បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី

កាលបរិច្ឆេទ: Fri 25th Mar 2022
Start Time: 08:30 am
End Time: 04:00 pm
ទីតាំង: សណ្ឋាគារ Hyatt Regency Phnom Penh និង អនឡាញហ្សូម
ទូរស័ព្ទ:
អ៊ីមែល:
Organizer: UNDP Cambodia, សាជីវកម្មធានាឥណទានកម្ពុជា - Credit Guarantee Corporation of Cambodia, & SHE Investments
Target Group: សហគ្រិនស្រ្តី

ប្រសិនបើអ្នកជាសហគ្រិន ឬម្ចាស់អាជីវកម្ម សូមចូលរួមក្នុងសន្និបាតនេះ ដើម្បីស្វែងយល់បន្ថែមពី #សេវាហិរញ្ញវត្ថុ ឧបសគ្គ និងដំណោះស្រាយ ដែលនឹងចែករំលែកផ្ទាល់ពីថ្នាក់ដឹកនាំមកពីស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធនានា។ អ្នកក៏នឹងមានឱកាសជួបទំនាក់ទំនងផ្ទាល់ជាមួយពួកគេ និងម្ចាស់អាជីវកម្មផ្សេងៗទៀត។ សន្និបាតនេះមានគោលបំណង៖ ១/លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការដាក់បញ្ចូលហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី ដែលអាចជួយពួកគេឱ្យស្គាល់ពីសេវាកម្មហិរញ្ញវត្ថុដែលមាន ២/ផ្តល់ជាវេទិកាសម្រាប់ការពិភាក្សាដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទានសម្រាប់អាជីវកម្មដែលដឹកនាំដោយស្ត្រី ៣/ពង្រឹងការជជែកពិភាក្សាអំពីគោលនយោបាយនានាពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗស្តីអំពីការធានាឥណទាន ដើម្បីសម្រេចបាននូវប្រព័ន្ធធានាឥណទានមួយដែលផ្តល់ប្រយោជន៍សម្រាប់ទាំងអស់គ្នាជាពិសេសសហគ្រិនស្ត្រី ព័ត៌មានលំអិតអំពីកម្មវិធី - សន្និបាតស្តីពី៖ បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីកម្ពុជា - ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ពី ម៉ោង ៨:៣០ ព្រឹក ដល់ ៤​ រសៀល (ផ្តល់ជូនអាហារថ្ងៃត្រង់) - ទីតាំង: សណ្ឋាគារ Hyatt Regency Phnom Penh

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ