បច្ចេកវិទ្យាធ្វើអោយធន់នឹងអាកាសធាតុសម្រាប់វិស័យកសិកម្ម

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

បច្ចេកវិទ្យាធ្វើអោយធន់នឹងអាកាសធាតុសម្រាប់វិស័យកសិកម្ម

កាលបរិច្ឆេទ: Thu 23rd Nov 2023
Start Time: ៩ព្រឹក
End Time: ១រសៀល
ទីតាំង: សណ្ឋាគារកាំបូឌីយ៉ាណា (បន្ទប់ទន្លេចតុមុខ)
ទូរស័ព្ទ:
អ៊ីមែល:
Organizer: Clean Energy Week Cambodia
Target Group: សាធារណជន

កសិកម្មនៅតែជាវិស័យដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចកម្ពុជា បើមើលទៅលើចំនួនប្រជាជនភាគច្រើនរស់នៅក្នុងតំបន់ជនបទ។ សិក្ខាសាលានេះមានគោលបំណង បង្ហាញពីបច្ចុប្បន្នភាពទីផ្សារនៃវិស័យកសិកម្ម និងវារីវប្បកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាសូឡា។ អ្នកចូលរួមនឹងទទួលបានការយល់ដឹងបន្ថែមអំពីទីផ្សារកសិផលដែលមានសក្តានុពល ក៏ដូចជាបច្ចេកវិទ្យាសូឡាដែលមានស្រាប់ ដើម្បីគាំទ្រដល់ទំនើបកម្មនៃទីផ្សារ។ លើសពីនេះទៅទៀត អ្នកនឹងទទួលបានការចែករំលែកបទពិសោធន៍ពីកសិករដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាសូឡាផ្ទាល់។ កម្មវិធីនឹងធ្វើឡើងជាខេមរភាសា។ កម្មវិធីនេះរៀបចំឡើងក្រោមគោលបំណងដើម្បី៖ ១. បង្កើតឱ្យមានការចូលរួមពីកសិករ សហគ្រាសមីក្រូធុនតូចនិងមធ្យម ដៃគូពាក់ព័ន្ធនិង សាធារណៈជនដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីវឌ្ឍនភាពនិងតួនាទីយ៉ាងសំខាន់របស់បច្ចេកវិទ្យាសូឡាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ២.​​​​​ បង្កើតវេទិកាចែករំលែកបទពិសោធន៍លើការប្រើប្រាស់បច្ចេកវិទ្យាសូឡាក្នុងការគាំទ្រការធ្វើកសិកម្ម និង អាជីវកម្មកសិកម្មតាមរយៈការបង្ហាញពីការប្រើប្រាស់និងអត្ថប្រយោជន៍របស់វា។

Additional Information: របៀបវារៈ៖ https://bit.ly/47bDRoj

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ