មហាពិព័រណ៍ទិញទំនិញតាមអនឡាញ

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

មហាពិព័រណ៍ទិញទំនិញតាមអនឡាញ

កាលបរិច្ឆេទ: Fri 17th Sep 2021
Start Time:
End Time:
ទីតាំង: ប្រព័ន្ធអនឡាញ
ទូរស័ព្ទ:
អ៊ីមែល:
Organizer: UNDP Cambodia
Target Group: អាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្ម

សូមអញ្ជើញអាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិកទាំងឡាយ ចូលរួមជាមួយពួកយើងដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ «មហាពិព័រណ៍ទិញទំនិញតាមអនឡាញ The Grand Online Shopping Fest 2021» ពិព័រណ៍អនឡាញធំជាងគេបំផុតនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការទិញលក់ទំនិញ ដែលនឹងមកដល់នៅថ្ងៃទី១៧-១៨-១៩ ខែកញ្ញា ខាងមុខនេះ ជាមួយ UNDP Cambodia ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications និង Australian Embassy, Cambodia ងាយលក់ ងាយទិញជាមួយនឹងការលក់លាងឃ្លាំង និងការបញ្ចុះតម្លៃជាច្រើន ព្រមទាំងទទួលបានឱកាសក្នុងការចាប់រង្វាន់សម្រាប់អ្នកទិញទំនិញនៅក្នុងកម្មវិធីទូរសព្ទ។ មហាពិព័រណ៍ទិញទំនិញតាមអនឡាញ គឺជាពិព័រណ៍អនឡាញដំបូងគេបង្អស់ ដែលមិនធ្លាប់មានពីមុនមកនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការទិញលក់ទំនិញ ដើម្បីលើកទឹកចិត្តម្ចាស់អាជីវកម្ម និងអ្នកចូលចិត្តដើរទិញទំនិញទាំងអស់ ឲ្យងាកមកទិញទំនិញតាមអនឡាញវិញ។ នៅក្នុងឆ្នាំ ២០២០ សហគ្រាសធុនតូច និងមធ្យមបានទទួលរងផល ប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ខណៈពេលដែលមនុស្សជាច្រើន បានវិវត្តខ្លួនមកកាន់វិស័យឌីជីថល នៅមានមនុស្សជាច្រើនទៀតដែលពុំទាន់ត្រៀមខ្លួនរួចរាល់។ យើងកំពុងខិតខំប្រឹងប្រែងរៀបចំពិព័រណ៍នេះឡើង ដែលនឹងទាក់ទាញអ្នកលក់ និងអ្នកទិញដែលមិនសូវប្រសព្វផ្នែកឌីជីថល ឲ្យចូលរួម។ ចូលរួមទិញបានគ្រប់យ៉ាង តាមដែលអ្នកត្រូវការ មិនថាខោអាវ ឬសូម្បីតែរថយន្ត។ គ្រប់យ៉ាងដែលអ្នកត្រូវការនៅកន្លែងតែមួយ។ ត្រៀមខ្លួនទាំងអស់គ្នាសម្រាប់ """" TGOSF2021 """"! សូមចុចលើតំណភ្ជាប់នេះដើម្បីចូលរួមប្រសិនបើអ្នកជា៖ ១. អាជីវកម្មខ្នាតតូចដែលចង់លក់ក្នុងមហាពិព័រណ៍នេះ : https://forms.gle/MJMG4JYqzk36e8Lq8 ២. ផ្នែកដឹកជញ្ជូន ឬសេវាកម្មទូទាត់ប្រាក់ដែលចង់ចូលរួមជាដៃគូ : https://forms.gle/JdwDorPaUJ52rbcq9 និងទទួលបានព័ត៌មានបន្ថែម: https://www.facebook.com/events/827396317921656

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ