វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម»

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម»

កាលបរិច្ឆេទ: Mon 16th Nov 2026
Start Time: 1:00 PM
End Time: 5:00 PM
ទីតាំង: អនឡាញ (Zoom)
ទូរស័ព្ទ: 096 449 6767
អ៊ីមែល:
Organizer: វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) សហការជាមួយ GDSME&H សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia
Target Group: ម្ចាស់ ឬបុគ្គលិកអាជីវកម្ម និងសហគ្រាស អ្នកចាប់ផ្តើមអាជីវកម្ម (Start-Up) និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) សហការជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម (GDSME&H) សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម»។ គោលបំណង៖ លើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដូចជា Google Gemini និង NotebookLM ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ វគ្គបណ្តុះបណ្តាលនេះចូលរួមដោយមិនគិតថ្លៃ ហើយសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា បន្ទាប់ពីបញ្ចប់កម្មវិធី។ សូមអាជីវករ ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ ចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម។

Additional Information: ចូលរួមដោយមិនគិតថ្លៃ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ លេខទំនាក់ទំនង/តេឡេក្រាម៖ 096 449 6767 / 086 416 688

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ