សម្ពោធផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

សម្ពោធផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា

កាលបរិច្ឆេទ: Wed 31st Aug 2022
Start Time: 09 ព្រឹក
End Time: ១២ ថ្ងៃត្រង់
ទីតាំង: ចូលរួមដោយផ្ទាល់ និង ហ្ស៊ូម
ទូរស័ព្ទ:
អ៊ីមែល:
Organizer: យូអិនឌីភីប្រចាំកម្ពុជា និង SDG Impact ក្រោមការគាំទ្រដោយមជ្ឈមណ្ឌលសម្រាប់ការអនុវត្តន៍ និងការវិនិយោគប្រកបដោយឥទ្ធិពល
Target Group: សាធារណជន

ស្វែងយល់ពីឱកាសវិនិយោគដែលជួយជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់កម្ពុជា! ចូលរួមជាមួយ យូអិនឌីភី និង SDG Impact នៅថ្ងៃពុធសប្តាហ៍ក្រោយនេះដើម្បីដាក់សម្ពោធផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ក្រោមការគាំទ្រដោយមជ្ឈមណ្ឌលសម្រាប់ការអនុវត្តន៍ និងការវិនិយោគប្រកបដោយឥទ្ធិពល។ ព្រឹត្តិការណ៍នេះនឹងចែករំលែកនូវការរកឃើញសំខាន់ៗទាក់ទងនឹងឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ដែលទទួលបានទាំងប្រាក់ចំណេញ និងជួយដល់សង្គម។ ព្រឹត្តិការណ៍នេះនឹងមានការចាក់បញ្ចាំងដោយផ្ទាល់នូវកិច្ចពិភាក្សាតុមូលស្តីពី “ទស្សនៈអ្នកជំនាញអំពីកាលានុវត្តភាព និងការប្រឈមនៃការវិនិយោគប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា”។

Additional Information: ចូលរួមផ្ទាល់៖ https://forms.gle/54qdCiTBf8bhi6wS9 តាម Zoom៖ https://bit.ly/CambodiaInvestorMap

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ