ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកអាចប្រើប្រាស់បណ្តាញដ៍ធំទូលាយនៃអ្នកផ្គត់ផ្គង់សេវាអាជីវកម្ម។ ឧទាហរណ៍ ប្រសិនបើក្រុមហ៊ុន/ស្ថាប័នរបស់អ្នកមិនមានបុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នកអាចចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សេវាដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យាជូនលោកអ្នកបាន។
នៅក្នុងផ្នែកនេះ លោកអ្នកអាចរកឃើញបញ្ជីអ្នកផ្គត់ផ្គង់សេវាដែលអាចជួយអ្នកក្នុងការអភិវឌ្ឍក្រុមហ៊ុន។ ព័ត៌មានដែលបានដាក់បង្ហាញនៅទីនេះមានដូចជាប្រវត្តិរូបសង្ខេប ពិពណ៌នាសង្ខេបអំពីប្រភេទសេវាកម្ម និងអាសយដ្ឋានទំនាក់ទំនង។ លើសពីនេះទៀត ទំព័រនេះក៏ផ្តល់ជូនលោកអ្នកនូវលទ្ធភាពទទួលបានព័ត៌មាន ការអភិវឌ្ឍសមត្ថភាព សេវាកម្មគាំទ្រផ្នែកច្បាប់ និងពន្ធ លទ្ធភាពទទួលបានហិរញ្ញវត្ថុ តំបន់ប្រមូលផ្តុំ សហគ្រាសធុនមីក្រូ តូច និងមធ្យម ការទិញសិទ្ធិបន្តអាជីវកម្ម ស្តង់ដារ ការវេចខ្ចប់ និងចុងក្រោយ គឺពាណិជ្ជកម្ម ភស្តុភារកម្ម និងគយ។
មូលដ្ឋានទិន្នន័យត្រូវបានផ្តល់ជូនដោយផ្អែកលើប្រភេទអាជីវកម្ម រួមទាំងវិសាលភាពការងារដើម្បីជួយសម្រួលដល់ការសម្រេចចិត្តរបស់លោកអ្នក។ លើសពីនេះទៅទៀត មុខងារសម្រាប់ផ្ញើអ៊ីមែល លេខទំនាក់ទំនង និងអាសយដ្ឋានរបស់អ្នកផ្គត់ផ្គង់សេវាត្រូវបានផ្ដល់ជូន ដើម្បីជួយលោកអ្នកក្នុងការទាក់ទងទៅកាន់អ្នកផ្គត់ផ្គង់សេវាតាមជម្រើស។
លក្ខខណ្ឌតម្រូវដែលអនុញ្ញាតឱ្យចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវា នៅលើគេហទំព័រ KhmerSME
អ្នកផ្គត់ផ្គង់សេវា គឺជា: