CGCC នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ” នៃគម្រោង CAPFISH-Capture នាថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ព្រឹក នៅសណ្ឋាគារ Royal Angkor Resort ខេត្តសៀមរាប។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើង ដើម្បីចែករំលែកអំពីកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោង។ សិក្ខាសាលានេះ ក៏ជាវេទិកាដើម្បីឱ្យភាគីពាក់ព័ន្ធបានឈ្វេងយល់បន្ថែមអំពីតម្រូវការរបស់ម្ចាស់អាជីវកម្មនៅក្នុងវិស័យជលផលក្រោយប្រមូលផល ក្នុងការទទួលបានកម្ចីដែលមានការធានា ដើម្បីអភិវឌ្ឍអាជីវកម្ម ជាពិសេសឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យធានា។
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ