេះក៏មានប្រតិទិនព្រឹត្តិការណ៍ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវព័ត៌មានបន្ថែម​អំពីការបណ្តុះ​បណ្តាលពី​សម្ព័ន្ធ​​ធុរកិច្ច និងសេវាកម្មអភិវឌ្ឍន៍អាជីវកម្មនៅក្នុងតំបន់។ អ្នកប្រើប្រាស់កម្មវធីបណ្តុះបណ្តាលនេះ​នឹងបង្កើតគណនី​អ្នក​ប្រើប្រាស់​មួយ នៅពេលចុះឈ្មោះចូលប្រើប្រាស់ដំបូងដើម្បីជួយ សម្រួលដល់អ្នកប្រើប្រាស់​នៅក្នុងការចូលប្រើឯកសារជាក់លាក់​សម្រាប់ឧស្សាហកម្ម​របស់ពួកគេ និងតភ្ជាប់ទៅកាន់ផ្នែកគាំទ្រអាជីវកម្មដែលមានស្រាប់។ ព័ត៌មាន និងកម្មវិធីសិក្សាមួយចំនួន​នឹង​ត្រូវបាន​ជ្រើសរើសដើម្បីបកប្រែជាភាសាជាតិ ដើម្បីឱ្យក្រុមហ៊ុនកាន់តែច្រើនអាច​ទទួលបានអត្ថប្រយោជន៍ពីកម្មវធី​បណ្តុះ​បណ្តាល​​​​​នេះ។

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យមអាស៊ាន​ អ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការនៅទីនេះ នឹងទស្សនាវិដេអូនៅខាងក្រោមនេះ

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម