វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា
គណៈកម្មាធិការសេដ្ឋកិច្ច និងសេដ្ឋកិច្ចឌីជីថល, មជ្ឍមណ្ឌលបណ្ដុះធុរកិច្ចថ្មី ''តេជោ'' និងក្រុមហ៊ុន Meta និងសហការគ្នារៀបចំសិក្ខាសាលាស្ដីពី "វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា" ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់វិស័យឯកជន និងវិស័យសាធារណៈ នូវវេបផតថល និងគេហទំព័រសំខាន់ៗសម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល។ កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ម៉ោង៖ ២រសៀល ដល់ ៥ៈ៤០ល្ងាច ទីតាំង៖ ផ្សាយផ្ទាល់តាមរយៈហ្វេសបុកផេកគណៈកម្មាធិការសេដ្ឋកិច្ច និងសេដ្ឋកិច្ចឌីជីថល
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ