អាហារូបករណ៍ទេពកោសល្យស្ទែមចំនួន៥០កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

អាហារូបករណ៍ទេពកោសល្យស្ទែមចំនួន៥០កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់

កាលបរិច្ឆេទ: Sat 4th Jun 2022
Start Time:
End Time:
ទីតាំង: សាកលវិទ្យាល័យខេមតិច -CamTech University
អ៊ីមែល: info@camtech.edu.kh
Organizer: សាកលវិទ្យាល័យខេមតិច
Target Group: សិស្សានុសិស្សដែលទើបជាប់បាក់ឌុប រឺកំពុងស្វែងរកការសិក្សានៅសាកលវិទ្យាល័យ

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship) ចំនួន៥០កន្លែងដល់សិស្សានុសិស្សដែលទើបជាប់បាក់ឌុប រឺកំពុងស្វែងរកការសិក្សានៅសាកលវិទ្យាល័យ។ ក្នុងនោះចំនួន៣៥កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ និង១៥កន្លែងសម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ។ វគ្គសិក្សាថ្មីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ការសិក្សាថ្នាក់បរិញ្ញាបត្រនៃអាហារូបករណ៍នេះមានជំនាញដូចជា វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសិប្បនិម្មិត សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត វិស្វកម្មសូហ្វវែរ ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង និងបច្ចេកវិទ្យាអប់រំជាដើម។ សម្រាប់ការសិក្សាទៅលើសញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម មានជំនាញដូចជា វិស្វកម្មសូហ្វវែរ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កម្មវិធី AR/ VR អភិវឌ្ឍន៍កម្មវិធីហ្គេម អភិវឌ្ឍន៍កម្មវិធីទូរសព្ទ និងអភិវឌ្ឍន៍វេបសាយផងដែរ។ ដាក់ពាក្យតាមតំណភ្ជាប់៖ http://form.jotform.com/212209108193449 ព័ត៌មានក្នុងការដាក់ពាក្យ៖ https://drive.google.com/drive/folders/1YWJuFHoW6M8I4Pq6i4LH-8FHXCylCqp1?usp=sharing ទំនាក់ទំនងបន្ថែម៖ ០៧៨/ ០៨៦ ២១ ២១ ៨១ អ៊ីម៉េល : info@camtech.edu.kh Telegram : https://t.me/camtech168 Facebook : https://www.facebook.com/CamTechUniversity LinkedIn : https://www.linkedin.com/company/camtech-university/

Additional Information: កាលបរិច្ឆេទនៃការផុតកំណត់ទទួលពាក្យ គឺនៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០២២ ដែលកាលបរិច្ឆេទថ្ងៃនៃការប្រឡង (ភាសាអង់គ្លេសនិងគណិតវិទ្យា) និងសម្ភាសន៍គឺនៅថ្ងៃទី០៩ មិថុនា ឆ្នាំ២០២២។ ចំណែកឯការប្រកាសលទ្ធផល គឺនៅថ្ងៃទី១១ មិថុនា ឆ្នាំ២០២២។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ