វិធីសាស្រ្ដថែរក្សាគុណភាពអាហារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្តីពី «វិធីសាស្រ្ដថែរក្សាគុណភាពអាហារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ។ ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងផ្នែកបច្ចេកទេសពីវិធីសាស្រ្ដថែរក្សាម្ហូបអាហារ និងពង្រឹងចំណេះដឹងអំពីសុវត្ថិភាព និងគុណភាពអាហារឱ្យកាន់តែប្រសើរ។
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ