កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា”
កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងឧបត្ថម្ភដោយមូលនិធិ ស.អ. ក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជំរុញការចូលរួមក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងដំណើការធុរកិច្ចឌីជីថល។ កម្មវិធីបណ្តុះបណ្តាល "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" មានរយៈពេល ៧សប្តាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦លើក និង ការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។កម្មវិធីបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៧០រូប ចូលរួមដោយឥតគិតថ្លៃ។
Additional Information: សូមបំពេញបែបបទចុះឈ្មោះខាងក្រោម ឱ្យបានមុនថ្ងៃឈប់ទទួលពាក្យត្រឹម ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៤ នៅមុនម៉ោង ៥ រសៀល។ លទ្ធផលនឹងប្រកាសផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤។
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ