សូមស្វាគមន៍មកកាន់វគ្គទី ១៦ នៃ Spark Hour!!! ការចាប់ផ្តើមធុរកិច្ចថ្មីទាមទារឱ្យមានការពិចារណាយ៉ាងយកចិត្តទុកដាក់លើកត្តាជាច្រើន។ វាជារឿងសំខាន់សម្រាប់អ្នកដែលចង់ក្លាយជាស្ថាបនិកម្នាក់គួរដឹងថា ការបង្កើតធុរកិច្ចថ្មីជារឿងពិបាក ហើយក៏ទាមទារឱ្យមានផែនការទូលំទូលាយផងដែរ។ ស្ថាបនិកត្រូវការជំនាញមួយដ៏ជាក់លាក់ និងការគិតឱ្យបានច្បាស់លាស់ ដើម្បីអាចធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវមិនថាការងារតូច ឬធំ។ 🎯 នៅក្នុងវគ្គនេះ យើងនឹងផ្តោតជាសំខាន់លើប្រធានបទ «តើអ្នកគួររៀបចំធុរកិច្ចថ្មី/អាជីវកម្មរបស់អ្នកបែបណាសម្រាប់ចូលទីផ្សារ?» ដែលនឹងមានការបកស្រាយដោយវាគ្មិនកិត្តិយសរបស់យើង គឺលោក ទុយ ហុង ស្ថាបនិក និងជានាយកគ្រប់គ្រងនៃ Localize Tech Solution និង លោក ឡាយ វីឡា សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Delightech ។
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ