ការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម
ការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម

សហគ្រាសធុនតូច និង​មធ្យម​ បានកំពុងដើរតួរជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រ និងជំរុញឱ្យមានកំណើនជាបន្តបន្ទាប់ និងការពង្រីកអាជីវកម្មខ្នាតតូច និងមធ្យមរបស់សហគ្រាសធុនតូច និង​មធ្យម​ ការលើកទឹកចិត្ត​ផ្នែក​គោលនយោបាយត្រូវបានផ្តល់ជូនភាគច្រើនក្រោម​ទម្រង់ជា ការ​កាត់បន្ថយពន្ធ និងការលើកលែងពន្ធតែក៏មានទម្រង់ជាកម្ចីសម្បទានដែលមានរយៈ​ពេលអនុគ្រោះវែង​ និងកម្មវិធីគាំទ្រជាក់លាក់ដែលផ្តល់ហិរញ្ញប្បទានដោយក្រសួងពាក់ព័ន្ធ ឬអង្គការអន្តរជាតិផងដែរ​។ នៅក្នុងផ្នែកនេះ KhmerSME ផ្តល់នូវទិដ្ឋភាពទូទៅអំពី​ការលើកទឹកចិត្ត និងកម្មវិធីគាំទ្រដែលមានស្រាប់ ដែលអាច​មានប្រយោជន៍សម្រាប់​អាជីវកម្មរបស់អ្នក។​ សូមចុចលើអនុទំព័រ​នីមួយៗសម្រាប់ព័ត៌មានលម្អិត​។

កម្មវិធីគាំទ្រ

កម្មវិធីគាំទ្រ

កម្មវិធីគាំទ្រផ្សេងៗសម្រាប់សហគ្រាសធុនមីក្រូ តូច និង​មធ្យមកម្ពុជាមានជាអចិន្ត្រៃយ៍ ឬសម្រាប់រយៈ ពេលកំណត់ណាមួយ។ ការគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច និង​មធ្យម​អាចត្រូវបានផ្តល់ជូនក្រោម​ទម្រង់ជាការលើកទឹកចិត្តផ្នែកសារពើពន្ធ​ ឬតាមរយៈកម្មវិធីផ្សេងៗដែលគ្រប់គ្រងនៅថ្នាក់ជាតិ ឬថ្នាក់ តំបន់ ដូចជាគម្រោងសហហិរញ្ញប្បទានទ្រទ្រង់​សហគ្រាសធុនតូច និង​មធ្យម ​នាពេលថ្មីៗនេះ​របស់​ធនាគារ​សហគ្រាសធុនតូច និងមធ្យមកម្ពុជា។  សហគ្រាសធុនមីក្រូ តូច និង​មធ្យមក៏អាច​ទទួល​បាន​ជំនួយ​មិនមែនហិរញ្ញវត្ថុក្រោម​ទម្រង់ជាកម្មវិធី និងសេវាកម្មគាំទ្រអាជីវកម្មផងដែរ។ KhmerSME មានបំណង​រក្សា​​បច្ចុប្បន្នភាព​ជាមួយកម្មវិធីគាំទ្រ សហគ្រាសធុនមីក្រូ តូច និង​មធ្យមដែល​មានស្រាប់​ហើយ​ និង​សរសេរ​សេចក្ដីណែនាំ​សង្ខេបអំពីកម្មវិធីថ្មី និង​កម្មវិធីដែលនឹងមាននៅពេលខាងមុខ រួមទាំង​តំណភ្ជាប់នីមួយ​ៗ​ផង​ដែរ។ សូមចូលមកទីនេះឱ្យបានទៀងទាត់ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីថ្មីៗ និងកម្មវិធី​នាពេល​ខាង​​​មុខ​ដែលអាចជំរុញអាជីវកម្មរបស់អ្នកអោយកាន់តែមានភាពរីកចម្រើន។ ការទទួលបានហិរញ្ញប្បទាន  ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ​បានបើកដំណើរការ​ជាមួយ​នឹងថវិកាដំបូង​ចំនួន ១០០លានដុល្លារ​អាមេរិក​​​​​ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​អាជីវកម្មកសិពាណិជ្ជកម្ម និងសហគ្រាស​ធុន​តូច និងមធ្យម​កម្ពុជាដែល​មានទំនាក់ទំនងជាមួយការវិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ ព្រម​ទាំង​ធុរកិច្ចបច្ចេកវិទ្យាថ្មី​ (Tech Start-ups)។ ធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជាផ្តល់ភាពងាយ​ស្រួលដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុង​ការទទួល​បានហិរញ្ញវត្ថុ​គ្រប់​ដំណាក់​កាលនៃវដ្ត​ដំណើរ​អាជីវកម្ម រាប់ទាំងការបង្កើត ការពង្រីក ឬការផ្ទេរអាជីវកម្ម។ ដូចដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ធនាគារ​នឹង​ផ្តល់​លទ្ធភាព​ទទួលបានហិរញ្ញប្បទានកាន់តែល្អប្រសើរ និង​សមស្រប​សម្រាប់សហគ្រាសធុនតូច និង​មធ្យម​ក្នុងវិស័យអាទិភាពសំខាន់ៗ រួមមានដូចជា ផលិតកម្ម និងការកែច្នៃចំណីអាហារ កម្មន្តសាលទំនិញប្រើប្រាស់ក្នុងស្រុក ការកែច្នៃសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច គ្រឿងបន្លាស់ គ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត ស្រាវជ្រាវ និងអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន ឬការផ្គត់ផ្គង់​សេវាកម្ម​ដើរដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសដែលមានមូលដ្ឋាននៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាស​ដែល​អភិវឌ្ឍ​តំបន់នេះ។ ធនាគារមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងចរន្តភាពដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម​ក្នុងគោល​បំណងបង្កើន​ពិពិធកម្មសេដ្ឋកិច្ចនិងពង្រីក​ទំហំនាំចេញ។ បេសកម្មនេះគឺស្រប​ទៅតាមគោលនយោ​បាយកំណត់​ដោយ​​​​​​​​​​រដ្ឋាភិបាលកម្ពុជា។ ធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជាខិតខំផ្តល់នូវ​អត្ថប្រយោជន៍​បន្ថែម​សំខាន់​ៗចំនួន ៤ យ៉ាងដល់សហគមន៍សហគ្រាសធុនតូច និង​មធ្យម​៖ (១)លទ្ធភាពទទួលបាន​ហិរញ្ញប្ប​ទាន​កាន់តែល្អ​ប្រសើរ និងសមរម្យ​ (២)ជំនួយបច្ចេកទេសម្រាប់​គ្រាសធុនតូច និងមធ្យម​ដើម្បីលើក​កម្ពស់​ផលិតភាព និងប្រសិទ្ធភាព (៣)ជំនួយ​ប្រឹក្សាយោបល់អាជីវកម្ម​នៅដំណាក់កាលដើម​ និង​ (៤)ការ​ជួយ​សម្រួល​ដល់ការចូលទៅកាន់ទីផ្សារក្នុងតំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ការ​គាំទ្រសហគ្រិន សហគ្រិនខ្មែរ សហគ្រិនខ្មែរ (Khmer Enterprise) គឺជាមជ្ឈមណ្ឌលជាតិ​លើកកម្ពស់ និងអភិវឌ្ឍន៍​សហគ្រាសធុនតូច និងមធ្យមថ្មីមួយ​។ មជ្ឈមណ្ឌលនេះ​មានគោលដៅផ្ដោតលើ​ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងសហគមន៍សហគ្រិនភាព។ សហគ្រិនខ្មែរនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុតាម រយៈកម្មវិធីផ្សេងៗគ្នាដែលពាក់ព័ន្ធ​នឹងវិស័យអាទិភាពដូចជា​៖ ធុរកិច្ច​ថ្មីដំណើរការរ​ដោយ​ប្រព័ន្ធ​​បច្ចេកវិទ្យា វិស័យទេសចរណ៍ ការកែច្នៃកសិផល និងការផលិត (ជំនួសការនាំចូល) ក៏ដូចជាតំបន់ប្រមូលផ្ដុំឧស្សាហកម្មផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្ដុះ​ធុរកិច្ចថ្មី’’តេជោ’’ មជ្ឈមណ្ឌល “តេជោ” គឺជាមជ្ឈមណ្ឌលបណ្តុះធុរកិច្ច​ថ្មីមួយដែលជាអង្គភាពទទួលបន្ទុកការងារនវានុវន្តន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណង​បង្កើតធុរកិច្ច​ថ្មីតាមរយៈការបញ្ចូលរវាងនវានុវត្តន៍ និង ប្រព័ន្ធ​​​បច្ចេកវិទ្យា។ មជ្ឈមណ្ឌល​តេជោនឹងធ្វើការជាមួយយុវជនដែលមានទេពកោសល​ដើម្បីសហបង្កើតធុរកិច្ចថ្មីៗ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី’’តេជោ’’ ពង្រឹងធនធានមនុស្ស មូលនិធិអភិវឌ្ឍន៍ជំនាញ មូលនិធិនេះផ្តោតលើការផ្តល់នូវការពង្រឹងសមត្ថភាព និងឱកាសពង្រឹងជំនាញដល់បុគ្គលិកដែលមាន ស្រាប់ដើម្បីដោះស្រាយបញ្ហាគម្លាត និងកង្វះជំនាញនៅក្នុងវិស័យឧស្សាហកម្មតាមរយៈកម្មវិធីសិក្សា ផ្អែកលើការអនុវត្តន៏ការងារជាក់ស្ដែង។ មូលនិធិផ្ដល់ថវិកាដល់សំណើគម្រោង​បណ្តុះបណ្តាលនានាក្នុងវិស័យអាទិភាពចំនួន ៥៖ វិស័យសំណង់ កម្មន្តសាល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ អេឡិចត្រូនិក និងបដិសណ្ឋារកិច្ច។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ គម្រោង​ទ្រទ្រង់​​សហគ្រាសធុនតូចនិង​មធ្យម យន្តការ​​លើកទឹកចិត្តផ្នែកពន្ធដល់សហគ្រាសធុនតូច​​ និងមធ្យម (អនុក្រឹត្យ ១២៤) យន្តការ​​នេះ​ផ្តល់ការលើកលែងពន្ធចំពោះ​ពន្ធលើប្រាក់ចំណូល​ពី​ ៣ ទៅ ៥ឆ្នាំ និង​ផ្តល់​ការលើក​ទឹកចិត្ត​បន្ថែម​សម្រាប់ការចំណាយកាត់កងសម្រាប់វិស័យអាទិភាពចំនួន ៦ រួមមានកសិ-ឧស្សាហកម្ម ផលិត និងកែច្នៃ​ម្ហូបអាហារ កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញ​សម្រាប់​វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច ផ្គត់ផ្គង់ឱ្យកម្មន្តសាលផ្សេងទៀត ស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែល​មាន​ទីតាំងស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាស​ខ្នាតតូច និងមធ្យម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ

អ្នកផ្គត់ផ្គង់សេវា

អ្នកផ្គត់ផ្គង់សេវា

ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកអាចប្រើប្រាស់បណ្តាញដ៍ធំទូលាយនៃអ្នកផ្គត់ផ្គង់សេវាអាជីវកម្ម។ ​​​​ឧទាហរណ៍​ ប្រសិនបើក្រុមហ៊ុន/ស្ថាប័នរបស់អ្នកមិនមានបុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នក​អាច​ចុះកិច្ច​សន្យាជាមួយ​អ្នកផ្គត់ផ្គង់សេវាដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យាជូនលោក​អ្នកបាន។ នៅក្នុងផ្នែកនេះ​ លោកអ្នកអាចរកឃើញបញ្ជីអ្នកផ្គត់ផ្គង់សេវាដែលអាចជួយអ្នកក្នុងការអភិវឌ្ឍ​ក្រុមហ៊ុន។​ ព័ត៌មាន​ដែលបានដាក់បង្ហាញនៅទីនេះមានដូចជាប្រវត្តិ​រូប​សង្ខេប ពិពណ៌នាសង្ខេបអំពីប្រភេទសេវាកម្ម និងអាសយដ្ឋានទំនាក់ទំនង។ លើសពីនេះ​ទៀត ទំព័រនេះក៏ផ្តល់ជូន​លោកអ្នកនូវលទ្ធភាព​ទទួលបាន​ព័ត៌​មាន ​​​ ការអភិវឌ្ឍសមត្ថភាព សេវាកម្មគាំទ្រផ្នែកច្បាប់ និងពន្ធ លទ្ធភាពទទួលបានហិរញ្ញវត្ថុ តំបន់ប្រមូលផ្តុំ​​ សហគ្រាសធុនមីក្រូ តូច និងមធ្យម ការ​ទិញ​សិទ្ធិបន្តអាជីវកម្ម ស្តង់ដារ ការ​វេចខ្ចប់ និងចុងក្រោយ គឺ​ពាណិជ្ជកម្ម ភស្តុភារកម្ម និងគយ។​​​​​ មូលដ្ឋាន​ទិន្នន័យ​ត្រូវបាន​ផ្តល់ជូន​ដោយ​ផ្អែក​លើប្រភេទអាជីវកម្ម រួមទាំងវិសាលភាពការងារដើម្បីជួយសម្រួលដល់ការសម្រេចចិត្តរបស់លោកអ្នក។ លើស​​​ពីនេះទៅទៀត ​មុខងារសម្រាប់ផ្ញើអ៊ីមែល លេខទំនាក់ទំនង និងអាសយដ្ឋានរបស់​អ្នកផ្គត់ផ្គង់សេវា​ត្រូវបានផ្ដល់ជូន ដើម្បី​​​​​​​ជួយលោក​អ្នក​ក្នុង​ការ​ទាក់ទងទៅ​កាន់អ្នក​ផ្គត់ផ្គង់​សេវា​តាមជម្រើស​​។ លក្ខខណ្ឌតម្រូវដែល​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ជា​អ្នក​ផ្គត់ផ្គង់​សេវា​ នៅលើគេហទំព័រ KhmerSME​ អ្នកផ្គត់ផ្គង់សេវា គឺជា: ក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធរួចរាល់ ក្រុមហ៊ុនអាជីវកម្មដែលផ្តល់សេវាកម្ម និងអ្នកជំនាញដែលអាចជួយអោយសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក និងក្រៅស្រុកអាចចូលទៅកាន់ទីផ្សារថ្មីបាន អាជីវកម្មអ្នកផ្គត់ផ្គង់សេវាមានដូចជា៖ អ្នកចែកចាយ ការផ្គូរផ្គងអាជីវកម្ម ធនធានមនុស្ស ការស្រាវជ្រាវទីផ្សារ ច្បាប់ និងបទប្បញ្ញត្តិ ពន្ធ និងគណនេយ្យ អ្នកប្រឹក្សាផ្នែកនាំចេញទំនិញ អ្នកប្រឹក្សាយោបល់អាជីវកម្ម​ សេវាកម្មបច្ចេកវិទ្យា សេវាកម្មបកប្រែ សេវាកម្មបោះពុម្ភ និងវេចខ្ជប់ ផ្នែកផ្សព្វផ្សាយអាជីវកម្ម ផ្ដល់ទីកន្លែង/ទីតាំងសម្រាប់ធ្វើការ ការដឹកជញ្ជូន និងភស្តុភារ និងការបណ្តុះបណ្តាលអាជីវកម្ម។

ការទទួលបានហរិញ្ញវត្ថុ

ការទទួលបានហរិញ្ញវត្ថុ

សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។  សហគ្រាសទាំងនេះបាន​បង្កើត​ការងារស្មើរនឹងចំនួន ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន៥៨%។ដោយសារមូលហេតុនេះហើយ​ទើបការគាំទ្រតាមតម្រូវការដល់សហ​គ្រាស​ធុន​តូច​ និង​មធ្យមអោយមានការ​រីកចម្រើន និងនវានុវត្តន៍គឺជាការសំខាន់ ​។ នៅគ្រប់​ដំណាក់កាល​នៃការ​អភិវឌ្ឍអាជីវកម្ម​ អាជីវកម្មខ្នាតតូចតែងជួបបញ្ហាប្រឈមខ្លាំងជាងសហគ្រាសធុនធំក្នុង​កា​រទទួល​បាន​ហិរញ្ញវត្ថុ។ ដើម្បីរក្សាភាព​ប្រកួតប្រជែង ទាំងធុរកិច្ចថ្មី និងធុរកិច្ចដែលកំពុងពង្រីកខ្លួនពឹងផ្អែក​លើហិរញ្ញវត្ថុ​ខាងក្រៅសម្រាប់នវានុវត្តន៍ ឌីជីថលនីយកម្ម សាកលភាវូបនីយកម្ម​ និងការពង្រឹង​ជំនាញ​ផ្សេង។ នៅប្រទេសកម្ពុជា កម្មវិធីផ្តល់ហិរញ្ញប្បទាន ជាទូទៅមិនត្រូវបានផ្តល់ជា មូលនិធិដោយផ្ទាល់ទេ។ កម្មវិធីនេះ ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈអាជ្ញាធរជាតិ ឬអន្តរការីហិរញ្ញវត្ថុ ដូចជាធនាគារ និងគ្រឹះស្ថាន​វិនិយោគ​ទុន​​ដែលផ្តល់មូលនិធិតាមរយៈឧបករណ៍ហិរញ្ញវត្ថុ។ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់​សហគ្រាសធុនតូច និង​មធ្យម​ គឺជាកម្ចីពិសេសមួយដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់សហគ្រាសធុនតូច​ ​និង ​មធ្យម​ដែលត្រូវការមូលនិធិនេះសម្រាប់ធ្វើជាដើមទុន  និងចំណាយដើម​ទុនក្នុង​ការធ្វើ​អាជីវកម្ម​ជាមួយ​នឹង​អត្រាការប្រាក់ទាប។​  មូលនិធិត្រូវបានផ្តល់តាមរយៈ  គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរួមមាន​ដូចជា ធនាគារដែលមានអាជ្ញាបណ្ណ និងគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុចូលរួមសរុបចំនួន ៣៣។ សូមចូលទៅកាន់តំណភ្ជាប់នេះ សម្រាប់​ព័ត៌មាន​លម្អិត​អំពីគោល​បំណង​នៃហិរញ្ញប្បទាន លក្ខណៈវិនិច្ឆ័យ ​ លក្ខណៈពិសេសនៃគម្រោង​ ការកំណត់តម្លៃ ទ្រព្យបញ្ចាំ បញ្ជីរាយនាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ល។ គម្រោង​ហរិញ្ញប្បទាននៃសហគ្រាស​ធុនតូច និងមធ្យមកម្ពុជា មានគោលបំណងជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដែលបាន​រងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ តាមរយៈគម្រោង​​នេះ គេអាច​រំពឹងទុកថា​​សហគ្រាសធុនតូច និង​មធ្យមនឹង​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​តម្លៃ​សមរម្យ​។ គម្រោង​​ហរិញ្ញប្បទានសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលម្ចាស់សហគ្រាសជាស្ត្រីរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ។ គម្រោង​​សហគ្រិនស្ត្រីកម្ពុជាផ្តល់ជូនសហគ្រិនស្ដ្រី​នៃ​សហគ្រាសធុនតូច និងមធ្យមនូវលទ្ធភាពងាយស្រួលក្នុងការ ទទួល​បាន​ហិរញ្ញប្បទានក្នុងតម្លៃសមរម្យ។ គម្រោងហិរញ្ញប្បទានសម្រាប់វិស័យ ឌីជីថល និងទំនើបកម្ម បានពង្រីកវិសាលភាពដល់សហគ្រិនវ័យក្មេង និងអាជីវកម្មធុនតូច និងមធ្យម ដែលបំរើក្នុងវិស័យឌីជីថល និងទំនើបកម្ម។ គម្រោងនេះដែរ ត្រូវបានរំពឹងទុកថានឹងជួយសហគ្រាសធុន តូច និងមធ្យមដែលទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះដើម្បីទទួលបាននូវភាពងាយស្រួលលើសេវាហិរញ្ញប្បទានក្នុងតម្លៃសមរម្យ។ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគាសហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​ ដើម្បីស្វែងរកបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម