កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC វគ្គទី២ នៃឆ្នាំ២០២៤

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC វគ្គទី២ នៃឆ្នាំ២០២៤

កាលបរិច្ឆេទ: Sat 20th Jul 2024
Start Time: ម៉ោង ៨និង៣០នាទី
End Time: ៥ល្ងាច
ទីតាំង: មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥
ទូរស័ព្ទ: 023 722 123
អ៊ីមែល: info@cgcc.com.kh
Organizer: សាជីវកម្មធានាឥណទានកម្ពុជា (CGCC)
Target Group: ម្ចាស់អាជីវកម្ម ឬអ្នកសម្រេចចិត្តក្នុងអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នៅក្នុងវិស័យកសិកម្ម ឬពាក់ព័ន្ធនឹងវិស័យកសិកម្ម

EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចីដែលមានការធានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ។ ក្រោមការគាំទ្រពីគម្រោង Feed the Future Cambodia Harvest III របស់ USAID, CGCC និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា គ្រោងនឹងសហការរៀបចំ EPIC វគ្គទី២ នៅ៖ 🗓 ថ្ងៃទី២0 ខែកក្កដា ឆ្នាំ២០២៤ (ម៉ោង 8:30 am - 5pm) 📍 មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥) ✍️ ចុះឈ្មោះឥលូវនេះ ឬស្កេន QR Code ក្នុងផ្ទាំងរូបភាព៖ https://forms.gle/LRYjbW7rfg4Zovzz5

Additional Information: EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចីដែលមានការធានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ។ ក្រោមការគាំទ្រពី គម្រោង Feed the Future Cambodia Harvest III របស់ USAID, CGCC និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) គ្រោងនឹងសហការរៀបចំ EPIC វគ្គទី២ នៃឆ្នាំ២០២៤ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥ (ផែនទី៖ https://maps.app.goo.gl/qvJUzHezmBRW47Yq9 ) EPIC វគ្គទី២ នៃឆ្នាំ២០២៤នេះនឹងផ្តោតលើប្រធានបទដូចខាងក្រោម៖ "គន្លឹះក្នុងការទទួលបានកម្ចីផ្លូវការ និងការប្រើប្រាស់កម្ចីដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព" ដោយ​ លោកស្រី ចៅ លន់មូលីការ នាយិកាប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន​ Cambodian Standard Development & Supply Co., Ltd. និងជាក្រុមប្រឹក្សាភិបាលទទួលបន្ទុកគណៈកម្មការលទ្ធភាព ទទួលបានហិរញ្ញប្បទានរបស់ YEAC "យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសខ្នាតតូច និងមធ្យម" ដោយ CGCC "នីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទានដែលមានការធានា សម្រាប់អាជីវកម្មក្នុងវិស័យកសិកម្ម” ដោយ លោកស្រី ម៉ាក់ ដាវី នាយិការងឥណទានអាជីវកម្មខ្នាតមធ្យម នៃធនាគារ ABA លក្ខខណ្ឌនៃការជ្រើសរើសសិក្ខាកាម សម្រាប់ EPIC វគ្គទី២ នៃឆ្នាំ២០២៤៖ ជាម្ចាស់អាជីវកម្ម ឬជាអ្នកធ្វើការសម្រេចចិត្តនៃអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមដែលស្ថិតនៅក្នុងវិស័យកសិកម្ម ឬអាជីវកម្មដែលពាក់ព័ន្ធឬបម្រើដល់វិស័យកសិកម្ម អាជីវកម្មដែលមានប្រតិបត្តិការ យ៉ាងហោចណាស់ ១ឆ្នាំ មានតម្រូវការកម្ចីពីធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ជាទុនបង្វិល ឬពង្រីកអាជីវកម្ម សហគ្រិនស្រ្តីត្រូវបានផ្តល់អាទិភាព * ចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២៤ * ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ - ក្រុមការងារ និងជូនដំណឹងដល់បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី តាមលេខទូរស័ព្ទ ឬតេឡេក្រាមដែលបេក្ខជនបានផ្ដល់ជូនក្នុងទម្រង់ដាក់ពាក្យចូលរួមនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងាររបស់ CGCC តាមរយៈលេខ ៖ 016 242 033 / 089 888 187 / 081 659 009 (សិក្ខាកាមនឹងទទួលបានអាហារសម្រន់ អាហារថ្ងៃត្រង់ និងវិញ្ញាបនបត្របញ្ជាក់ការចូលរួម)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ