វេទិកា KhmerSME “ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH៖                                             បរិវត្តកម្មឌីជីថលនិងពាណិជ្ជកម្មសម្រាប់MSMEs កម្ពុជាដើម្បីជំរុញការផ្គត់ផ្គង់ខ្សែច្រវាក់តម្លៃ”

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

វេទិកា KhmerSME “ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH៖ បរិវត្តកម្មឌីជីថលនិងពាណិជ្ជកម្មសម្រាប់MSMEs កម្ពុជាដើម្បីជំរុញការផ្គត់ផ្គង់ខ្សែច្រវាក់តម្លៃ”

កាលបរិច្ឆេទ: Mon 11th Mar 2024
Start Time: 9ព្រឹក
End Time: ៥ល្ងាច
ទីតាំង: សណ្ឋាគារ សាន់ & មូន រីវើសាយ
ទូរស័ព្ទ: 093 333 683
អ៊ីមែល:
Organizer: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ (MISTI) សហការរៀបចំវេទិកានេះ ជាមួយគម្រោង ASEAN-SME និង ARISE Plus Cambodia
Target Group: ម្ចាស់អាជីវកម្ម និងសាធារណៈជន

ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH KhmerSME MATCH គឺជាថ្នាលផ្គូផ្គងអាជីវកម្មឌីជីថលជាតិ សម្រាប់សហគ្រាស ធុនមីក្រូតូច និងមធ្យម នៃព្រះរាជាណាចក្រកម្ពុជា។​ គេហទំព័រនេះ នឹងត្រូវបានប្រើប្រាស់ធ្វើជាកន្លែងស្នូលមួយ សម្រាប់ផ្គូផ្គងអាជីវកម្មដែលបានចុះឈ្មោះនៅលើគេហទំព័រ​យ៉ាងងាយស្រួល និងចំណេញពេលវេលា។ ម្ចាស់អាជីវកម្មទាំងឡាយអាចស្វែងរកព័ត៌មានទាក់ទងនឹងប្រភេទអាជីវកម្មនានា ដែលខ្លួនត្រូវការ និងប្រាស្រ័យទាក់ទងគ្នាតាមរយៈមុខងារនៅលើគេហទំព័រដោយផ្ទាល់។​ បន្ថែមពីនេះទៀតគេហទំព័រនេះ ត្រូវបានរៀបចំឡើងដោយមានរចនាសម្ព័ន្ធដ៏ឆ្លាតវៃ ដែលអ្នកប្រើប្រាស់អាចទទួលបាន ព័ត៌មានទាំងឡាយនៃអាជីវកម្មផ្សេងៗទទួលបានដំណឹង​ថ្មីៗ ពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួន ទទួលបានឱកាសពង្រីក អាជីវកម្មយ៉ាងឆាប់រហ័ស និងផលប្រយោជន៍ជាច្រើនដោយគ្រាន់តែប្រើប្រាស់ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH។​ យើងខ្ញុំសង្ឃឹមថា KhmerSME​ MATCH នឹងក្លាយជាទីសន្និបាតមួយសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មទាំងឡាយនៅក្នុងប្រទេសកម្ពុជា រួមគ្នាលើកស្ទួយដល់កំណើនសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ តាមរយៈសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយចីរភាព និងការប្រកួតប្រជែង។ គោលបំណងនៃកម្មវិធី - ពិធីបើកដំណើរការ ធ្វើឱ្យមានការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH ទៅកាន់អាជីវករនានានៅកម្ពុជា សមាគមអាជីវកម្ម និងអ្នកពាក់ព័ន្ធសំខាន់ៗ; - ផ្សព្វផ្សាយការផ្គូផ្គងអាជីវកម្មបែបត្រីភាគី (ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ) នៅលើខ្សែច្រវាក់តម្លៃក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជារួមមាន៖ អ្នកផលិត អ្នកផ្គត់ផ្គង់ និងទីផ្សារ; - ផ្តល់ជាវេទិកាសម្រាប់ការពិភាក្សារួមគ្នា និង ការផ្លាស់ប្តូរបទពិសោធន៍និងមេរៀនសំខាន់ៗក្នុងចំណោមសហគ្រាសធុន មីក្រូ តូច និង មធ្យមកម្ពុជា ស្តីពីការអភិវឌ្ឍប្រព័ន្ធឌីជីថល ក៏ដូចជាការប្រើ​ប្រាស់ និងទទួលបាន​​អត្ថប្រយោជន៍ តាមរយៈ ការសម្របសម្រួលលើការធ្វើពាណិជ្ជកម្មឌីជីថល ឱ្យកាន់តែប្រសើរឡើងសម្រាប់ខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ និង ពិភពលោក; - លើកកម្ពស់ការទទួលយក បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងការប្រើប្រាស់ប​​ច្ចេកវិទ្យាឌីជីថល​សម្រាប់ មុខងារអាជីវកម្មផ្សេងៗ ធ្វើការវាយតម្លៃតម្រូវការសមត្ថភាពរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម​​ ​និងបំផុសគំនិត អំពីការឆ្លើយតបនៃការអភិវឌ្ឍសមត្ថភាពសម្រាប់ការកែលម្អនាពេលអនាគត។ សូមទាយយករបៀបវារៈ និងឯកសារផ្សេងៗនៅទីនេះ ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH KhmerSME MATCH គឺជាថ្នាលផ្គូផ្គងអាជីវកម្មឌីជីថលជាតិ សម្រាប់សហគ្រាស ធុនមីក្រូតូច និងមធ្យម នៃព្រះរាជាណាចក្រកម្ពុជា។​ គេហទំព័រនេះ នឹងត្រូវបានប្រើប្រាស់ធ្វើជាកន្លែងស្នូលមួយ សម្រាប់ផ្គូផ្គងអាជីវកម្មដែលបានចុះឈ្មោះនៅលើគេហទំព័រ​យ៉ាងងាយស្រួល និងចំណេញពេលវេលា។ ម្ចាស់អាជីវកម្មទាំងឡាយអាចស្វែងរកព័ត៌មានទាក់ទងនឹងប្រភេទអាជីវកម្មនានា ដែលខ្លួនត្រូវការ និងប្រាស្រ័យទាក់ទងគ្នាតាមរយៈមុខងារនៅលើគេហទំព័រដោយផ្ទាល់។​ បន្ថែមពីនេះទៀតគេហទំព័រនេះ ត្រូវបានរៀបចំឡើងដោយមានរចនាសម្ព័ន្ធដ៏ឆ្លាតវៃ ដែលអ្នកប្រើប្រាស់អាចទទួលបាន ព័ត៌មានទាំងឡាយនៃអាជីវកម្មផ្សេងៗទទួលបានដំណឹង​ថ្មីៗ ពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួន ទទួលបានឱកាសពង្រីក អាជីវកម្មយ៉ាងឆាប់រហ័ស និងផលប្រយោជន៍ជាច្រើនដោយគ្រាន់តែប្រើប្រាស់ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH។​ យើងខ្ញុំសង្ឃឹមថា KhmerSME​ MATCH នឹងក្លាយជាទីសន្និបាតមួយសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មទាំងឡាយនៅក្នុងប្រទេសកម្ពុជា រួមគ្នាលើកស្ទួយដល់កំណើនសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ តាមរយៈសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយចីរភាព និងការប្រកួតប្រជែង។ គោលបំណងនៃកម្មវិធី - ពិធីបើកដំណើរការ ធ្វើឱ្យមានការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH ទៅកាន់អាជីវករនានានៅកម្ពុជា សមាគមអាជីវកម្ម និងអ្នកពាក់ព័ន្ធសំខាន់ៗ; - ផ្សព្វផ្សាយការផ្គូផ្គងអាជីវកម្មបែបត្រីភាគី (ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ) នៅលើខ្សែច្រវាក់តម្លៃក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជារួមមាន៖ អ្នកផលិត អ្នកផ្គត់ផ្គង់ និងទីផ្សារ; - ផ្តល់ជាវេទិកាសម្រាប់ការពិភាក្សារួមគ្នា និង ការផ្លាស់ប្តូរបទពិសោធន៍និងមេរៀនសំខាន់ៗក្នុងចំណោមសហគ្រាសធុន មីក្រូ តូច និង មធ្យមកម្ពុជា ស្តីពីការអភិវឌ្ឍប្រព័ន្ធឌីជីថល ក៏ដូចជាការប្រើ​ប្រាស់ និងទទួលបាន​​អត្ថប្រយោជន៍ តាមរយៈ ការសម្របសម្រួលលើការធ្វើពាណិជ្ជកម្មឌីជីថល ឱ្យកាន់តែប្រសើរឡើងសម្រាប់ខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ និង ពិភពលោក; - លើកកម្ពស់ការទទួលយក បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងការប្រើប្រាស់ប​​ច្ចេកវិទ្យាឌីជីថល​សម្រាប់ មុខងារអាជីវកម្មផ្សេងៗ ធ្វើការវាយតម្លៃតម្រូវការសមត្ថភាពរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម​​ ​និងបំផុសគំនិត អំពីការឆ្លើយតបនៃការអភិវឌ្ឍសមត្ថភាពសម្រាប់ការកែលម្អនាពេលអនាគត។ សូមទាយយករបៀបវារៈ និងឯកសារផ្សេងៗនៅទីនេះ https://shorturl.at/rGH14

Additional Information: Meeting ID: 862 5560 3079 Passcode: khmersme

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ