អក្ខរកម្មទិន្នន័យ៖ ជំនាញដ៏សំខាន់នាសតវត្សរ៍ទី ២១សម្រាប់មនុស្សគ្រប់គ្នា

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

អក្ខរកម្មទិន្នន័យ៖ ជំនាញដ៏សំខាន់នាសតវត្សរ៍ទី ២១សម្រាប់មនុស្សគ្រប់គ្នា

កាលបរិច្ឆេទ: Thu 7th Jul 2022
Start Time: 5:30pm
End Time:
ទីតាំង: មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១១ តាមបណ្តោយផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
ទូរស័ព្ទ:
អ៊ីមែល:
Organizer: មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”
Target Group: សហគ្រិន និងសិស្ស និស្សិត

ប្រធានបទសម្រាប់ការជួបជុំរបស់យើងលើកនេះនឹងស្តីអំពី «អក្ខរកម្មទិន្នន័យ៖ ជំនាញដ៏សំខាន់នាសតវត្សរ៍ទី ២១សម្រាប់មនុស្សគ្រប់គ្នា»។ អក្ខរកម្មទិន្នន័យគឺជាសមត្ថភាពក្នុងការទាញយកព័ត៌មានដែលមានប្រយោជន៍ពីទិន្នន័យដែលមានស្រាប់។ ធុរកិច្ចភាគច្រើនកំពុងតែជួបប្រទះនឹងការគ្រប់គ្រងទិន្នន័យក្នុងបរិមាណមួយយ៉ាងធំ។ ដោយហេតុនេះហើយ អក្ខរកម្មទិន្នន័យពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយទៅដល់ការសម្រេចចិត្ត និងថែមទាំងអនុញ្ញាតឱ្យធុរកិច្ចអាចស្វែងរក និងធ្វើការពិសោធទៅលើទិន្នន័យ ដើម្បីស្វែងយល់ពីឱកាសអាជីវកម្មនាពេលអនាគត។ បណ្ឌិត តោ គឹមស៊ី ជំនួយការសាស្រ្តាចារ្យនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងចែករំលែកទៅលើប្រធានបទខាងលើនេះ។ ចូលរួមជាមួយយើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៥:៣០ល្ងាច នៅការិយាល័យកណ្តាលរបស់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ទីតាំងនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១១ តាមបណ្តោយផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ) ដើម្បីភ្ជាប់បណ្តាញទំនាក់ទំនង និងស្វែងយល់អំពីអក្ខរកម្មទិន្នន័យដែលជាជំនាញដ៏សំខាន់នាសតវត្សរ៍ទី ២១សម្រាប់មនុស្សគ្រប់គ្នា។

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ