យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយវៀតណាមកាលពីថ្ងៃសៅរ៍បានអោយដឹងថាកម្ពុជាបានទម្លាក់ប្រទេសកូតឌីវ័រនៅទ្វីបអាហ្រ្វិកពីអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅធំជាងគេរបស់វៀតណាម។
យោងតាមតួលេខពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីធំជាងគេរបស់វៀតណាម។ ជិត៧៦០.០០០ តោននៃផលិតផលមានតម្លៃលើសពី៩៧១ លានដុល្លារកើនឡើង៣៩ ភាគរយនៅក្នុងបរិមាណនិង២៩ភាគរយនៅក្នុងតម្លៃធៀបនឹងឆ្នាំមុន។
សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញរបស់វៀតណាមគឺមាន៣,៥ទៅ៤លានតោន។ ប៉ុន្តែ ដំណើរការនេះគឺពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលវត្ថុធាតុដើមជិត៩០ភាគរយ។
ក្នុងនាមជាប្រទេសនាំមុខគេលើពិភពលោកក្នុងការនាំចេញគ្រាប់ស្វាយចន្ទី វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីរហូតដល់៨០ ភាគរយ ដោយបានកាន់តំណែងនេះអស់រយៈពេល១៦ ឆ្នាំជាប់ៗគ្នា។ បច្ចុប្បន្ននេះ វៀតណាមមានគោលដៅនាំចេញគ្រាប់ស្វាយចន្ទីអោយបានចំនួន៤ ពាន់លានដុល្លារ បន្ទាប់ពីសម្រេចបាន៣,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងគាំទ្រដល់ឧស្សាហកម្មគ្រាប់ស្វាយចន្ទី រដ្ឋាភិបាលបានរៀបចំវេទិកាមួយនៅខេត្តកំពង់ធំកាលពីថ្ងៃសុក្រ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) និងលោក ព្រីម រដ្ឋា អភិបាលរងខេត្តកំពង់ធំ។
រៀបចំដោយនិយ័តករបរធនបាលកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការលើកកម្ពស់គម្រោងឥណទាន អង្គភាពមានភារកិច្ចអនុវត្តគម្រោងលើកកម្ពស់តម្លៃខ្សែសង្វាក់កសិកម្ម និងសុវត្ថិភាពកសិកម្ម (ACSEP-PIU1) ដើម្បីជួយដល់សមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជា ( CAC) ។ គោលបំណងនៃវេទិកានេះគឺដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីផលិតផលឥណទាន (កម្ចី) និងការជម្រុញដល់ភ្នាក់ងារឥណទានគម្រោង ACSEP តាមខេត្ត ស្រុក គោលដៅផ្តល់ព័ត៌មានលម្អិតអំពីការផ្តល់កម្ចី។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ Jigme PaldenPazo
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរ ថាមស៍