កម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្នែកហិរញ្ញវត្ថុ និងសេវាកម្មអភិវឌ្ឍន៍អាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានចូលរួមសហការឧបត្ថមដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)តាមរយៈសហគ្រិនខ្មែរ(KE) និងមានការចូលរួមពីក្រុមហ៊ុនឃ្យូប់ីស សូលូសិន (QBIZ SOLUTION Co,.LTD) ដោយបង្កើតកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ "កម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្នែកហិរញ្ញវត្ថុ និងសេវាកម្មអភិវឌ្ឍន៍អាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម" សមត្ថភាពហិរញ្ញវត្ថុ និងជំនាញធុរកិច្ច គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា ស្របពេលជាមួយគ្នានេះដែរ ជំនាញទាំងនេះក៍ជាតម្រូវការចាំបាច់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូបត្រូវអភិវឌ្ឍន៍ ដើម្បីឲ្យពួកគេអាចទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ ក៍ដូចជាសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ក្នុងការធ្វើឲ្យរីកចម្រើនតាមរបៀបដែលបានគ្រោងទុក។ អាស្រ័យហេតុនេះហើយទើបបានជាយើងបានចូលរួមគ្នាក្នុងការបង្កើតកម្មវីធីបណ្តុះបណ្តាល "កម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្នែកហិរញ្ញវត្ថុ និងសេវាកម្មអភិវឌ្ឍន៍អាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម " ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
Additional Information: កម្មវិធីបណ្តុះបណ្តាលនេះតម្រូវឱ្យសិក្ខាកាមចូលរួមសិក្សាវគ្គបណ្តុះបណ្តាលចំនួន៤ធំៗ និងបន្តការត្រួតពិនិត្យ និងពិគ្រោះយោបល់បន្ទាប់ពីវគ្គសិក្សា (follow-up) តម្លៃវិភាគទាន៖ ៨០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាលទាំងមូល
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ