ទិវាសហគ្រិនស្ត្រី « សហគ្រិនសម័យទំនើប»
ទិវាសហគ្រិនស្ត្រី « សហគ្រិនសម័យទំនើប» ក្នុងខេត្តសៀមរាប😍 សូមធ្វើការជម្រាបជូនទៅដល់បងប្អូនសាធារណជនឱ្យបានជ្រាបថា CWEA-Siem Reap សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាបនឹងមានការរៀបចំប្រារព្ធធ្វើនូវទិវាសហគ្រិនស្ត្រី ស្ដីពីប្រធានបទ៖ « សហគ្រិនសម័យទំនើប »។ ក្រោមការគោរពអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់វាគ្មិនទាំង៤រូបគឺ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប អ្នកនាង ហ៊ាង អូមួយ អគ្គនាយិកា ក្រុមហ៊ុនបច្ចេកវិទ្យា ខេមសូលូសិននិងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជប៉ុនថាក់គ្លូបល និងលោកអភិបាលរងខេត្តសៀមរាប ឃឹម ហ្វីណង់ និងលោកជំទាវ ម៉ម ដាត្ថាលីណែត ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា។ ក្នុងថ្ងៃវិសេសនេះផងដែរវាគ្មិនទាំង៤រូបនឹងធ្វើការចែករំលែកនូវចំណេះដឹងជាច្រើនដែលទាក់ទងទៅនឹងវិស័យជាសហគ្រិនក្នុងបរិបទសម័យទំនើបដែលកំពុងលេចធ្លោនូវពាសពេញផ្ទៃប្រទេសក្នុងពេលបច្ចុប្បន្ន។ 🗓ថ្ងៃសៅរ៍ទី២២ ខែតុលា ឆ្នាំ២០២២ ⏰វេលាម៉ោង១រសៀលដល់ម៉ោង៩យប់ 📍នៅសណ្ឋាគារ អង្គរមីរ៉ាខលសៀមរាប ចូលរួមបានទាំងបុរសនិងស្រ្តី តម្លៃចូលរួមត្រឹមតែ២៥ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ។
Additional Information: ចូលរួមបានទាំងបុរសនិងស្រ្តី តម្លៃចូលរួមត្រឹមតែ២៥ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ។
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ