ពន្ធ

ពន្ធដារគឺជាកិច្ចការគោលនយោបាយដែលពិបាកមួយ​សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ប៉ុន្តែជា​បញ្ហា​មួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានការព្រួយ​បារម្ភជាច្រើនអំពីបញ្ហាពន្ធដារ ឧទាហរណ៍៖ 

  • ពន្ធប្រយោល (អាករលើតម្លៃបន្ថែម)
  • ពន្ធផ្ទាល់ (ចំណូល ដើមទុន ការយកពន្ធត្រួតគ្នា ។ល។)
  • ចំណាយលើការអនុលោមតាមពន្ធដារ និង
  • ការ​គ្រប់​គ្រង​ដំណើរការអនុលោមតាមពន្ធដារ និង
  • ប្រភេទអ្នកជាប់ពន្ធ។

ប្រភេទអ្នកជាប់ពន្ធ

បន្ទាប់ពីការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម អ្នកត្រូវចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ។ គ្រប់អាជីវកម្មទាំងអស់មានកាតព្វកិច្ចបង់ពន្ធចូលថវិកាជាតិ​ តាមរបបស្វ័យប្រកាសផ្អែកតាមទំហំផលរបរប្រចាំឆ្នាំរបស់សហគ្រាស។

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបែងចែកជា ៣ប្រភេទរួមមាន៖

សម្រាប់ព័ត៌មានបន្ថែមអំពីប្រភេទអ្នកជាប់ពន្ធ លោកអ្នកអាចអានបន្ថែមនៅទីនេះ

ក្នុងផ្នែកនេះ អ្នកអាចចូលមើលព័ត៌មានដែលអ្នកត្រូវការទាក់ទងនឹង​បទបញ្ញតិ្តរបស់រដ្ឋាភិបាល ស្តីពីពន្ធដារ និងស្វែងយល់បន្ថែមអំពីកាតព្វកិច្ច និងសិទ្ធិសារពើ​ពន្ធរបស់អ្នកក្នុងនាមជាម្ចាស់អាជីវកម្មនៅកម្ពុជា។ ប្រសិន​​បើអ្នកនៅតែមិនប្រាកដអំពីជំហានចាំបាច់ណាមួយ អ្នកអាចស្វែងរកជំនួយពីអ្នកផ្គត់ផ្គង់សេវាឯកទេស (សូម​មើលផ្នែក​អ្នកផ្គត់ផ្គង់សេវា ) ។

បទបញ្ញាតិ្ត​សំខាន់ៗរបស់រដ្ឋាភិបាលស្តីពីពន្ធដារសម្រាប់​សហគ្រាសធុនមីក្រូតូចនិងមធ្យម មានដូចជា៖

  • យន្ដការប្រព័ន្ធលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (ចាប់ពីខែតុលា ឆ្នាំ២០១៨)- អនុក្រឹត្យលេខ ១២៤ ផ្តល់ការលើកលែងពន្ធចំពោះពន្ធលើប្រាក់ចំណូលពី ៣ ទៅ ៥ ឆ្នាំ និងផ្តល់ការលើកទឹកចិត្តបន្ថែមសម្រាប់ការចំណាយដែលអាចកាត់កងបាន ក្នុងវិស័យអាទិភាពចំនួន ៦ រួមមាន (១)កសិ-ឧស្សាហកម្ម (២)ផលិត និងកែច្នៃម្ហូបអាហារ (៣)កម្មន្តសាសដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតផលទំនិញសម្រាប់វិស័យទេសចរណ៍ (៤)កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត (៥)ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គងសេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ (៦)សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ។
  • ពន្ធគយ​(អនុក្រឹត្យលេខ​ ៥០) ចុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ផ្តល់ការលើកទឹកចិត្តផ្នែកគយចំពោះសហគ្រាសធុនតូច និងមធ្យម។​ សហគ្រាសធុនតូច និងមធ្យមដែលទទួលបានការលើកទឹកចិត្តលើពន្ធគយរួមមាន៖ (១) សហគ្រាសផលិត និងផ្គត់ផ្គង់ទឹកស្អាត (២) សហគ្រាសបម្រើឲ្យការនាំចេញ (៣) សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ (៤) សហគ្រាសបម្រើតម្រូវការក្នុងស្រុក (៥) ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន។ សហគ្រាសទាំងនេះអាចទទួលបានការលើកលែងពន្ធគយលើការនាំចូលឧបករណ៍ផលិតកម្ម ឧបករណ៍សំណង់ និងវត្ថុធាតុដើម / ធាតុផលិតកម្មផលិតកម្មផ្សេងទៀត។
  • ការលើកទឹកចិត្តផ្នែកពន្ធលើការចុះបញ្ជីពន្ធដោយស្ម័គ្រចិត្ត (អនុក្រឹត្យលេខ១៧) កំណត់យន្តការលើកទឹកចិត្តផ្នែកពន្ធដែលត្រូវផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមសម្រាប់ការ លើកទឹកចិត្តឱ្យពួកគេចុះបញ្ជីពន្ធដោយស្ម័គ្រចិត្ត  ដើម្បីបង្កើតប្រព័ន្ធពន្ធមួយប្រកបដោយតម្លាភាព និងយុត្តិធម៌។
  • អនុក្រឹត្យលេខ ១១៣ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិសាលភាពអនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម (MSMEs) ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មរួមាន៖ (១) លក់ដុំ លក់រាយ និងជួសជុល (២) សេវាកម្មស្នាក់នៅ និងអាហារ (៣) សិប្បកម្ម និង (៤) សហគមន៍កសិកម្ម។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងអំពីកាតព្វកិច្ចពន្ធ សូមចូលទៅកាន់គេហទំព័រផ្លូវការ អគ្គនាយកដ្ឋានពន្ធដារ

ឯកសារជំនួយ

ប្រធានបទផ្សេងៗក្នុងច្បាប់ និងបទបញ្ជា

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម
https://pafipayakumbuhkab.orghttps://editions-douin.com/slot gacor 777