កម្មវិធីកសាងសមត្ថភាព សហគ្រិនរបស់ CGCC វគ្គទី១ នៃឆ្នាំ២០២៤

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

កម្មវិធីកសាងសមត្ថភាព សហគ្រិនរបស់ CGCC វគ្គទី១ នៃឆ្នាំ២០២៤

កាលបរិច្ឆេទ: Sat 25th May 2024
Start Time: 8:30ព្រឹក
End Time: ៥ល្ងាច
ទីតាំង: មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥
ទូរស័ព្ទ: 016 242 033 / 089 888 187 / 081 659 009
អ៊ីមែល:
Organizer: CGCC និងធនាគារអេស៊ីលីដា
Target Group: ម្ចាស់អាជីវកម្ម និង/សហគ្រាសធុនតូច និងមធ្យម

EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចីដែលមានការធានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ។ CGCC និងធនាគារអេស៊ីលីដា គ្រោងនឹងរៀបចំ EPIC វគ្គទី១ នៃឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥ EPIC វគ្គទី១ នៃឆ្នាំ២០២៤នេះនឹងផ្តោតលើប្រធានបទដូចខាងក្រោម៖ គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្ត្រទទួលបានហិរញ្ញប្បទានផ្លូវការ៖ ដោយលោកគ្រូ ភុំ សៀកម៉េង នាយកធនាគារអេស៊ីលីដាសាខា “ក” អត្ថប្រយោជន៍នៃកម្ចីដែលមានការធានាសម្រាប់ MSMEs ៖ ដោយលោក ណូ លីដា អគ្គនាយករង CGCC ផលិតផលឥណទានដែលមានការធានារបស់ធនាគារ អេស៊ីលីដា សម្រាប់ MSMEs ៖ ដោយលោក លុយ គ្រីន អ្នកឯកទេសជាន់ខ្ពស់អភិវឌ្ឍគោលការណ៍ឥណទាននៃធនាគារអេស៊ីលីដា

Additional Information: * ចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០២៤ * ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ