អំពីគេហទំព័រ
អំពីគេហទំព័រ

គេហទំព័រKhmerSME គឺជាថ្នាលព័ត៌មានឌីជីថលជាតិសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៃព្រះរាជាណាចក្រកម្ពុជា។ គេហទំព័រនេះ នឹងប្រើប្រាស់ធ្វើជាកន្លែងស្នូលមួយសម្រាប់ផ្តល់ព័ត៌មានដល់ម្ចាស់អាជីវកម្មកម្ពុជាទាំងឡាយណា ដែលកំពុងស្វែងរកព័ត៌មានទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម អាជីវកម្មកំពុងរីកលូតលាស់ និងការបង្រួមចូលគ្នានៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ តាមរយៈបណ្តុំព័ត៌មាននៅក្នុងគេហទំព័រ KhmerSME លោកអ្នកអាចរកឃើញចម្លើយងាយយល់ជាច្រើនតបនឹង សំណួរស្តីពីធុរកិច្ច ដោយរាប់ចាប់តាំងពីព័ត៌មានផ្លូវការពាក់ព័ន្ធនឹងច្បាប់ ព្រមទាំងបទដ្ឋានគតិយុត្ដនានា ការចងបណ្តាញអាជីវកម្ម និងព័ត៌មានទាក់ទងនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុ ការទទួលបានទាន់ពេលវេលានូវបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់សេវាកម្មថ្មីៗបំផុត ការទទួលបាននូវឱកាសចូលរួមក្នុងវគ្គបណ្តុះបណ្តាល ក៏ដូចជានៅក្នុងព្រឹត្តិការណ៍ផ្សេងៗ។ យើងខ្ញុំសង្ឃឹមថា គេហទំព័រKhmerSME នឹងក្លាយជាទីសន្និបាតមួយសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មទាំងឡាយនៅក្នុងប្រទេសកម្ពុជា រួមគ្នាលើកស្ទួយដល់កំណើនសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ តាមរយៈសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយចីរភាព និងការប្រកួតប្រជែង។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម