សម្រិតសម្រាំងគំនិតរបស់អ្នក

សម្រិតសម្រាំងគំនិតរបស់អ្នក

នៅពេលលោកអ្នកដឹងច្បាស់ថា ដំណើរការអាជីវកម្មរបស់លោកអ្នកឈប់ដំណើរការ ដូច្នេះ​ដល់ពេលដែលលោកអ្នក​ត្រូវពិនិត្យឡើងវិញ និងកែលម្អគំនិតអាជីវកម្មហើយ។ វិធីសាស្ត្រដ៏ល្អមួយដើម្បីបង្កើតផែនការអាជីវកម្ម ដោយមិនចាំបាច់ចំណាយពេលច្រើន និងលម្អិតនោះ គឺការ​ប្រើឧបករណ៍ ដូចជា គំរូអាជីវកម្ម Canvas​ (Business Model Canvas) ។ គំរូអាជីវកម្ម​នេះ​​ផ្តល់ជូនលោក​អ្នកផ្ទាំងរូបភាព មួយទំព័រអំពី​ធាតុសំខាន់ៗនៃអាជីវកម្មរបស់លោកអ្នក និងរបៀបដែលធាតុទាំងនោះ​ធ្វើការជាមួយគ្នា។ លោកអ្នកអាចទាញយកគំរូនេះដោយឥតគិតថ្លៃនៅទីនេះ

ផ្ទាំងគំរូអាជីវកម្ម​ (Business Model Canvas) ធានាថាលោកអ្នកចាប់ផ្តើមគិតអំពីបេសកកម្ម និងកំណត់តម្លៃរួមសម្រាប់អាជីវកម្មរបស់លោកអ្នកតាំងពីជំហានដំបូង​។ លោកអ្នកនឹងត្រូវគិត និងកត់ចំណាំអំពីចំណុច​សំខាន់ៗ ដូចខាងក្រោម៖

ក្រុម​អតិថិជន
តើនរណាជាអតិថិជនរបស់អ្នក?

ការផ្ដល់​ជូនដ៏មានតម្លៃ
តើផលិតផល ឬសេវាកម្មរបស់អ្នកគឺជាអ្វី? តើអ្នកនឹង​ដោះស្រាយបញ្ហាអ្វីខ្លះជូនអតិថិជនរបស់អ្នក?

ប្រភព​ចំណូល
តើចំណូលរបស់អ្នកមកពីណា?

វិធីសាស្រ្តទំនាក់ទំនង
តើអ្នកទាក់ទងជាមួយអតិថិជនរបស់អ្នកដោយរបៀបណា? តើអ្នកប្រគល់ ឬផ្ដល់​ ​ទំនិញ ឬសេវាកម្មរបស់អ្នកយ៉ាងដូចម្តេច?

សកម្មភាពសំខាន់ៗ
តើអ្នកធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃដើម្បីដំណើរការអាជីវកម្មរបស់អ្នក?

ធនធានសំខាន់ៗ
តើនរណាជាបុគ្គលដែលអ្នកត្រូវការ​ តើអ្នកទាំងនោះត្រូវមានជំនាញអីខ្លះ ព្រមទាំងសម្ភារះ និងដើមទុនដើម្បីដំណើរការអាជីវកម្មរបស់អ្នក?

ដៃគូសំខាន់ៗ
តើនរណាជាដៃគូសំខាន់ៗរបស់អ្នកនៅ​ក្នុងដំណើរការអាជីវកម្មរបស់អ្នក?

រចនាសម្ពន្ធ​ចំណាយ
តើចំណាយ​ចម្បងៗរបស់អ្នកមានអ្វីខ្លះ?

ព័ត៌មានបន្ថែមអំពីគំរូអាជីវកម្ម Business Model CANVAS សូមចូលទៅកាន់តំណរភ្ជាប់នេះ

លោកអ្នកក៏អាចទស្សនាវីដេអូបកស្រាយលម្អិតអំពីគំរូអាជីវកម្ម Business Model CANVAS ជាភាសាខ្មែរតាមរយះវីដេអូដោយ BTVNews Cambodia នៅទីនេះ