ការផ្គូផ្គងអាជីវកម្មលើវេទិកា KhmerSME MATCH ស្ដីពីកាបង្កើនខ្សែច្រវាក់តម្លៃទីផ្សារម្ទេស និងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដាំដុះ និងអ្នកកែច្នៃផលិតផលម្ទេសនៅកម្ពុជា
● បង្កើតវេទិកាផ្ទាល់ និងមានប្រសិទ្ធភាពសម្រាប់អ្នកផលិត និងអ្នកកែច្នៃម្ទេសក្នុងស្រុក ដើម្បីភ្ជាប់ ផ្លាស់ប្តូរព័ត៌មាន និងស្វែងយល់ពីភាពជាដៃគូអាជីវកម្មដែលមានសក្តានុពល។ ● បង្កើនភាពលេចធ្លោនៃអ្នកផលិតម្ទេសក្នុងស្រុក និងលើកកម្ពស់ការចូលទៅកាន់ទីផ្សារដែលអាចទុកចិត្តបានសម្រាប់ផលិតផលរបស់ពួកគេ។ ● គាំទ្រអ្នកកែច្នៃម្ទេសក្នុងការស្វែងរកវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងភាពស៊ីសង្វាក់គ្នានៃផលិតផល។ ● លើកទឹកចិត្តឱ្យមានការអនុវត្តខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលនៅក្នុងឧស្សាហកម្មម្ទេសរបស់កម្ពុជា។ ● លើកកម្ពស់ការសន្ទនា ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗនៅក្នុងខ្សែច្រវាក់តម្លៃម្ទេស។
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ