វគ្គចាប់យកឌីជីថលស្តីពី ”ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” ជំនាន់ទី ២ Digital
វគ្គចាប់យកឌីជីថលនេះនឹងរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ ក្នុងគោលបំណងបង្កើនការយល់ដឹងដល់សហគ្រាសគ្រប់កម្រិតជាពិសេសសហគ្រាសធុនមីក្រូ តូច និង មធ្យម ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖ ១. គន្លឹះសំខាន់ៗដែលសហគ្រាសគួរតែយល់ដឹងមុននឹងចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលរបស់ខ្លួន ដូចជា ការកំណត់បញ្ហាប្រឈម និង យុទ្ធសាស្ត្រឱ្យច្បាស់លាស់ ជាមួយនឹងការចែកបទពិសោធន៍អំពីភាពចាំបាច់ក្នុងការត្រៀមខ្លួនរួចរាល់ដើម្បីទទួលបានភាពជោគជ័យក្នុងការចាប់ផ្តើមដំណើរឌីជីថល។ ២. មូលដ្ឋានគ្រឹះក្នុងការចាប់យកឌីជីថលក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដូចជា ការទាញយកអត្ថប្រយោជន៍ ការដោះស្រាយបញ្ហាប្រឈម និងវិធីសាស្រ្តជាក់ស្តែងក្នុងការប្រើប្រាស់ផលិតផល/សេវាកម្មឌីជីថលសំខាន់ៗ ដែលនឹងគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ និងបង្កើនទាំងផលិតភាព និងប្រាក់ចំណូល។ សហគ្រាសដែលចូលរួមនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ • ចូលរួមវគ្គចាប់យកឌីជីថលដោយឥតគិតថ្លៃតាមរយៈការសិក្សាដោយផ្ទាល់ពីអ្នកជំនាញ • អាចជ្រើសរើសនូវប្រធានបទដែលខ្លួនចាប់អារម្មណ៍ ក្នុងការចូលរួមវគ្គចាប់យកឌីជីថល • ចូលរួមជាមួយបណ្តាញម្ចាស់សហគ្រាស និងក្រុមហ៊ុនផ្តល់ដំណោះស្រាយឌីជីថលនៅកម្ពុជា • ទទួលបានវិញ្ញាបនបត្រក្រោយបញ្ចប់វគ្គចាប់យកឌីជីថលដោយជោគជ័យ (ទៅតាមប្រធានបទដែលបានជ្រើសរើស) • ទទួលបានការគាំទ្រជាបន្ត ពីដៃគូពាក់ព័ន្ធរបស់យើង នាពេលអនាគត។
Additional Information: ការបើកទទួលពាក្យចុះឈ្មោះចូលរៀន វគ្គចាប់យកឌីជីថលជំនាន់ទី២មានចំនួនកំណត់ ?សូមប្រញាប់ដាក់ពាក្យមុនថ្ងៃទី 2៩ ខែ វិច្ឆិកា ឆ្នាំ2023
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ