ការប្រកបអាជីវកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

ការប្រកបអាជីវកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព

កាលបរិច្ឆេទ: Tue 14th Dec 2021
Start Time: 03:30 PM
End Time: 05:00 PM
ទីតាំង: ប្រព័ន្ធហ្សូម
ទូរស័ព្ទ: 023 216 167
អ៊ីមែល: communications.kh@undp.org
Organizer: យូអិនឌីភី ប្រចាំព្រះរាជាណាចក្រកម្ពុជា
Target Group: ម្ចាស់អាជីវកម្ម

តើអ្នកកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួនមែនទេ? កំពុងលក់ផលិតផលតាមអនឡាញមែនទេ? ឬក៏អ្នកកំពុងស្វែងរកយុទ្ធសាស្រ្តអាជីវកម្មក្នុងរយៈពេលវែង ដែលមិនមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន? ប្រសិនបើចំណុចណាមួយទាក់ទងនឹងអ្នក អ្នកអាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់ យូអិនឌីភី ដែលអាចជួយឲ្យអ្នកប្រកបអាជីវកម្មដោយមិនប៉ះពាល់ដល់បរិស្ថាន។ ​ ឥឡូវនេះ យូអិនឌីភី កំពុងចាប់ផ្តើមគម្រោងថ្មីមួយគឺ «សេចក្ដីណែនាំក្នុងការប្រកបអាជីវកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព» ក្នុងគោលបំណងបង្កើនចំណេះដឹងសំខាន់ៗដែលទាក់ទងទៅនឹងពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព និងរបៀបក្នុងការអនុវត្តគំរូអាជីវកម្មប្រភេទនេះផងដែរ។ ​ អ្នកអាចទទួលបាននូវព័ត៌មានសំខាន់ៗមួយចំនួន តាមរយៈការចូលរួមសិក្ខាសាលាមួយនេះ​៖ 👉 យល់ដឹងពីមាគា ដើម្បីអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិចប្រកបដោយចីរភាព ដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន​ 👉 ការប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីឈានទៅរកចីរភាពនៃអាជីវកម្មអេឡិចត្រូនិក​ 👉 ផ្សព្វផ្សាយអំពីសារៈសំខាន់នៃពាណិជ្ជកម្មអេឡិចត្រូនិក ​ វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែធ្នូ ចាប់ពីម៉ោង ៣:៣០ ដល់ម៉ោង ៥ ល្ងាច តាមប្រព័ន្ធ Zoom ។​ អ្នកអាចជ្រើសរើសពេលវេលាដែលអ្នកពេញចិត្ត ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលនេះ។​ តើអ្នកកំពុងរង់ចាំអ្វីទៀត? ចុះឈ្មោះឥឡូវនេះ ដើម្បីស្វែងយល់បន្ថែមអំពីពាណិជ្ជកម្មអេឡិចត្រូនិកដែលប្រកបដោយនិរន្តរភាព។​

Additional Information: ថ្ងៃផុតកំណត់ចុះឈ្មោះ: ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ