ធ្វើឱ្យអាជីវកម្មរបស់លោកអ្នកមានលក្ខណៈស្របច្បាប់

ធ្វើឱ្យអាជីវកម្មរបស់លោកអ្នកមានលក្ខណៈស្របច្បាប់

ដើម្បីចាប់ផ្តើម និងធ្វើអាជីវកម្មស្របច្បាប់នៅកម្ពុជា លោកអ្នកនឹងត្រូវចុះបញ្ជីអាជីវកម្មជាមុនសិន។ ជំហានដំបូង គឺការ​ពិនិត្យមើលប្រភេទរចនាសម្ពន្ធ​អាជីវកម្ម​ខុសៗគ្នា និងការ​សម្រេចចិត្តថាតើមួយណាល្អបំផុតសម្រាប់អ្នក។

លោកអ្នកក៏នឹងត្រូវសម្រេចចិត្តលើឈ្មោះអាជីវកម្ម និង​ពិនិត្យមើលថាតើឈ្មោះនោះបានប្រើប្រាស់ហើយ ឬនៅ។

ដើម្បីជួយលោកអ្នកក្នុងង​ការ​សម្រេចចិត្ត​ អ្នកគួរតែស្រាវជ្រាវពីរចនាសម្ពន្ធ​ និងគុណសម្បត្តិ​ និងគុណវិបត្តិនៃប្រភេទអាជីវកម្មខាងលើ ហើយជ្រើសរើសយកប្រភេទមួយណាដែលស័ក្តិ​សមបំផុតសម្រាប់អ្នក និងអាជីវកម្មរបស់អ្នក។ កន្លែងល្អសម្រាប់​ចាប់ផ្តើម គឺនៅទីនេះ។ គេហទំព័រនេះមានតារាងប្រៀបធៀបប្រភេទចុះបញ្ជី​ខុសៗគ្នា រួមជាមួយនឹង​គុណ​ប្រយោជន៍ និងគុណវិបត្តិរបស់ប្រភេទអាជីវកម្មនីមួយៗផងដែរ។

នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការចុះបញ្ជីអាជីវកម្មក្នុងប្រទេសកម្ពុជា

នៅប្រទេសកម្ពុជា លោកអ្នកអាចចុះបញ្ជី​អាជីវកម្មថ្មីតាមរយៈប្រព័ន្ធ One Portal នៅទីនេះ។ ​ សៀវភៅមគ្គុទេសក៏នេះ​ រៀបរាងដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ មានប្រយោជន៍ខ្លាំងណាស់ក្នុងការជួយអ្នករៀបចំខ្លួនសម្រាប់ដំណើរការនៃការចុះបញ្ជី។ សៀវភៅនេះ​មាន​ទិដ្ឋភាពទូទៅស្ដីពី​របៀបប្រើប្រាស់ប្រព័ន្ធ​ និងឯកសារដែលអ្នកនឹងត្រូវការដើម្បីរៀបចំសម្រាប់ការដាក់ស្នើសុំចុះបញ្ជីអាជីវកម្ម។ 

ជំហានសំខាន់ៗក្នុងការចុះបញ្ជី​អាជីវកម្មរបស់លោកអ្នក មិនថាលោកអ្នកប្រើប្រព័ន្ធ One Portal ឬប្រើសេវារបស់អ្នក​ផ្គត់ផ្គង់សេវាក៏ដោយ រួមមាន៖

  • ការស្វែងរកឈ្មោះ និងការបញ្ជាក់យល់ព្រម​
  • ការចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម
  • ការចុះបញ្ជី​ពន្ធដារនៅ​អគ្គនាយកដ្ឋាន​ពន្ធដារ
  • សេចក្ដី​ប្រកាស​ជូនដំណឹងបើកសហគ្រាស​ជាមួយក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ
  • ការ​ផ្ដល់​​អាជ្ញាបណ្ណ និងលក្ខខណ្ឌ​តម្រូវផ្សេងទៀតដោយផ្អែកលើប្រតិបត្តិការ និងឧស្សាហកម្ម។ សូមអានបន្ថែមអំពីការផ្តល់អាជ្ញាបណ្ណ នៅទីនេះ

លោកអ្នកប្រហែលជាត្រូវមាន ​អាជ្ញាប័ណ្ណ​ និងលិខិត​អនុញ្ញាតបន្ថែមមួយចំនួនទៀតដើម្បីទទួលបានការយល់ព្រមឱ្យ​ធ្វើសកម្មភាព​មួយចំនួន ដោយផ្អែកលើប្រភេទអាជីវកម្ម​ និងឧស្សាហកម្មរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីអាជ្ញាប័ណ្ណ និងលិខិត​អនុញ្ញាតនៅក្នុងផ្នែកស្ដីពី​អាជ្ញាប័ណ្ណអាជីវកម្មក្នុងគេហទំព័រ​នេះ។

លោកអ្នកក៏អាចជ្រើសរើសចុះបញ្ជីពាណិជ្ជសញ្ញាបានផងដែរ។ ការចុះបញ្ជី​ពាណិជ្ជសញ្ញា​អាចការពារម៉ាករបស់អ្នក ដូចជា នាមករណ៍ (ឈ្មោះ​អាជីវកម្ម) ឬរូបសញ្ញា (logo)របស់អ្នកជាដើម។ ដើម្បីស្វែងយល់ពីរបៀបចុះបញ្ជីពាណិជ្ជសញ្ញា សូមមើលវីដេអូនៅទីនេះ។

សូមចុចទីនេះដើម្បី​ទៅកាន់ការ​ចុះបញ្ជីពាណិជ្ជសញ្ញានៅកម្ពុជា។

ប្រសិនបើលោកអ្នកមានបុគ្គលិកបម្រើការងារ អ្នកនឹងត្រូវដាក់ពាក្យស្នើសុំផ្នែកហានិភ័យការងារនៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)​ ផងដែរ។ លោកអ្នកអាចស្វែងយល់បន្ថែមអំពីបេឡាជាតិរបបសន្តិសុខសង្គម និងរបៀបដាក់ពាក្យស្នើសុំ​នៅទីនេះ