ការនាំចេញសណ្តែកសៀង និងសណ្តែកបាយមានទឹកប្រាក់ ជាង $៥០០ លាន

ការនាំចេញសណ្តែកសៀង និងសណ្តែកបាយមានទឹកប្រាក់ ជាង $៥០០ លាន

 

ភ្នំពេញៈ កម្ពុជា​នាំចេញ​គ្រាប់​សណ្តែកសៀង និង​សណ្តែកបាយ ចំនួន ៦៤ ៦៦០ ​តោន នៅក្នុង​រយៈពេល​ ៤​ ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង​ប្រមាណ ១០០​ ភាគរយ​រៀង​គ្នា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ខណៈ​ប្រទេស​វៀតណាម គឺជា​ទីផ្សារ​ទទួល​ទិញ​ធំជាងគេ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​សភាពការណ៍​កសិកម្ម​ប្រចាំ​ខែមេសា ឆ្នាំ​ ២០២២ របស់​ក្រសួង​កសិកម្ម​បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២២ ការនាំចេញ​គ្រាប់​សណ្តែកសៀង សម្រេច​បាន​ចំនួន ៥៣ ៩៦០ ​តោន កើនឡើង ១០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ក្នុងនោះ​ប្រទេស​វៀតណាម​ទទួល​ទិញ ៥១ ៧១០ ​តោន និង​ថៃ ២ ២៥០ ​តោន​។ ចំណែក​ការនាំចេញ​សណ្តែកបាយ​មាន​ចំនួន ១០ ៧០០ ​តោន កើនឡើង ១០០ ​ភាគរយ ដែល​ការនាំចេញ​ទាំងអស់​គឺ​ទៅ​ប្រទេស​វៀតណាម​។

ទោះយ៉ាងណា​របាយការណ៍​ក្រសួង​កសិកម្ម មិន​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​សណ្តែកសៀង និង​សណ្តែកបាយ​ទេ ដោយ​ក្រសួង​គ្រាន់តែ​បញ្ជាក់ថា ការនាំចេញ​កសិផល​ក្រៅពី​ស្រូវអង្ករ (​ដំឡូងមី​, គ្រាប់ស្វាយចន្ទី​, ពោត​, ផ្លែ​ចេក​ស្រស់​, ស្វាយ ដូងប្រេង​, ថ្នាំជក់​, ម្រេច​, ក្រូច​ត្លុង​, និង​បន្លែ ជាដើម​) ​ក្នុង​រយៈពេល ៤ ​ខែ មាន​ទឹកប្រាក់​សរុប​ជាង ១ ០៨៧,១៨ ​លាន​ដុល្លារ​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង លោក អ៊ុក សំណាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៣១ ខែឧសភា​ថា កំណើន​ទិន្នផល​ដែល​កសិករ​ប្រមូលបាន និង​កិច្ចខិតខំ​ជួយ​សម្របសម្រួល​របស់​អាជ្ញាធរខេត្ត​បាន​ធ្វើឱ្យ​ការនាំចេញ​កសិផល​ពី​ខេត្ត​ព្រៃវែង​ទៅ​ប្រទេស​វៀតណាម​កើន​ជា​លំដាប់​។ លោក​បាន​បន្តថា សម្រាប់​បរិមាណ​នាំចេញ​សរុប​របស់​សណ្តែកសៀង និង​សណ្តែកបាយ លោក​មិនមាន​ទិន្នន័យ​ទេ ខណៈ​តម្លៃ​ក្នុង​ឆ្នាំនេះ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ​។

លោក​លើកឡើង​ថា​៖ «​ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅ​វៀតណាម​បានបង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ស្ទើរ​គ្រប់មុខ​ទំនិញ ពិសេស​ការនាំចេញ​ស្រូវ​។ កំណើន​នេះ​នឹងមាន​ច្រើន​បន្ថែមទៀត ខណៈ​ការដាំដុះ​ក្នុង​វិស័យ​កសិកម្ម​កំពុង​កើនឡើង​»​។

បើតាម​លោក សំណាង នៅក្នុង​ខេត្ត​ព្រៃវែង​មាន​ច្រក​នាំចេញ​កសិផល​ធំៗ​ចំនួន​ ២ គឺ​ច្រក​បន្ទាយ​ចក្រី​ (​ស្រុក​ព្រះស្តេច​) និង​ច្រក​កោះរកា​ (​ស្រុក​ពាមជរ​)​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា ទិន្នន័យ​នេះ​បញ្ជាក់ថា ទិន្នផល​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​កើនឡើង ជាពិសេស​បន្ទាប់ពី​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​អាច​ធានា​បាន​ឯករាជភាព​សម្រាប់​ការផ្គត់ផ្គង់​ចំណី​អាហារ​ក្នុងស្រុក និង​បង្កើន​សក្តានុពល​នាំចេញ​។ លោក​បន្តថា ជាក់ស្តែង​ក្នុង​ពេលនេះ​ចំនួន​នៃ​ការបណ្តាក់ទុន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក៏​កំពុង​កើនឡើង​ដែរ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖ ហ៊ឹន ពិសី

ដោយ៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d