ក្រុមហ៊ុនចុះបញ្ជីតាម Single Portal កើន ដល់ ជាង ១៣ ពាន់ ក្រុមហ៊ុន

ក្រុមហ៊ុនចុះបញ្ជីតាម Single Portal កើន ដល់ ជាង ១៣ ពាន់ ក្រុមហ៊ុន

 

ភ្នំពេញៈ ចំនួន ក្រុមហ៊ុន ចុះ បញ្ជី អាជីវកម្ម តាម ថ្នាល់ បច្ចេក វិទ្យាព័ត៌មាន «Single Portal» ដែល ទទួល ជោគ ជ័យ គិត ត្រឹម ដើម សប្តាហ៍ នេះ បាន កើន ដល់ ជាង ១៣ ពាន់ ក្រុមហ៊ុន ខណៈ ចំនួន ជាង ១ ៣០០ក្រុមហ៊ុន ទៀត កំពុង ស្ថិត ក្នុង ដំណាក់ កាល ត្រួត ពិនិត្យ។

យោង តាម ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គិត ត្រឹម ម៉ោង១២ ថ្ងៃ ទី ១១ ខែ មេសា ឆ្នាំ ២០២២ ចំនួន ក្រុមហ៊ុន ដែល ទទួល ជោគ ជ័យ ក្នុង ការ ចុះ បញ្ជី អាជីវកម្ម តាមថ្នាល បច្ចេក វិទ្យា ព័ត៌មាន«Single Portal» មានចំនួន ១៣ ១៥៤ ក្រុមហ៊ុន និង ក្រុមហ៊ុន ១ ៣០៥ ផ្សេង ទៀត កំពុង ស្ថិត ក្រោម ការ ត្រួតពិនិត្យ ។ ចំនួន ថ្ងៃ ជា មធ្យម ដើម្បី ចុះ បញ្ជី ក្រុមហ៊ុន ១ គឺ រយៈ ពេល ៨ ថ្ងៃ ។

ដោយ ឡែក មាន ក្រុមហ៊ុន ចំនួន ៩ ៥១១ ទទួល បាន ជោគ ជ័យ សម្រាប់ នាម ករណ៍ បម្រុង ទុក (Number of name reservations) និង ៣២៥ ទៀត កំពុង ស្ថិត ក្រោម ការ ត្រួត ពិនិត្យ ។ នេះ បើ តាម ទិន្នន័យ ខាង លើ។

លោក លឹម ហេង អនុ ប្រធាន សភា ពាណិជ្ជកម្ម កម្ពុជា បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ចំនួន ក្រុមហ៊ុន ចុះ បញ្ជី តាម ថ្នាល បច្ចេក វិទ្យាព័ត៌មាន «Single Portal» កើន ឡើង ជា លំដាប់ នេះ គឺ ដោយ សារ ប្រព័ន្ធ នេះ មាន ភាព ងាយ ស្រួល ច្រើន បើ ធៀប នឹង នីតិវិធី ចាស់ ដែល មាន ភាព ស្មុគ ស្មាញ កន្លង មក ។ ប្រព័ន្ធ នេះ ផ្តល់ នូវ ភាព ងាយ ស្រួល មួយ ចំនួន ដូច ជា ចំណេញ ពេល វេលា និង ថវិកា ធ្វើ បាន នៅ គ្រប់ កន្លែង ជា ពិសេស មិន ចាំ បាច់ ធ្វើ រឿង ដដែល ៗ តាម ក្រសួង -ស្ថាប័ន ដោយ រៀបចំ ម្តង រួច រាល់ គ្រប់ ក្រសួង -ស្ថាប័ន ដែល ត្រូវ ការ។

លោក បន្ត ថា ការ បង្ក ភាព ងាយ ស្រួល នេះបាន ធ្វើ ឱ្យ ចំណាប់ អារម្មណ៍ បញ្ចេញ ទុន វិនិយោគ ទាំង សម្រាប់ អ្នក វិនិយោគ ក្នុង ស្រុក និង បរទេស កើន ឡើង ជា លំដាប់ ។

លោក ថ្លែង ថា ៖ « ប្រព័ន្ធ Single Portal» បាន ផ្តល់ ផល ចំណេញ ច្រើន ជា ពិសេស វា បាន ផ្តល់ នូវ កម្លាំង ចិត្ត ដល់ អ្នក វិនិយោគ ក្នុង ការ បង្កើន និង ពង្រីក អាជីវកម្ម។ ម្យ៉ាង ទៀត វា ក៏ សមស្រប ទៅ នឹង ការ រីក ចម្រើន និង បច្ចុប្បន្ន ភាព នៃ ការ ប្រើ ប្រាស់ ប្រព័ន្ធ បច្ចេក វិទ្យា ព័ត៌មាន និង បដិវត្តឧស្សាហកម្ម ៤.០ ផងដែរ»។

អ្នក នាំ ពាក្យ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ លោក មាស សុខសេនសាន្ត ធ្លាប់ បាន និយាយ ថា Single Portal នឹង តម្រូវ ឱ្យ ក្រុមហ៊ុន បំពេញ បែប បទ ចុះបញ្ជី អាជីវ កម្ម តែម្ដង ដោយ ត្រូវ ការ ពេលវេលា ច្រើន បំផុត ៨ ថ្ងៃ ។ លោក កត់សម្គាល់ ថា ទិន្នន័យ ទាំង អស់ ដែល បាន ដាក់ជូន ដោយ ក្រុមហ៊ុន នានា ស្ថិត ក្រោម Single Portal មួយ នេះ នឹង ត្រូវ បញ្ជូន ដោយ ស្វ័យ ប្រវត្ដិ ទៅ ក្រសួង -ស្ថាប័ន ដែល ដំណើរ ការ ដោយ រដ្ឋ ដែល បានដាក់ បញ្ជូន ទៅក្នុង ប្រព័ន្ធ នេះ ។

រាជ រដ្ឋាភិបាល កម្ពុជា បាន ដាក់ ឱ្យ ដំណើរការ ការ ចុះ បញ្ជី អាជីវកម្ម តាម ថ្នាល បច្ចេកវិទ្យា ព័ត៌មាន«Single Portal» នា ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ដោយ បាន ដាក់ ក្រសួង- ស្ថាប័ន រដ្ឋ ចំនួន ៦ ជាមួយ គ្នា ។ ក្រសួង- ស្ថាប័ន ទាំង នោះ រួម មាន ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ ក្រសួង មហា ផ្ទៃ ក្រសួង ពាណិជ្ជកម្ម និង ក្រសួង ការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវៈ អគ្គនាយកដ្ឋាន ពន្ធដារ និង ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា ៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ហ៊ឹន​ ពិសី

ព័ត៌មាន៖​ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២​