ការអនុវត្តប្រព័ន្ធអង្កេតដានសម្រាប់ទីផ្សារ និងទំនុកចិត្តអ្នកបរិភោគកាន់តែប្រសើរ៖ ករណីសិក្សាពីប្រព័ន្ធអង្កេតដាន CamTrace

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

ការអនុវត្តប្រព័ន្ធអង្កេតដានសម្រាប់ទីផ្សារ និងទំនុកចិត្តអ្នកបរិភោគកាន់តែប្រសើរ៖ ករណីសិក្សាពីប្រព័ន្ធអង្កេតដាន CamTrace

កាលបរិច្ឆេទ: Tue 26th Aug 2025
Start Time: ២រសៀល
End Time: ៣រសៀល
ទីតាំង: ហ្សូម
ទូរស័ព្ទ:
អ៊ីមែល:
Organizer: សិក្ខាសាលាអនឡាញនេះរៀបចំឡើងដោយគម្រោង CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយអង្គការ UNIDO និង រដ្ឋបាលជលផល Fisheries Administration (FiA)
Target Group: ម្ចាស់អាជីវកម្ម

ការអនុវត្តប្រព័ន្ធអង្កេតដានសម្រាប់ទីផ្សារ និងទំនុកចិត្តអ្នកបរិភោគកាន់តែប្រសើរ៖ ករណីសិក្សាពីប្រព័ន្ធអង្កេតដាន CamTrace (សិក្ខាសាលាអនឡាញឥតគិតថ្លៃ)! ប្រព័ន្ធអង្កេតដាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារជាសកល។ ប្រព័ន្ធអង្កេតដាន ម្ហូបអាហារក៏ជាផ្នែកមួយនៃប្រព័ន្ធហាសឹបផងដែរ (HACCP) និងក្រោយមកក៏ត្រូវបានដាក់បញ្ចូលជាតម្រូវការមួយនៃច្បាប់ស្តីពីសុវតិ្ថភាពម្ហូបអាហាររបស់សហភាពអឺរ៉ុប កាលពីឆ្នាំ២០០២។ ប្រព័ន្ធអង្កេតដាន ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។ ដូច្នេះហើយ ខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសនាំចេញត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌតម្រូវទាំងអស់នេះ។ សម្រាប់លំហូរផលិតកម្ម ដែលមានការរៀបចំល្អប្រសើរ គឺចាំបាច់រក្សាកំណត់ត្រាឱ្យបានត្រឹមត្រូវ ដែលវានឹងជួយក្រុមហ៊ុនឱ្យគ្រប់គ្រងស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទិ្ធភាព។ សិក្ខាសាលាអនឡាញនេះ នឹងផ្តោតលើប្រព័ន្ធអង្កេតដានឌីជីថល ដែលមានឈ្មោះថា CamTrace ដែលទើបបានបង្កើតឡើងនិងជំរុញទឹកចិត្តឱ្យវិស័យឯកជនប្រើប្រាស់បានទូលំទូលាយ ឆ្លុះបញ្ចាំងពីការរចនានូវប្រព័ន្ធអង្កេតដានសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល ដោយប្រើប្រាស់បទពិសោធន៍នៅខាងក្រៅ។ 🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ 🕘 ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៣ រសៀល

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ