ការនាំចូល និងនាំចេញ

ការនាំចូល និងនាំចេញ

ផ្នែកនេះផ្តល់នូវព័ត៌មាន​ ឯកសារ គោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ការនាំទំនិញចូលក្នុង និងចេញពី​ប្រទេស​កម្ពុជា តាមផ្លូវ​សមុទ្រ/ទឹក ផ្លូវអាកាស និងផ្លូវគោក។ យើងក៏ផ្តល់ជូននូវតំណភ្ជាប់ទៅកាន់​ទម្រង់​ពាក្យ​សុំ​សម្រាប់ការចាប់ផ្តើមដំណើរការនាំចូល និងនាំចេញផងដែរ។ លើសពីនេះទៀត ផ្នែកនេះផ្តល់នូវ ព័ត៌មាន​បច្ចុប្បន្នភាព​ និងព័ត៌មានស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា និងរដ្ឋដទៃទៀត និង​បរិយាយ​លម្អិត​អំពីស្តង់ដារជាក់លាក់ក្នុងការនាំចេញ និងនាំចូលពីប្រទេសជាក់លាក់ណាមួយ ដែលធ្វើ​ពាណិជ្ជកម្មជាមួយកម្ពុជា។  

នៅក្នុងផ្នែកនេះ យើងពន្យល់អំពីឧត្ដមានុវត្តន៍សម្រាប់ការនាំចូល និងការនាំចេញពីប្រទេសកម្ពុជា ទន្ទឹម នឹង​នោះគូសបញ្ជាក់​អំពី​នីតិវិធី​ជាក់លាក់​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស និងការបំពេញ​បែប បទ​ឆ្លងកាត់។

ការចុះបញ្ជី

ទាំងអ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជី​នៅ​នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មកម្ពុជា ដែលស្ថិតក្រោម​ក្រសួង​ពាណិជ្ជកម្ម។

ប្រទេសកម្ពុជាប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) ដែលបង្កើតឡើងស្របតាម​សន្និសីទ​អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម​ និងការអភិវឌ្ឍ (UNCTAD) ។ ដើម្បីចុះបញ្ជី​ក្នុងប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មទិន្នន័យគយ​ អ្នកនាំចូល និងអ្នកនាំចេញត្រូវមានលេខអត្តសញ្ញាណកម្ម​អ្នកជាប់​ពន្ធ។ ដើម្បីទទួល​បានលេខអត្តសញ្ញាណកម្ម​អ្នកជាប់​ពន្ធ អ្នកនាំចូល និងនាំចេញត្រូវចុះបញ្ជី​នៅ​អគ្គនាយកដ្ឋានពន្ធដារ ដែល​ស្ថិត​ក្រោមក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

ជាចុងក្រោយ អ្នកនាំចូល និងអ្នក​នាំចេញត្រូវចុះបញ្ជី​នៅ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ បន្ទាប់មកទៀត អ្នកនាំចូល និងអ្នក​នាំចេញត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមនៅ​អគ្គនាយកដ្ឋានពន្ធដារ (ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ) ។ អ្នក​នាំចូល និងអ្នក​នាំចេញដែលធ្វើប្រតិបត្តិការនៅក្នុង​​តំបន់សេដ្ឋកិច្ចពិសេសត្រូវដាក់ពាក្យស្នើសុំ​ ទៅ​នាយកដ្ឋានគ្រប់គ្រងតំបន់សេរីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងរាជធានីភ្នំពេញ។

ឯកសារតម្រូវ

សម្រាប់អ្នកនាំចូល

អាជីវកម្មដែលនាំចូលមកក្នុងប្រទេសកម្ពុជាត្រូវផ្តល់នូវឯកសារដូចខាងក្រោមនៅពេលបញ្ជូនទំនិញរបស់​ពួកគេ​មកដល់៖

  • លិខិតប្រកាសគយនាំចូល
  • វិ​ក្កយ​បត្រ​ពាណិជ្ជកម្ម
  • បញ្ជី​វេច​ខ្ចប់
  • ឯកសារដឹកជញ្ជូនផ្លូវគោក (ប្រសិនបើដឹកជញ្ជូនតាមផ្លូវគោក)
  • អញ្ញាត្តិប័ណ្ណ ​ (ប្រសិនបើដឹកជញ្ជូនតាមផ្លូវសមុទ្រ)
  • លិខិត​អនុញ្ញាតនាំចូល
  • វិញ្ញាបនបត្រធានារ៉ាប់រង
  • វិញ្ញាបនបត្រពន្ធ
  • វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ និង
  • លិខិតចុះបញ្ជី​ក្រុមហ៊ុន

សម្រាប់អ្នកនាំចេញ

អាជីវកម្មនាំចេញ​ពីប្រទេស​កម្ពុជាត្រូវផ្តល់នូវឯកសារដូចខាងក្រោមមុនពេល​បញ្ជូន​ទំនិញរបស់ខ្លួន​ចេញ៖

  • លិខិតប្រកាសគយ​សម្រាប់ការនាំ​ចេញ
  • វិ​ក្កយ​បត្រ​ពាណិជ្ជកម្ម
  • បញ្ជី​វេច​ខ្ចប់
  • ឯកសារដឹកជញ្ជូនផ្លូវគោក (ប្រសិនបើដឹកជញ្ជូនចេញ​តាមផ្លូវគោក)
  • អញ្ញាត្តិប័ណ្ណ (ប្រសិនបើ​ដឹកជញ្ជូនចេញ​តាមផ្លូវសមុទ្រ)
  • បង្កាន់ដៃលើកដាក់​នៅទីតាំង​ចុងក្រោយ (ប្រសិនបើដឹកជញ្ជូនចេញ​តាមផ្លូវ​សមុទ្រ)
  • វិញ្ញាបនបត្រធានារ៉ាប់រង
  • លិខិតអនុញ្ញាតនាំចេញ និង
  • វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ

ឯកសារបន្ថែមសម្រាប់ការនាំចូល និងនាំចេញមួយចំនួន

រាល់គ្រឿងបរិភោគ សារធាតុគីមី ថ្នាំពេទ្យ និងបរិក្ខារ​អគ្គិសនី​ (ឬអេឡិចត្រូនិក) ទាំងអស់​ដែលនាំចូល​មក ប្រទេសកម្ពុជាត្រូវ​ឆ្លងកាត់​ការវាយតម្លៃមុនការមកដល់។ ការវាយតម្លៃនេះធ្វើឡើងដោយអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រាបការក្លែងបន្លំ (ក.ប.ប)។

រាល់​សត្វ​ (រស់​ ឬងាប់​) ព្រមទាំង​ផលិតផល​សត្វ​ទាំងអស់​ត្រូវ​មាន​ការអនុញ្ញាត​ពី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់​ និង​នេសាទ។

រាល់រុក្ខជាតិ និងផលិតផលរុក្ខជាតិទាំងអស់​ត្រូវ​មានវិញ្ញាបនបត្រភូតគាមអនាម័យ​ ចេញ​ដោយក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។

បញ្ជីពេញលេញនៃទំនិញនាំចូល និងនាំចេញដែលមានលេខកូដគយ HS ត្រឹមត្រូវ អត្រាពន្ធគយ ​និងវិធានបន្ថែមអាចរកបាននៅទីនេះ

  • វិ​ក្កយ​បត្រ​ពាណិជ្ជកម្ម
  • បញ្ជី​វេច​ខ្ចប់
  • វិញ្ញាបនបត្រធានារ៉ាប់រង និង
  • វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ

ទំនិញឆ្លងកាត់មិនត្រូវបានគិតពន្ធនាំចូលឡើយ។ ប៉ុន្តែមូលប្បទានបត្រ ឬ​លិខិតធានាដែលចេញដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុត្រូវផ្តល់ជូនជាការធានា។ ទំនិញឆ្លងកាត់ប្រទេសកម្ពុជាត្រូវបញ្ជូនតាមផ្លូវ​ដែល​កំណត់​ដោយ​មន្រ្តីគយ។

ពន្ធគយ និងអាករ

ប្រទេសកម្ពុជា​ប្រើ​កូដ​ប្រព័ន្ធសុខដុមនីយកម្ម ៨ខ្ទង់ (កូដគយ HS) ស្របតាម​អង្គការគយពិភពលោក។ ការចាត់ថ្នាក់ពន្ធគយរបស់កម្ពុជាគឺស្រប​តាម​តារាង​ពន្ធគយ​សុខដុមនីយកម្ម​របស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

សម្រាប់អ្នកនាំចូល

ប្រទេសកម្ពុជាអនុវត្តអត្រាពន្ធគយចន្លោះពី ០ ទៅ ៣៥ភាគរយ។ ជាធម្មតា ទំនិញបឋម និងវត្ថុធាតុដើមត្រូវបង់ពន្ធ ៧ភាគរយ។ ទំនិញប្រើប្រាស់សម្រាប់ផលិតកម្ម និងវត្ថុធាតុដើមដែលអាចរកបានក្នុងស្រុក មានអត្រាពន្ធគយ ១៥ ភាគរយ ហើយផលិតផលសម្រេច ព្រមទាំងគ្រឿងស្រវឹង ប្រេងឥន្ធនៈ យានជំនិះ និងលោហៈធាតុមានតម្លៃមានអត្រាពន្ធគយ ៣៥ភាគរយ។

ចំពោះ​ការបែងចែកអត្រាពន្ធ​គយ​តាម​​មុខទំនិញ សូមចូលមើល គេហទំព័រ​របស់និហិតដ្ឋានជាតិព័ត៌មាន​ពាក់​ព័ន្ធនឹងពាណិជ្ជកម្មកម្ពុជា។ ទំនិញដូចជាសម្ភារ: ​កសិកម្ម សម្ភារ:សិក្សា ផលិតផលឱសថ និងបរិក្ខាកីឡា​ត្រូវបាន​លើកលែងពន្ធគយ​លើទំនិញ​នាំចូល។

ប្រទេសកម្ពុជាគិតអាករលើតម្លៃបន្ថែម ១០ភាគរយលើគ្រប់​មុខ​ទំនិញនាំចូលទាំងអស់។ កម្ពុជាក៏គិតពន្ធ​ពិសេសលើទំនិញនាំចូលមួយចំនួនផងដែរ។

សម្រាប់អ្នកនាំចេញ

កម្ពុជាយកពន្ធនាំចេញលើទំនិញដែលនាំចេញពីប្រទេសក្នុងអត្រា​ចន្លោះពី ០ ទៅ ៥០ភាគរយ។

តំបន់សេដ្ឋកិច្ចពិសេស (SEZs)

ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣៩ រហូតមកដល់ពេលបច្ចុប្បន្ន​នេះ ដោយរាប់​ទាំងតំបន់សេដ្ឋកិច្ចពិសេសនៅកំពង់ផែក្រុងព្រះសីហនុផងដែរ។ អាជីវកម្មដែលធ្វើ​ប្រតិបត្តិការនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេសទាំងនេះអាចនាំចូលវត្ថុធាតុដើម និងបរិក្ខារផលិតកម្មដោយមិនចាំបាច់បង់ពន្ធនាំចូល និង​ត្រូវ​បានលើកលែងអាករលើតម្លៃបន្ថែម​លើ​ការនាំចូល និងនាំចេញ។ 

ដូចដែលបានរៀបរាប់ខាងលើ អ្នកនាំចូល និងអ្នក​នាំចេញដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់​សេដ្ឋកិច្ច ពិសេស​ត្រូវ​ការឯកសារបន្ថែម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កម្ពុជា គឺជាដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងជាសមាជិកនៃ​កិច្ចព្រមព្រៀងចំនួន ៥ ស្ដីពី​​ពាណិជ្ជកម្មសេរីក្នុង​តំបន់ តាមរយៈអាស៊ាន ជាមួយ៖

  • អូស្ត្រាលី
  • ចិន
  • ឥណ្ឌា
  • ជប៉ុន និង
  • កូរ៉េ

ដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង​នេះ អ្នកនាំចេញ និងអ្នក​នាំចូលត្រូវ ដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ខ្លួន​ពីនាយកដ្ឋាននាំចេញ-នាំចូល។

ប្រទេសកម្ពុជាបានបង្កើត និហិតដ្ឋានជាតិព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម​ សម្រាប់​ជាប្រភពនៃព័ត៌មាន​ស្តីពី​បទប្បញ្ញត្តិទាំងអស់សម្រាប់ពាណិជ្ជករដើម្បីនាំចូល និងនាំចេញទំនិញ។ អ្នកអាចស្វែងយល់ទិដ្ឋភាព​ទូទៅ​ទាក់​ទង​នឹង​ការពិពណ៌នាលម្អិត​ស្ដីពី​ដំណើរការបញ្ចេញទំនិញពីគយ​ នៅក្នុង​សៀវភៅណែនាំស្តីពីការ​បញ្ចេញ​ទំនិញពី​គយ និងឯកសារផ្លូវការពាក់ព័ន្ធផ្សេងទៀតដូចខាងក្រោម។  

ឯកសារជំនួយ

ប្រធានបទផ្សេងៗក្នុងច្បាប់ និងបទបញ្ជា

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម
https://pafipayakumbuhkab.org slot thailand slot 4d