ទីផ្សារ e-commerce របស់កម្ពុជាមើលឃើញថាមានការកើនឡើង យ៉ាងឆាប់រហ័ស ក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩

ទីផ្សារ e-commerce របស់កម្ពុជាមើលឃើញថាមានការកើនឡើង យ៉ាងឆាប់រហ័ស ក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩

 

ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) របស់កម្ពុជាបានកើនឡើងដល់ ៩៧០ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៩ភាគរយ ពី ៨១៣ លានដុល្លារ ក្នុងឆ្នាំ២០២០ នេះបើយោងតាម ​​iTrade Bulletin របស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនាពេលថ្មីៗនេះ។

ប្រាក់ចំណូលរបស់ពាណិជ្ជកម្មអេឡិចត្រូនិក ភាគច្រើនបានមកពីសម្លៀកបំពាក់ ដែលស្មើនឹង២៦៣,៣ លានដុល្លារ បន្ទាប់មកអេឡិចត្រូនិច (២៥៤,៤ លានដុល្លារ) ការថែរក្សាសម្ភស្ស សុខភាព ការថែទាំផ្ទាល់ខ្លួន និងគ្រួសារ (២៣០,៥ លានដុល្លារ) របស់ក្មេងលេង របស់កម្សាន្តផ្សេងៗ ( do-it-yourself) (៦៣ លានដុល្លារ) អាហារ និងភេសជ្ជៈ (១០១,៥ លានដុល្លារ) គ្រឿងសង្ហារឹម (៤៦,៣ លានដុល្លារ) និងប្រព័ន្ធផ្សព្វផ្សាយ (១១ លានដុល្លារ) ។

ព្រឹត្តិបត្រព័ត៌មានបានអោយដឹងថា ប្រមាណ ៥៥ ភាគរយនៃការបញ្ជាទិញទិញតាមពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានបញ្ជាទិញតាមរយៈអ៊ីនធឺណិតនៅលើកុំព្យូទ័រ និងក្រៅពីនោះ នៅលើថេប្លេត ឬស្មាតហ្វូន។

ព្រឹត្តិបត្រនេះ​បាន​បន្ត​ថា​៖ «​នៅ​ឆ្នាំ ២០២៥ ប្រាក់​ចំណូល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ដល់ ១,៧៨ ពាន់​លាន​ដុល្លារ​»។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកបានរីកដុះដាលនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា កំណើនអ្នកប្រើប្រាស់អ៊ីនធឺណេតលឿន និងជំងឺរាតត្បាតកូវីដ-១៩។

គាត់បានប្រាប់សារព័ត៌មានស៊ីនហួ ថា “យើងមើលឃើញថា ពាណិជ្ជកម្មអេឡិចត្រូនិក ជាវិស័យសក្តានុពលមួយ ដើម្បីជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើងនៅក្នុងយុគសម័យក្រោយជំងឺរាតត្បាត” ។ “ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះពាណិជ្ជកម្មអេឡិចត្រូនិក បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគ្មានអ្វីគួរឱ្យសង្ស័យទេថាកំណើននេះនឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ”។

លោក សុវិជាតិ បានបន្តថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃពាណិជ្ជកម្មអេឡិចត្រូនិក កម្ពុជាបានអនុម័តច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងច្បាប់ការពារអ្នកប្រើប្រាស់នៅឆ្នាំ២០១៩ និងច្បាប់ស្តីពីការប្រកួតប្រជែងនៅឆ្នាំ២០២១ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំ២០២០។

កម្ពុជា បច្ចុប្បន្នមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១៧.៧ លាននាក់ ដោយភាគច្រើននៃពួកគេមានលទ្ធភាពប្រើប្រាស់វេទិកាអនឡាញតាមរយៈស្មាតហ្វូន នេះបើយោងតាមនិយតករទូរគមនាគមន៍កម្ពុជា។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ Xinhua

ព័ត៌មាន៖ ខ្មែរ​ថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d