កិច្ចពិភាក្សាភាគទី៥ នឹងផ្តោតលើប្រធានបទ “ មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យកសិកម្ម និង កសិពាណិជ្ជកម្ម ”
តើកូវីដ-១៩ ប៉ះពាល់អ្វីខ្លះដល់អាជីវកម្ម? តើយើងត្រូវដោះស្រាយយ៉ាងណាសម្រាប់ធុរកិច្ចនៅកម្ពុជា? សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាពិសេស “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ជាស៊េរី និងតាមវិស័យ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងគំនិតជាគន្លឹះសម្រាប់ជាដំណោះស្រាយបញ្ហាធុរកិច្ចនៅកម្ពុជាដែលបាននិងកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ។កិច្ចពិភាក្សានេះនឹងមានការចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ពីវាគ្មិនកិត្តិយសល្បីៗពីស្ថាប័នដែលពាក់ព័ន្ធ។ កិច្ចពិភាក្សាភាគទី៥ នឹងផ្តោតលើប្រធានបទ “ មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យកសិកម្ម និង កសិពាណិជ្ជកម្ម ”។ កាលបរិច្ឆេទ៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៖ ១:៣០រសៀល ដល់ ៤:០០ល្ងាច សូមចូលទៅកាន់បណ្តាញដើម្បីចុះឈ្មោះ : https://bit.ly/2XOQzLC *កម្មវិធីនេះនឹងមានការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា*
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ