វគ្គបណ្តុះបណ្តាលអំពី “ការអភិវឌ្ឍផែនការអាជីវកម្ម”

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលអំពី “ការអភិវឌ្ឍផែនការអាជីវកម្ម”

កាលបរិច្ឆេទ: Fri 28th Jan 2022
Start Time: 08:00 AM
End Time: 05:00 PM
ទីតាំង: សណ្ឋាគារអូឡាំព្យារស៊ីធី
ទូរស័ព្ទ: +855 (0)96 334 8935
អ៊ីមែល: program@yeacambodia.org
Organizer: រៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) ក្រោមការឧបត្ថម្ភថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ PACT ប្រចាំនៅកម្ពុជា។
Target Group: សាធារណជន

សប្តាហ៍កន្លងទៅ សហគ្រិនស្ត្រី ដែលបានជាប់ចូលរួមក្នុងកម្មវិធី Equity Financing Program បានទទួលវគ្គបណ្តុះបណ្តាល "ការៀបចំសម្រាប់មូលនិធិវិនិយោគិន" ដើម្បីកសាងសមត្ថភាព និងត្រៀមខ្លួនរួចរាល់សម្រាប់ការទាញយកប្រយោជន៍ពីឱកាសវិនិយោគ។ ពួកគាត់នឹងបន្តចូលរួមវគ្គបណ្តុះបណ្តាលបន្ទាប់ “ការអភិវឌ្ឍផែនការអាជីវកម្ម” នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:00ព្រឹក-៥:00ល្ងាច នៅសណ្ឋាគារអូឡាំព្យារស៊ីធី។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកយ៉ាងសំខាន់ ដែលសហគ្រិនស្ត្រីនឹងរៀបចំផែនការអាជីវកម្មឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងស្តង់ដារ ដើម្បីទាក់ទាញការវិនិយោគ ដែលផ្តល់ការបង្រៀនដោយគ្រូបណ្តុះបណ្តាលជំនាញ និងមានបទពិសោធន៍ លោក ថន វណ្ដុង Chief Executive Officer (CEO) & Founder at KRUD POWER-គ្រុឌ ផៅវ័រ. រៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) ក្រោមការឧបត្ថម្ភថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ PACT ប្រចាំនៅកម្ពុជា។

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ