បញ្ញាសិប្បនិម្មិតក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

បញ្ញាសិប្បនិម្មិតក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

កាលបរិច្ឆេទ: Fri 12th Aug 2022
Start Time: 05:30PM
End Time:
ទីតាំង: ការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”, មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, ជាន់ទី ១១, ផ្លូវ OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ
ទូរស័ព្ទ:
អ៊ីមែល:
Organizer: មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”,
Target Group: សាធារណជន

សូមស្វាគមន៍មកកាន់កម្មវិធី SparkMeet លើកទី ១៣ ដែលជាការជួបជុំដែលមានគោលបំណងប្រមូលផ្តុំនិស្សិត អ្នកចូលចិត្តបច្ចេកវិទ្យា និងសហគ្រិនដែលចង់ចែករំលែកចំណេះដឹង និងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។ 🔉 ជាមួយប្រធានបទលើកនេះ យើងនឹងស្វែងយល់ពី «បញ្ញាសិប្បនិម្មិតក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០»។ នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០នេះ បញ្ញាសិប្បនិម្មិតបានក្លាយជាដំណោះស្រាយយ៉ាងសំខាន់នៃគ្រប់អាជីវកម្ម និងគ្រប់វិស័យ មិនសម្រាប់តែស្វ័យប្រវត្តិកម្មដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងការសម្រេចចិត្តអាជីវកម្មឱ្យកាន់តែប្រសើរផងដែរ។ បញ្ញាសិប្បនិម្មិតធ្លាប់ត្រូវបានគេមើលឃើញថាជាវិទ្យាសាស្ត្រ ឬឧបករណ៍ដ៏ស្មុគ្រស្មាញ ដែលត្រូវបានសិក្សា, បង្កើត, និងរកឃើញដោយអ្នកស្រាវជ្រាវ។ ប៉ុន្តែ នោះគឺជាអតីតកាល! សព្វថ្ងៃនេះ មនុស្សគ្រប់រូបគួរតែដឹង និងរៀនពីបញ្ញាសិប្បនិម្មិត។ ដូច្នេះ វាគ្មិនកិត្តិយសរបស់យើងគឺ បណ្ឌិត ព្រហ្ម សុភា ដែលជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងសហស្ថាបនិកនៃ Elite Vigour នឹងចូលរួមចែករំលែកលើប្រធានបទនេះ។

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ