ក្រសួង​ពា​ណិ​ជ្ជកម្ម​ ជួ​យដ​ល់​សិ​ប្បករ ​និង​ពា​ណិ​ជ្ជក​រ​ខេ​ត្ត​កំ​ពង់​ចា​ម​ ក្នុ​​ងកា​រក​សា​ង​ម៉ាក​ស្រ​​​បតា​ម​ស្ត​ង់​ដាស​​​ម្រាប់​នាំ​ចេ​ញ​

ក្រសួង​ពា​ណិ​ជ្ជកម្ម​ ជួ​យដ​ល់​សិ​ប្បករ ​និង​ពា​ណិ​ជ្ជក​រ​ខេ​ត្ត​កំ​ពង់​ចា​ម​ ក្នុ​​ងកា​រក​សា​ង​ម៉ាក​ស្រ​​​បតា​ម​ស្ត​ង់​ដាស​​​ម្រាប់​នាំ​ចេ​ញ​

 

កំពង់ចាមៈ ក្រ​សួ​ងពា​ណិជ្ជ​កម្ម​ ​បាន​និ​ងកំ​ពុ​ងជួ​យ​ព​ង្រឹ​ង​ស​មត្ថ​ភាព​ប​ន្ថែ​ម ​ដ​ល់​សិ​ប្ប​ក​​រ​ ​និ​ង​ពា​ណិ​ជ្ជ​ករ​​ ដែ​ល​ជា​ម្ចាស់​ស​ហគ្រា​ស​ផ​លិ​តនូវ​ផ​លិត​ផលខ្មែរ​ នា​ខេ​ត្ត​កំព​ង់​ចា​ម​ ​ក្នុ​ងកា​រ​ព​ង្រឹង​គុ​ណ​ភាព​​ សុ​វ​ត្ថិភា​​ព​ សោ​ភណ​ភា​ព ​កា​រក​សា​ង​ម៉ា​កស្រ​ប​តា​ម​ស្ត​ង់​ដា​ ស​ម្រា​ប់នាំ​ចេ​ញនៅនឹ​ងកន្លែង និ​ងនាំ​ចេ​ញទៅ​ក្រៅប្រ​ទេ​ស។​

​នេះ​ជា​កា​រ​លើ​​ក​ឡើ​ងរ​ប​ស់​លោក កៅ កោ​ស​ល ​ប្រ​តិ​ភូរា​ជ​រ​​ដ្ឋា​ភិបា​ល​ក​ម្ពុ​ជាទ​ទួ​ល​ប​ន្ទុ​ក​ជា​អ​គ្គ​នាយ​ក​នៃ​អ​គ្គនា​យ​ក​ដ្ឋា​ន​ជំ​រុ​ញ​ពា​ណិ​ជ្ជក​ម្ម​ នៃ​ក្រ​​សួ​ងពា​ណិ​ជ្ជ​កម្ម​ ​ក្នុ​ង​ពេលដែ​ល​លោក​បា​ន​ចូ​លរួ​មក្នុ​ងសិ​ក្ខាសា​លា​ស្ដីពី​កា​រលើ​ក​កម្ព​ស់​ផ​លិ​ត​ផ​ល​ខ្មែរ​ ​នៅ​ខេ​ត្ត​កំ​ព​ង់​ចា​ម​ កា​ល​ពី​ថ្ងៃ​ទី ១​៥ ​ខែ​​មី​នា​ ឆ្នាំ​ ២​០២៤ ។

លោក កៅ ​កោ​សល​ ​បាន​​​​ថ្លែ​ង​ទៀ​ត​ថា ​គោ​ល​បំ​​ណ​ង​រប​ស់ក្រ​សួ​ង ក៏ដូ​ច​ជា​ការ​រៀ​ប​ចំ​សិ​ក្ខាសាលា​នា​ពេ​លនេះ​ ​គឺដើ​ម្បី​ជួ​​យ​អ​ភិវឌ្ឍ​ផ​លិ​ត​ផ​ល​ខ្មែ​រ​ ឱ្យ​មា​ន​ត​ម្លៃ​ស្រប​តា​ម​ទី​ផ្សា​រ​ ​ប្រ​កប​ដោ​យ​ភាព​ប្រ​កួ​ត​ប្រជែ​ង​ជា​មួយ​នឹ​ងផ​លិ​ត​ផ​លនាំ​ចូ​ល​ បំ​​​ផុ​​​ស​ឱ្យ​ប្រ​ជា​ជ​នខ្មែ​រ​ចូ​ល​រួម​ប្រើ​ប្រា​ស់​ផ​លិ​តផ​លក្នុ​ង​ស្រុ​កឱ្យបា​នច្រើ​ន ​ប​ង្កើ​ន​ផ​លិត​ភា​ព​ ​ឱ​កា​សកា​រ​ងា​រ ​និ​ង​ប្រា​ក់​ចំណូ​ល​។​

​លោ​ក​បា​​ន​បញ្ជា​ក់​ថា​៖ ​«​ខេត្ត​កំពង់​ចា​ម​ មា​ន​ផលិ​ត​ផល​ស​ក្តា​នុ​ពល​សំ​ខា​ន់​ៗ​ដូ​ចជា​ ​ស្រូវ​ ​ដំឡូ​ង​មី​ ស្វា​យ​ច​ន្ទី​ ​កៅស៊ូ​ ម្រេ​​​ច​ ​ពោ​ត​ ​ស្វា​យ​កែ​វ​រ​​មៀ​ត​ ​និ​ង​ចេ​ក​ ​ជាដើ​ម​ ​ដែ​ល​ផលិ​តផល​ទាំ​ងនេះ​ ​សុទ្ធ​សឹ​ង​តែ​ផ​លិ​ត​ផលដែល​មាន​ស​ក្តា​នុ​ពល​​​និងទីផ្សារ​ទាំ​​​ងក្នុ​ងនិង​​ក្រៅស្រុ​ក​។​ ហេ​តុ​ដូ​ច​នេះ​ ​ទើប​ក្រ​​សួង​លើ​ក​ទឹ​កចិ​ត្ត​ឱ្យ​មា​នកា​​រ​ផ​​លិ​ត​និ​ង​កែ​ច្នៃ​ប្រក​ប​ដោយ​គុ​ណ​ភាព​ ​អ​នា​ម័​យស្រ​បតាមស្ត​ង់​ដា​ ​ដើ​ម្បី​ជំរុ​ញ​កា​រ​លើ​ក​កម្ព​ស់​ផ​លិ​ត​ផ​លខ្មែ​រ​ ​ស​ម្រា​ប់​កា​រ​ប្រើ​ប្រាស់​ក្នុ​ងស្រុ​ក​ផ​ង​និង​នាំ​ចេញ​ផ​ង​»​។​

​លោ​ក​ ​កៅ​ ​កុ​ស​​ល ​បា​ន​ប​ន្ថែ​ម​ថា​ ​ចំណុ​ច​សំ​ខា​ន់​ៗ​ ​​ដែ​ល​សិ​ប្ប​ករ​ ​និ​ង​ពា​ណិជ្ជ​ក​រ​ត្រូវ​ព​ង្រឹ​ង​​​ប​ន្ថែ​ម​រួ​​ម​មា​ន​ ​​កា​​រអ​ភិ​វ​ឌ្ឍផ​​​លិ​តផ​ល​ខ្មែ​រ​ស្រ​ប​តាម​​ត​ម្រូវ​កា​រទី​ផ្សា​រ​ប​ច្ចុ​ប្ប​ន្ន, ​កា​រ​វេ​ច​ខ្ចប់​ផ​លិត​ផ​ល​ខ្មែ​រ​ឱ្យមា​ន​សោ​ភណ​ភា​ព​ស្រប​តា​មស្ត​ង់​ដា​​, ​កា​រ​ក​​សាង​ម៉ា​ក​យី​ហោ​ផ​លិ​ត​ផ​ល​ខ្មែ​រ, ​បែ​បប​ទ​នៃ​ការ​បញ្ជូ​ន​ផ​លិ​ត​ផល​ខ្មែ​រចូ​ល​ផ្សា​រទំ​នើ​ប ​(អ៊ី​អ​ន​ម៉ល​)​ និ​ង​រួ​ម​ទាំ​ង​គ​ន្លឹះ​ ​នៃ​កា​រ​ធ្វើ​ទី​ផ្សា​រ​អា​ជី​វក​ម្ម​រ​ប​ស់​ផ​​ងដែ​រ​។​

​លោក​ ​តុ​ប ​វ៉ាន់ឌី​ ​ប្រធា​ន​ស​មាគ​ម​ស្វាយ​ច​ន្ទីក​ម្ពុជា​ប្រ​ចាំខេ​​ត្ត​កំ​ពង់​ចា​ម​ ​ដែល​បា​ន​ចូ​ល​រួ​មក្នុង​សិ​ក្ខាសា​លា​នេះ​ដែរ​ ​បា​ន​ប្រា​ប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១​៧​​ ​ខែ​មី​នា​ថា​ ​កា​រ​ព​ង្រឹង​គុ​ណភា​ព​ ​សុវ​​ត្ថិភា​ព ​សោ​ភ​ណភា​ព​ កា​រ​កសា​ង​ម៉ាក​ស្រ​ប​តា​មស្ត​ង់​ដា​នេះ ​មា​ន​សា​រៈ​សំ​ខា​ន់​ណា​ស់​ស​ម្រា​ប់​​ក្រុមហ៊ុន ស​ហ​គ្រា​ស​ ​សិ​ប្បក​រ​ ពា​ណិ​ជ្ជ​ករ​និង​ក្រុ​ម​ផ​លិត​នៅខេ​ត្ត​កំ​ព​ង់​ចា​ម​។

ដើម្បីអានអត្តបទដើម សូមចុចទីនេះ

 

 

ដោយ៖ វណ្ណ សុជាតា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d