ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា៖ បញ្ហាប្រឈម និងឱកាស

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា៖ បញ្ហាប្រឈម និងឱកាស

កាលបរិច្ឆេទ: Fri 19th Aug 2022
Start Time: 4:30PM
End Time: 5:30PM
ទីតាំង: Techo Startup Center Facebook page
ទូរស័ព្ទ:
អ៊ីមែល:
Organizer: មជ្ឃមណ្ឌលបណ្ដុះធុរកិច្ចថ្មី"តេជោ"
Target Group: សាធារណជន

សូមស្វាគមន៍មកកាន់វគ្គទី១៥នៃ Spark Hour !!! យើងដឹងហើយថា ការងារនៅក្នុងវិស័យបច្ចេកវិទ្យាភាគច្រើនគឺជាបុរស។ តើអ្នកចង់ដឹងទេថាអ្វីជាបញ្ហាប្រឈម និងឱកាសសម្រាប់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា? ហើយអ្វីដែលស្ត្រីគួរដឹង នឹងត្រៀមមុនពេលចូលក្នុងវិស័យបច្ចេកវិទ្យា? 🎯 នៅក្នុងវគ្គនេះ យើងនឹងផ្តោតជាសំខាន់លើប្រធានបទ «ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា៖ បញ្ហាប្រឈម និងឱកាស» ដែលនឹងបកស្រាយដោយវាគ្មិនរបស់យើងគឺកញ្ញាលី ប៉ហ៊ួ, អ្នកគ្រប់គ្រងផលិតផលជាន់ខ្ពស់នៃក្រុមហ៊ុន Boost Capital។ 🎙 កញ្ញាលី ប៉ហ៊ួ កំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហាប្រឈមរបស់មុខជំនួញ តាមរយៈការប្រើប្រាស់ “Human-Centered Design” ដែលផ្អែកលើទិន្នន័យ។ កញ្ញាប៉ហ៊ួ បានរចនា និងនាំយកនូវផលិតផលឌីជីថលដែលទទួលបានជោគជ័យទៅដល់ ធុរកិច្ចថ្មី និងសាជីវកម្មអន្តរជាតិធំៗនៅក្នុងវិស័យឧស្សាហកម្មផ្សេងៗគ្នា។ កញ្ញាប៉ហ៊ួក៏ជា អ្នកតស៊ូមតិសម្រាប់ស្ត្រីផ្នែកបច្ចេកវិទ្យា និងបានចាប់ផ្តើមគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីបំផុសយុវជនឱ្យពិចារណាលើអាជីពដែលនៅក្នុង STEM ផងដែរ។ 🌟 Spark Hour នឹងផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ៤:៣០ រសៀលដល់ ៥:៣០ រសៀល។ ចូលរួមជាមួយពួកយើងដើម្បីពង្រីកចំណេះដឹង និងជំនាញរបស់អ្នក។

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ