KhmerSME MATCH

KhmerSME MATCH

ថ្នាលផ្គូផ្គងអាជីវកម្មតាម​ប្រព័ន្ធអនឡាញ KhmerSME MATCH 

KhmerSME MATCH គឺជាថ្នាលផ្គូផ្គងអាជីវកម្មជាតិតាម​ប្រព័ន្ធ​អនឡាញ​ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៃព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់​សម្រាប់​ផ្គូផ្គង​អាជីវកម្ម ស្វែងរកដៃគូសហការ ចូលរួមសិក្ខាសាលា​បណ្ដុះបណ្ដាល និងដាក់តាំង​ផលិតផល​បាន​ដោយ​សេរី។ រាល់ការចុះឈ្មោះជាសមាជិកប្រើប្រាស់ថ្នាលផ្គូផ្គងអាជីវកម្មនេះ គឺមាន​ភាព​ងាយ​ស្រួល រហ័ស និងឥតគិតថ្លៃ!  

  • លោកអ្នកអាចស្វែងរកដៃគូអាជីវកម្ម
  • លោកអ្នកអាចផ្សព្វផ្សាយផលិតផល និងសេវាកម្មបានដោយសេរី!
  • លោកអ្នកអាចស្វែងរក អ្នកប្រើប្រាស់ផ្សេងទៀត ម្ចាស់អាជីវកម្មក្នុងវិស័យជាច្រើន
  • លោកអ្នកអាចតាមដាន ជជែក (ឆាត)​ និងណាត់សុំជួបប្រជុំជាមួយអ្នកប្រើប្រាស់បានដោយងាយ!
  • ផ្គូផ្គងអាជីវកម្មរបស់លោកអ្នក និងពង្រីកបណ្ដាញដៃគូសហការ កាន់តែមាន​ភាព​ងាយ​ស្រួល​ ចំណេញទាំងពេលវេលា និងថវិកា  
  • ចុះឈ្មោះតែម្ដង លោកអ្នកអាចធ្វើការប្រើប្រាស់បានជារៀងរហូត!
  • ចូលរួមជាមួយKhmerSME MATCH ដើម្បីទទួលបានបទ​ពិសោធន៍ក្នុង​ការ​ប្រើប្រាស់​ថ្នាល​ផ្គូផ្គងអាជីវកម្ម តាមប្រព័ន្ធអនឡាញ​ដំបូងគេនៅកម្ពុជា!  

១. សូមចុចលើពាក្យ “ផ្គូផ្គងអាជីវកម្មលោកអ្នកជាមួយ KhmerSME MATCHឥលូវនេះ” 
២. ចុចលើពាក្យ ចុះឈ្មោះ និងបំពេញព័ត៌មានដើម្បីបង្កើតគណនីរបស់លោកអ្នក 
៣. បំពេញព័ត៌មាន និងអាជីវកម្មរបស់លោកអ្នកឲ្យបានត្រឹមត្រូវ 
៤. ផ្ទៀងផ្ទាត់គណនីរបស់អ្នក និងគ្រប់គ្រងការជូនដំណឹងតាមគណនី Telegram ដោយចុចលើតំណភ្ជាប់ក្នុងអ៊ីមែល។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម